ភ្នំពេញៈ មេដឹកនាំសហជីពកម្មករចំណីអាហារ និងសេវាកម្ម លោក ស ម៉ូរ៉ា មិនបានចូលខ្លួនទៅកាន់សាលាឧទ្ធរណ៍តាមដីកាកោះហៅទេកាលពីម្សិលមិញទាក់ទងបណ្តឹងរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដោយលោកបានអះអាងថា តុលាការទើបជូនដំណឹងដល់រូបលោកដែលវាមានរយៈពេលខ្លីពេក។
លោកថ្លែងថា៖ «ខ្ញុំមិនអាចចូលខ្លួនតាមដីកាកោះហៅបានទេពីព្រោះមេធាវីរបស់ខ្ញុំបាននិយាយថា ពេលវេលាខ្លីពេកគឺមិនអាចរៀបចំឯកសារឲ្យបានទាន់ពេលវេលា។ យើងទើបតែរកមេធាវីបានកាលពីម្សិលមិញ។ ដូច្នេះឥឡូវនេះយើងផ្ញើលិខិតសុំពន្យារពេលការសាកសួរដោយសារតែយើងត្រូវការពេលវេលាដើម្បីពិនិត្យមើលករណីរបស់យើងឡើងវិញពីព្រោះឧបទ្ទវហេតុនោះកើតឡើងតាំងពីឆ្នាំ ២០១៦ ម្ល៉េះ»។
ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន ៦ ម៉ឺនដុល្លារដោយសារនាំកម្មករធ្វើកូដកម្មដើម្បីទាមទារឱ្យអ្នកគ្រប់គ្រងឃ្លាំងចូលធ្វើការវិញ៕ NS