The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក អ៊ិត សំ​ហេង​ អះអាង​ថា ស្ត្រី បុរស យុវជន និង​ក្រុមងាយ​រង​គ្រោះមាន​ការងារសមរម្យ​ធ្វើច្រើន




លោក អ៊ិត សំ​ហេង​ អះអាង​ថា ស្ត្រី បុរស យុវជន និង​ក្រុមងាយ​រង​គ្រោះមាន​ការងារសមរម្យ​ធ្វើច្រើន

Content image - Phnom Penh Post
លោក អ៊ិត សំ​ហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ។ រូបថត​ ក្រសួង​ការងារ

លោក អ៊ិត សំ​ហេង​ អះអាង​ថា ស្ត្រី បុរស យុវជន និង​ក្រុមងាយ​រង​គ្រោះមាន​ការងារសមរម្យ​ធ្វើច្រើន

ភ្នំ​ពេញៈ លោក ​អ៊ិត​ ​សំ​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​បាន​អះ​អាង​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​បាន​ឲ្យ​ដឹង​ថា​ ការ​កើន​ឡើង​នូវ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ ផលិត​ភាព​ ភាព​ប្រកួត​ប្រជែង​ និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឌីជីថល​ បាន​ជំ​រុញ​ឲ្យ ​ស្ត្រី​ បុរស យុវ​ជន​ និង​ក្រុម​ជន​ងាយ​រង​គ្រោះ​ជា​ច្រើន​នាក់​ទទួល​ បាន​ការ​ងារ​ធ្វើ​ប្រកប​ដោយ​សុខ​ភាព​ និង​សុវត្ថិ​ភាព ហើយ​ទទួល​បាន​ប្រ​យោជន៍​ពី​សេវា​គាំពារ​សង្គម​ ប្រកប​ដោយ​ចីរ​ភាព​ តម្លា​ភាព​ និង​សម​ធម៌​។​

ការ​អះអាង​របស់​លោក​រដ្ឋ​មន្ត្រី​ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ត្រីភា​គី​ថ្នាក់​ជាតិ​ស្តីពី​ការ​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ​លើ «​កម្ម​វិធី​ការ​ងារ​សម​រម្យ​ប្រចាំ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​-​២០២៣​»​ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​៣ ខែ​វិច្ឆិកា ដើម្បី​ពិនិត្យ​មើល​អំពី​សមិទ្ធ​ផល​សំខាន់ៗ​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​ឆ្នាំ​​ ២០១៩​ និង​សកម្ម​ភាព​អាទិ​ភាព​ក្នុង​ឆ្នាំ​បន្ទាប់​ ​និង​ការ​កំណត់​បញ្ហា​ប្រ​ឈម​សំ​ខាន់ៗ​ក្នុង​ពេល​ខាង​មុខ​។​

លោក សំ​ហេង​ ​បាន​ថ្លែង​ថា​៖​ ​«​(​ក្រ​សួង​នឹង​)​​ជំរុញ​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​វិស័យ​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ ២០១៩-​២០២​៣ ​បន្ថែម​ទៀត​ ​ដើម្បី​សម្រេច​ឱ្យ​បាន​គោល​ដៅ ​ដែល​ចង់​បាន​ដូច​ជា​ ការ​អភិ​វឌ្ឍ​លក្ខ​ខណ្ឌ​ការងារ និង​សុខដុម​នីយ​កម្ម​នៃ​ទំនាក់​ទំនង​វិជ្ជា​ជីវៈ ​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស ​និង​វិជ្ជា​ជីវៈ ​ការ​រក្សា និង​បង្កើន​មុខ​របរ​ និង​ការ​ងារ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ និង​ការ​អភិ​វឌ្ឍ​របប​សន្តិ​សុខ​សង្គម​ ព្រម​ទាំង​ការ​ពង្រឹង​សេវា​គាំ​ទ្រ​ទូទៅ​ផង​ដែរ​»​។​

លោក ​សំហេង​ បាន​បញ្ជាក់​ថា​៖​ «​យើង​បាន​ដក​ស្រង់​នូវ​បទ​ពិសោធន៍​ ក៏​ដូច​ជា​ស្វែង​រ​ក​ឃើញ​នូវ​កាលា​នុវត្តន៍​​ថ្មី ឆ្លើយ​តប​នឹង​សភាព​ការណ៍​ និង​ការ​វិវឌ្ឍ​នា​នា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ ជា​ពិសេស​យុទ្ធ​សាស្ត្រ​ចតុ​កោណ​របស់​រាជ​រដ្ឋាភិ​បាល​ តាំង​ពី​ដំណាក់​កាល​ទី១ ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ដំណាក់​កាល​ទី​៤​ គឺ​ជា​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​មួយ ធានា​បាន​នូវ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​»​។​ ​

យោង​​តាម​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួង​ការងារ​ បណ្តុះ​ប​ណ្តាល​វិជ្ជា​ជីវៈ​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ បាន​អនុ​វត្ត​កម្ម​វិធី​ការ​ងារ​សម​រម្យ​សម្រាប់​ប្រទេស​កម្ពុជា​បាន​ចំនួន ​៤ ​ដំណាក់​កាល​រួច​មក​ហើយ​ គឺ​ចាប់​ពី​ឆ្នាំ​ ២០០៥​ មក ​ហើយ​ក៏​កំពុង​បន្ត​ដំណាក់​កាល​ទី៥ ​សម្រាប់​ឆ្នាំ​ ២០១៩​-​២០២៣​ ដែល​ជា​កម្ម​វិធី​ដ៏​សំខាន់​គាំទ្រ​ដល់​ការ​ចូលរួម​សម្រេច​ឱ្យ​បាន​នូវ​គោល​ដៅ​ដែល​បាន​ដាក់​ចេញ ​ហើយ​វា​ក៏​ជា​ក្រប​ខ័ណ្ឌ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ និង​​ដៃគូ​សង្គម​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​​សម្រេច​គោល​ដៅ​អភិ​វឌ្ឍន៍​ជាតិ​របស់​កម្ពុជា​នៅ​ត្រឹម​ឆ្នាំ​ ២០​៣០​។​

យោង​តាម​ស្ថិតិ​ការងា​រ​ឆ្នាំ ​២០១៩ ​របស់​ក្រ​សួង​ការងារ ​បាន​ឲ្យ​ដឹង​ថា ​ប្រ​ជា​ជន​ខ្មែរ​ប្រ​មាណ ​១០​ លាន​នាក់ មាន​ការ​ងារ​ធ្វើ ​ដោយ​ក្នុង​នោះ​មាន​ជាង​ ​១ លាន​ ​៥​ សែន​នាក់ ​ធ្វើ​ការ​ក្នុង​ផ្នែក​សេដ្ឋ​កិច្ច​ក្នុង​ប្រព័ន្ធ ​និង​មាន​ ២​ លាន​ ២ សែន​នាក់ ធ្វើ​ការ​ក្នុង​ ​ផ្នែក​សេដ្ឋ​កិច្ច​ក្រៅ​ប្រ​ព័ន្ធ។​ ​រី​ឯ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​វិញ​ ​មាន​ប្រមាណ ​៤ លាន​នាក់ ​ខណៈ​មន្ត្រី​សាធារ​ណៈ​មាន​ ៥០​ ម៉ឺន​នាក់​ ​និង​ពលករ​ដែល​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ប្រមាណ​ជិត ​១ លាន​ ៣​ សែន​នាក់។​

លោក​ អាត់ ​ធន់​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិល​មិញ​ថា ការ​ដែល​ពល​រដ្ឋ​ខ្មែរ​ ទទួល​បាន​ការងារ​ស​ម​រម្យ​ច្រើន​ជា​មុន​ ដោយ​សារ​​តែ​មាន​ការ​ចូល​ច្រើន​ពី​គ្រ​ប់​ភាគី​ពាក់​ព័ន្ធ​ រួ​ម​ទាំង​​ការ​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​កាន់​តែ​ច្រើន​ដល់​ជន​ងាយ​រង​គ្រោះ ​និង​បុរស​ ស្ត្រី​នៅ​ក្នុង​វិស័យ​ការងារ។​ ​រដ្ឋាភិ​បាល​ បាន​បង្កើត​កម្ម​វិធី​គាំ​ទ្រ​ជា​សាច់​ប្រាក់​ទៅ​ដល់​ជន​ងាយ​រងគ្រោះ​ដែល​មាន​ទាំង​បុរស ​និង​ស្ត្រី​ទាំង​នោះ​ បន្ទាប់​ពី​ពួក​គេ ​បាន​បាត់​បង់​ការ​ងារ​ ខណៈ​បច្ចុប្បន្ន​ ទីផ្សារ​ការ​ងារ​ គឺ​នៅ​មិន​ទាន់​បំពេញ​តម្រូវ​ការ​គ្រប់​ចំនួន​នោះ​ទេ​ ដែល​ទាម​ទាម​ឲ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​។​

លោក​បញ្ជាក់​ថា​៖​ ​«បច្ចុ​ប្បន្ន​ ក៏​មាន​ការ​បិទ​រោង​ចក្រ ​និង​មាន​ការ​រំលោភ​សិទ្ធិ​ច្រើន​ដែរ​ គ្រា​ន់​តែ​ការ​ចូល​រួម​របស់​ជន​ងាយ​រង​គ្រោះ ​ដូច​ជា​ជន​មាន​ពិការ​ភាព​ គឺ​បាន​ទទួល​អត្ថ​ប្រ​យោជន៍​ច្រើន។ ​ខ្ញុំ​គិត​ថា​ រដ្ឋ​ត្រូវតែ​រៀប​ច្បាប់​ឲ្យ​មាន​ស្តង់​ដារ​ត្រឹម​ត្រូវ​ ហើយ​អនុ​វត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​បង្កើន​សាលា​បណ្តុះ​បណ្តាល​ សាលា​ជំនាញ​ឲ្យ​បាន​ច្រើន​ ដើម្បី​យុវជន និង​ជន​ងាយ​រង​គ្រោះ ​ទទួល​បាន​អត្ថ​ប្រ​យោជន៍​ទាំង​នេះ​»​៕​

អត្ថបទគួរចាប់អារម្មណ៍

  • ខេត្តបាក់និញៈ សួនឧស្សាហ​កម្ម​ Yen Phong 1 Industrial Park នៅខេត្ត Bac Ninh ភាគខាងជើង​បាន​ក្លាយជា​​សួនឧស្សាហ​កម្មលើក​ដំបូង​នៅក្នុងប្រទេស​វៀតណាម ដែលទទួល​បាន​​បណ្ដាញ​ទូរគមនា​គមន៍​ 5G ដោយ​បច្ចេកវិទ្យាថ្មីនេះ​​ បានដាក់​​ឲ្យដំណើរការ​នៅទីតាំងនោះ​ដោយ​ក្រុមហ៊ុន Viettel កាល​ពីថ្ងៃព្រហស្បតិ៍។​​

  • ភ្នំពេញៈ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កើន​ជាង ២២ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជាង ៦,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

  • ភ្នំពេញៈ ត្រឹម​រយៈពេល​ជិត​ ១ ​ខែ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​ ២០ ធ្នូ ដល់​ថ្ងៃទី​ ១៧ មករា ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ៦៩ ​នាក់ ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ដោយ​ក្នុង​នោះ​ពលករ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ ២១ ​នាក់​។

  • ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​បុរស​ជនជាតិ​ឡាវ​​ ២ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ដើម្បី​តាម​រក​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ៤ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​។

  • ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ចេញ​វិធានការ​បន្ថែម​ដល់​សាលារៀន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក ពិសេស​សាលារៀន​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​ធ្វើយ៉ាងណា​ធានា​ផ្ដល់​ការសិក្សា​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

  • ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ដ​គ្រប់​ប្រភេទ និង​លុបបំបាត់​កន្លែង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ