ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួងយុត្តិធម៌និង​ក្រសួង​កិច្ចការនារី ពិនិត្យ​លទ្ធភាព​លើ​ការ​លើក​លែង​ទោស ឬ​សម្រាល​ទោស​ចំពោះ​ទណ្ឌិត​ជា​ស្ត្រី ដោ​យ​ពុំ​ចាំបាច់​រង់ចាំ​ថ្ងៃ​បុណ្យជាតិ​នោះទេ ដោយ​លោក​​ថា លោក​​មាន​បុព្វសិទ្ធិ​ពិសេស​ ស្នើ​ទៅ​ព្រះមហាក្សត្រ ខណៈ​លោក​ណែនាំ​ឲ្យ​ក្រុម​មេធាវី​ដែល​ទើបតែ​បង្កើត​ថ្មី ចេញ​ធ្វើ​សកម្មភាព​ព្រម​គ្នា ជួយ​ដល់​ស្ត្រី​ក្រីក្រ ជា​ពិសេស​ពិរុទ្ធជន​ស្ត្រី។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ដែល​ជា​ខួប​លើក​ទី ១០៨ ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​​កោះ​ពេជ្រ កាលពី​ថ្ងៃម្សិលមិញ​ថា៖ «ឥឡូវនេះ មេធាវី គី​ តិច ដែលជា​មេធាវី​របស់​រដ្ឋាភិបាល និង​មេធាវី​​នៃ​គ្រួសារ​ខ្ញុំ​ផ្ទាល់​តែម្តង គាត់​កាន់​កាប់​ជា​ប្រធាន​នៃ​មេធាវី​របស់​ខ្ញុំ រៀបចំកម្លាំង​រួចរាល់​អស់ហើ​យ​។ សូម​ឲ្យ​មានការ​សហការ​ពី​សំណាក់​ក្រសួង​កិច្ចការនារី មន្ទីរ​កិច្ចការនារី​តាម​ខេត្តជា​មួ​យ​​ក្រុម​មេធាវី​របស់​តេជោ​សែន»។

លោក​បន្តថា៖ «ឥឡូវនេះ ពិនិត្យ​មើល​ជំហាន​ដំបូង ត្រូវ​ដោះស្រាយ​មុខសញ្ញា​ណា? គឺ​មុខសញ្ញា​ស្ត្រី​ដែលជាពិរុទ្ធជ​ន នៅជាប់​ឃុំឃាំង​មិនទាន់​ទទួ​ល​បាន​ការកាត់ទោសហើយ​ដែល​នៅ​ខ្វះ​មេធាវីត្រូវ​ចូល​ទៅក្នុង​ចំណុច​នោះ​ជាមុន។ យើង​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់ ទៅលើ​ការដោះស្រាយ​សំណុំ​បញ្ហា ជួន​កាល​យកទៅ​ឃុំ គ្មាន​មេធាវី​កាត់ក្តី​មិន​ចេញ គឺ​ខុស​យើង​ មិនមែន​ខុស​មកពី​ពួកគាត់​ទេ។កាត់ក្តី​យូរ ហើយ​កាត់​ក្តី​មិនបាន ដោយ​សារ​គាត់​អត់​មាន​លុយ​ជួល​មេធាវី អ៊ីចឹ​ង​ឥឡូវនេះ ខ្ញុំ​ជួយ​ចេញ​ថ្លៃ​មេធាវី»។

ជា​មួយ​គ្នា​នេះ លោក​ ហ៊ុន សែន ក៏បាន​បញ្ជាឲ្យ​ក្រសួង​យុត្តិធម៌ និង​ក្រសួង​កិច្ចការ​នារី ​ធ្វើការ​រួមគ្នា ដោយ​ធ្វើយ៉ាងណា សម្រួល​ដល់​ទណ្ឌិត​ជា​ស្ត្រី ឲ្យ​ទទួលបាន​ការ​លើក​លែង​ទោ​ស ឬ​សម្រាល​ទោស​ផងដែរ។

លោក ហ៊ុន សែន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «មុខសញ្ញា​ដែល​យើង​ត្រូវ​ដោះស្រាយ ដែល​យើង​ប្រជុំ​ថ្ងៃមុន គឺ​មាន​ ២ ដែល​ត្រូវ​យកចិត្តទុកដាក់ ទី១ គឺជា​ទណ្ឌិតជា​ស្ត្រី យើង​ត្រូវ​ពិនិត្យ​នៅក្នុង​ក្រុម​ហ្នឹងគ​ប្បី​ត្រូវមាន​ការ​យក​ចិត្តទុកដាក់​ពិនិត្យ​សម្រាលទោសឬ​លើក​លែងទោស​ជា​បន្ត ដោយ​មិន​​ចាំបាច់​រង់ចាំ​ដល់​មាន​ពេល​បុ​ណ្យ​ទាន​ទេ។ បើ​យើង​ឃើញ​ថា ស្ថានភាព​វា​លំបាក យើង​អាច​ផ្តល់នូវ​ការលើកលែងទោស ដោយ​​មិន​ចាំ​ពេល​វេលា ព្រោះ​ច្បាប់​ពន្ធនាគារអនុញ្ញាត​ឲ្យ​នាយក​រដ្ឋមន្ត្រី​ចុះហត្ថ​លេខា​សុំ​ព្រះ​រាជា​នុញ្ញាត​ ព្រះរាជ​ទាន​ទោស​ ពេល​ណា​ក៏បាន​ដែរ»។

លោក​បន្តថា៖ «គោលដៅ​ទី២ សម្រាប់​ស្ត្រី ដែលជា​ពិរុទ្ធជន​មិនទាន់​ទទួល​បាន​ការកាត់​ទោស ​ដោយ​សារតែ​ខ្វះ​មេធាវី ដូច្នេះ​យើង​ត្រូវ​ជំរុញ​ប្រើប្រាស់​ឲ្យ​អស់​សក្តានុពល​នូវ​មេធាវី ដែល​មួយ​ភាគពី​ក្រសួង​កិច្ចការនារី ​មាន​តាមរយៈ​ប្រាក់​ឧបត្ថម្ភ​​ពី​រាជ​រដ្ឋាភិបាល​ក្រសួង​យុត្តិធម៌​មាន តាម​រយៈ​ប្រាក់​ឧបត្ថម្ភ​​ពី​រាជ​រដ្ឋាភិបាល។ ឥឡូវ​​កម្លាំង​ថ្មី​បាន​បំពេញបន្ថែម គឺ​មេធាវី​របស់ខ្ញុំ​តែម្តង ដើម្បី​ទៅ​ជួយ​ការពារ​ក្តី​សម្រាប់​ស្ត្រី​ក្រីក្រ ហើយ​សំណុំរឿង​ផ្សេងទៀត ក៏​យើង​ត្រូវ​តែ​ទទួល»។

ជាមួយ​គ្នា​នេះ លោកនាយករដ្ឋមន្ត្រីក៏បាន​ណែនាំ​ឲ្យ​កម្មការិនី​នៅតាម​រោងចក្រ​នានា គួរ​ស្វែងរក​ក្រុម​មេធាវី​ដែល​លោក​បង្កើតឡើង​ជាង ៦០ រូបនេះ បើសិន​ជាមាន​បញ្ហា ហើយ​ក្នុងករណី​មានការ​ខ្វះខាត លោក​នឹង​ពង្រីក​​សមាជិក​បន្ថែមទៀតហើយ​មេធាវី​ទាំង​អស់ត្រូវ​ចេញ​ធ្វើ​សកម្មភាព​ព្រមៗគ្នា ដើម្បី​ឲ្យ​មាន​វឌ្ឍនភាព​ក្នុង​ដំណាក់​កាល​ថ្មី​នេះ។

លោក ជិន ម៉ា​លីន អ្នក​នាំពាក្យ​​​ក្រសួងយុត្តិធម៌បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ជាទូទៅ​ការ​លើក​លែង​ទោ​ស ឬ​សម្រាលទោស​ចំពោះ​ទណ្ឌិ​ត មាន ២ គឺ​​​ទី១​ ធ្វើ​នៅក្នុង​ពិធីបុ​ណ្យ​​ជាតិ ធំៗចំនួន ៣ ដង ក្នុង ១ ឆ្នាំ ចំណែក​ មួយទៀត គឺ​ការស្នើ​របស់លោក​នាយក​រដ្ឋមន្ត្រី ដែល​មាន​បុព្វ​សិទ្ធិពិសេស ក្នុង​ការ​ស្នើ​ឲ្យ​លើក​លែង​ទោស​​ពី​ព្រះមហា​ក្សត្រ។

លោក ម៉ា​លីន បាន​​ថ្លែង​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ក្រសួង​កិច្ចការនារី​ក្នុងការ​ពិនិ​ត្យ​មើល​ទ​ណ្ឌិ​ត​ជា​ស្ត្រី ដែល​អាច​នឹង​ទទួល​បាន​សិទ្ធិ​សម្រាល​ទោ​ស ឬ​លើកលែងទោស​នេះ ស្របពេល​ក្រសួង​ក៏​កំពុង​ព​ន្លឿ​ន​​នីតិវិធី​នៃ​ដំណើរការ​ក្តី​នៅ​តុលា​ការ សម្រាប់​ពិរុទ្ធជន​ជា​ស្ត្រី ឲ្យ​ពួកគាត់​ទទួលបាន​នូវ​ការ​សម្រេច​​ក្តី ឆាប់​រហ័ស​ផង​ដែរ។

លោក​បន្ត​ថា៖ «យើង​កំពុង​តែ​ពិនិត្យ​មើល​លើ​គោល​ការណ៍​ច្បាប់​ផង និង​មនុស្សធម៌​ផង ហើយ​ពិនិត្យមើល​លើ​សំណុំ​រឿង​ឡើងវិ​ញ​ទាំង​អស់ដើម្បី​ឲ្យ​ឈា​ន​​ទៅដល់​ដំណាក់​កាល​ ដែល​ពួក​គេ​អាច​ទទួល​បាន​ការ​បន្ធូរ​​បន្ថយ​ទោស​ឬ​លើក​លែង​ទោស​នេះ»។

ក្រុម​មេ​ធា​វី​ស្ម័គ្រ​ចិ​ត្ត​ រ​ប​ស់​លោ​ក​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ចំនួន ៦​៧ រូបបាន​ជួ​បជុំ​គ្នា​ជា​លើ​ក​ដំ​បូ​ង​ ​​កាលពីម្សិល​​មិញ​ដើម្បី​​ប្រកា​ស​ពី​សុពលភាព​រ​ប​ស់​ខ្លួ​នក្នុ​ង​កា​របំ​ពេ​ញ​វិជ្ជា​ជី​វៈ​​ស​​ម្រាប់​ជួ​យ​ស្ដ្រី​ក្រីក្រ​ដែល​ទទួ​​ល​រង​ការ​រំលោភ​បំពាន ហើយ​ខ្វះ​ល​ទ្ធ​ភា​ព​ចំ​ណា​​​យ​ប្រា​ក់​ពឹ​ង​ពា​ក់​រ​ក​មេ​ធា​វី​។

កា​ល​ពី​ថ្ងៃ​ទី​ ១​៨ ខែ​កុ​ម្ភៈក្នុ​ង​កិ​ច្ច​ប្រ​ជុំ​បូ​ក​ស​រុប​ល​ទ្ធ​ផ​ល​ការ​​ងា​រ​រ​ប​ស់ «​ក្រុ​ម​​ប្រឹ​ក្សា​ជា​តិ​កម្ពុ​ជា​ ​ដើ​ម្បី​ស្ត្រី»​​ លោ​ក​ ហ៊ុន សែន បាន​ប្រកាស​ប​ង្កើ​ត «ក្រុ​ម​មេ​ធា​វី​កា​រ​​​ពារ​ក្តី» ដែល​ស្ថិ​ត​ក្រោ​ម​ការ​គ្រប់គ្រង​ដោ​យ​ផ្ទា​ល់​រ​ប​ស់​លោ​ក​។​​ ​ប​ន្ទា​ប់​ពី​ប្រកាស​នោះ​លោក​ ហ៊ុ​​ន​ សែន​ ក៏បាន​ចា​ត់​តាំ​ង​លោ​ក គី​ តិច​ ប្រធាន​ក្រុម​មេធាវី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​រៀបចំ​បង្កើត​ក្រុម​មេធាវី​នេះ​ ដោយ​​លោក​​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ ​៥០​ ម៉ឺន​ដុល្លារ។

លោ​ក គី ​តិច​ ប្រាប់​ភ្នំ​ពេញ​ប៉ុ​ស្ដិ៍​​កាល​ពី​ថ្ងៃចន្ទ​​ថា​ តាម​ការ​ឯកភាពនិង​ចំ​ណា​រ​ពី​លោ​ក​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ហូ​ត​ដ​ល់​ពេ​ល​នេះ ក្រុម​មេ​ធា​វី​ គឺ​ស​​ម្រេច​ជ្រើ​ស​រើ​ស​ស​មា​ជិ​ក​ចំ​នួ​ន ​៦​៧​ រូ​បក្នុ​ង​នោះ​ស​ម្រា​ប់​ខេ​ត្ត​នី​មួ​យ​ៗគឺ​មា​ន​​មេ​ធា​វី ២ រូប ចំ​ណែ​ក​ក្នុង​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​ដែល​មា​ន​សំ​ណុំ​រឿង​ច្រើន​ សម្រា​ប់​ដោះ​ស្រា​យ​នោះ​ គឺ​មាន​ ៦ រូប​ ហើ​យ​ចំ​នួ​ន​ ៦ ​រូប​ទៀ​ត​ គឺ​ជា​ក្រុម​អន្តរាគម​ន៍​​ពិសេ​ស សម្រាប់​ចូលរួម​ជួយ​ដល់​មេ​ធា​វី​ទូទាំង​​ប្រទេស​ ដែល​​ត្រូវ​ការ​ជា​ចាំបាច់។

លោ​ក​ប​ន្ត​ថា៖ «ឥ​ឡូ​វ​​នេះ​ ដោយ​សា​រ​ស​ម្តេ​ច​តេ​ជោ ​គាត់​ឲ្យ​យើ​ង​រៀ​ប​ចំ​យ៉ា​ង​​ហោ​ច​​ណា​ស់​ក្នុ​ង​ ១ ​ខេ​ត្ត​ មា​ន​មេធា​វី​ ២ រូ​ប ​ហើ​យ​អ្វី​ទាំ​ង​​អ​ស់​នេះខ្ញុំ​បា​នរា​យ​កា​រ​ណ៍​ជូន​ស​ម្តេ​ច​​ហើ​យ​គាត់​បាន​ឯ​ក​ភា​ព​អ​ស់​ហើ​យ​។ នៅ​ពេល​​ប្រ​កា​ស​ជា​លើ​ក​ដំ​បូ​ង​ នៅ​ទី​ស្តី​កា​រ​គ​ណៈ​រ​ដ្ឋ​ម​ន្ត្រី​រសៀល​ថ្ងៃ​អ​ង្គា​រ​ហ្នឹ​ង​ គឺ​យើង​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​ធ្វើ​ការងារ​តែម្តង»។​

លោ​ក​ គី​ តិច​ ​ប​ញ្ជា​ក់​ថា​៖ ​«​យើ​ង​​នឹង​រៀ​ប​ចំ​ប្រ​ព័​ន្ធ​ទំ​នា​ក់​​ទំ​ន​ង​ឲ្យ​បាន​ទូ​លំ​ទូ​លា​យ​ ​និ​ង​ឲ្យ​បាន​ងា​យ​ស្រួ​ល​​ទូ​ទាំង​ប្រ​ទេ​ស​តែ​ម្ត​ង។ ​ចំណែក​អ្នក​ខេ​ត្ត​ គឺ​គា​ត់​អា​ច​ទា​ក់​ទ​ង​ទៅ​មេ​ធា​វី ២ រូប​ ដែ​ល​ប្រ​ចាំ​កា​រ​នៅ​ខេត្ត​នី​មួ​យ​ៗ​នោះ​​​ហើ​យ​បើ​អា​ច សូ​ម​ទា​ក់​​​ទ​ង​មក​កាន់​កា​រិយាល័យ​មេ​ធា​វី​​​ផ្ទា​ល់​នៅ​ភ្នំ​ពេ​ញ។ ​ម​ក​ដ​ល់​ពេ​ល​នេះ​គឺ​មាន​ជា​ង ១០ ក​រណី​ហើ​យ​ ដែល​យើ​ង​បា​ន​ទ​ទួ​ល​សុំ​ឲ្យ​យើង​ជួយ​ការពារ​ក្តី​ក្នុ​ង​នោះ​ភា​គ​​​ច្រើ​ន​គឺ​ក​ម្ម​ការិនី​នៅ​តា​ម​ប​ណ្តា​រោ​ង​ច​ក្រ​ក្នុង​រាជធា​នី​ភ្នំពេញ»។​

បើតាម​លោក នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ គិត​ត្រឹម​ថ្ងៃទី ២ ខែ​មីនា គឺមាន​ស្ត្រី​ដែល​កំពុង​ស្ថិតក្នុង​ពន្ធនា​គា​រទូទាំងប្រទេស​ប្រមា​ណ ២ ៥១១ នាក់​ ក្នុងនោះ​មាន​ទាំ​ង​​ស្ត្រី​ដែល​តុលាការ​សម្រេច​ដាក់​ទោស​ទណ្ឌ​ជា​ផ្លូវ​ការ និង​ស្ត្រី​ដែល​ឃុំខ្លួន​ប​ណ្ដោះ​អាសន្ន រង់ចាំ​នីតិវិធី​របស់​តុលាការ។

លោក​ប​ញ្ជា​ក់​ថា ចំ​នួ​ន​ស្ត្រី​កំ​ពុ​ង​ស្ថិ​ត​ក្នុ​ង​ព​ន្ធ​នា​គា​រ​ប​ច្ចុ​ប្ប​ន្ន​ មាន​ការ​ថ​យ​ចុះ​ជា​ង​មុ​ន​​តែ​ពិ​បា​​​ក​ធ្វើ​កា​រ​ប្រៀ​ប​ធៀប​​ណា​ស់​ ព្រោះ​ចំ​នួ​ន​នេះ​ប្រែ​ប្រួ​ល​ជា​រៀងរាល់​សប្តាហ៍។

លោក​ប​ញ្ជា​ក់​ថា​៖ «មា​ន​កា​រ​ពិ​និ​ត្យ​ជន​ជា​ប់​ឃុំ​ជា​ស្ត្រី​ហ្នឹង​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ពួ​ក​គា​ត់មាន​ការ​ងា​យ​ស្រួ​ល​ក្នុង​កា​រ​ទ​ទួ​ល​កា​រ​លើ​ក​លែ​ង​ និង​បន្ធូរ​ប​ន្ថ​យ​ទោ​សឲ្យ​បា​ន​ប្រសើ​រ​​ជាង​មុ​ន​តា​ម​រ​យៈ​កា​រព​ន្លឿ​ន​នីតិវិធី​តុលាការ​ដែល​វា​ស្រប​ទៅ​តាម​ច្បាប់​រដ្ឋ»។

លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដ​ហុក យល់​ថា ករណីនេះទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ធ្វើ​ការងារ​របស់​ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​​មួយ​ចំនួន ហើយ​ចំពោះ​ស្ត្រី ដែល​ទទួល​រង​ភាព​អយុត្តិធម៌​ពិត​ប្រាកដ គួរ​តែ​ត្រូវ​បាន​គិតគូរ។

ម្យ៉ាងវិញទៀត​ចំពោះ​ក្រុម​មេធា​វី​​ដែ​ល​បង្កើត​ដោយ​ប្រមុខ​រដ្ឋាភិបា​​ល​នេះ លោក​បារម្ភ​ថា អាច​នឹង​ជះ​ឥ​ទ្ធិពល​មិន​ល្អ​ដែ​ល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ​ភាព​របស់​តុលាការ បើ​ពួកគេ​អនុវត្ត​ការងារ​មិន​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​។

លោ​ក ករុ​ណា ​បញ្ជាក់​​ថា​៖​ ​«​យើង​ខ្លាច​ក្រុម​ចៅក្រម​ ឬ​តុលាការ​ ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ មិន​បាន​ល្អ ​ព្រោះ​តែមាន​ឥ​ទិ្ធ​ពល​ពី​ក្រុម​មេធាវី​នេះ ដោយ​យើង​ខ្លាច​ថា ​ពួក​​គាត់​អាច​បាត់​ឯក​រាជ​ភាព ​និង​ពិបាក​ក្នុងការ​សម្រេច​សេច​ក្តី។​ អាច​ថា​ រឿង​មួយ​ចំនួន​ មិន​ប្រាកដ​ថា​ស្ត្រី​គ្រប់រូប​ហ្នឹង​ដែ​ល​​ពឹង​ពាក់​ក្រុម​មេធាវី​នេះ ​សុទ្ធ​តែ​ជា​អ្នក​រង​គ្រោះ​ទេ ព្រោះ​ពួក​គា​ត់​អាចជា​ជន​ល្មើស​អី​ជាដើម​អ៊ីចឹ​​ង​ដែរ តែ​នៅពេល​ដែល​មាន​វត្ត​មា​ន​ក្រុម​មេធាវី​មួយ​ដែល​​មាន​ឥ​ទ្ធិពល​ចេញ​ពី​ប្រមុខ​រដ្ឋាភិបាល​នេះ ពួក​គាត់​នឹង​ពិបាក​»៕