វិទ្យាស្ថាន CamEd មាន​កម្មវិធីសិក្សា​ថ្មី​ដើម្បី​បណ្តុះបណ្តាល​អ្នក​ឱ្យ​ក្លាយជា​អ្នកជំនាញ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​នាពេល​អនាគត​។ CamEd Business School (CamEd) តែងតែ​ខិតខំ​អភិវឌ្ឍ​អ្នកជំនាញ​ផ្នែក​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ភាព​ជា​អ្នកដឹកនាំ​ដែលមាន​សមត្ថភាព​ស្មើគ្នា​នឹង​អ្នក​ដែល​ធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​នានា​ និង​ប្រកាន់ខ្ជាប់​ទៅតាម​បទដ្ឋាន​ក្រមសីលធម៌​។

ជាមួយ​គ្នា​នេះ វិទ្យាស្ថាន CamEd ត្រូវបាន​ទទួល​ស្គាល់​ដោយ​សមាគម​គណនេយ្យករ​ជំនាញ ACCA នៅ​ចក្រភព​អង់គ្លេស Chartered Financial Analyst Institute University Affiliation Program ហើយ​ដែល​ក្នុង​នោះ​កម្មវិធីសិក្សា​របស់ CamEd ក៏ត្រូវ​បាន​ទទួល​ស្គាល់​កម្រិត ISO 9001:2015 និង Harvard Business School microeconomics of competitiveness affiliate network​។

ចក្ខុ​វិស័យ​នេះ​នឹងត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​តាមរយៈ​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​គណនេយ្យ និង​ហិរញ្ញវត្ថុ​របស់​ CamEd (​ការបញ្ចប់​សញ្ញាបត្រ​កិត្តិយស​) + សញ្ញាបត្រ​អន្តរជាតិ​អ្នក​បច្ចេកទេស​ផ្នែក​គណនេយ្យ​ (CAT) ឬ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កម្មវិធី​បរិញ្ញាបត្រ​បូករួម​ជាមួយ​កម្មវិធី​សិក្សា​អន្តរជាតិ CAT​។

និស្សិត​ដែល​ចុះឈ្មោះ​សិក្សា​កម្មវិធី​នេះ​នឹង​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​ក្រោយពី​ការបញ្ចប់​ការសិក្សា​ក្នុង​រយៈពេល​​ ៤ ​ឆ្នាំ​ដែល​ក្នុងពេល​ដំណាល​គ្នា​នេះ​និស្សិត​ក៏​អាច​ទទួល​បាន​សញ្ញាបត្រ​អន្តរជាតិ CAT ដែល​មាន​ការទទួលស្គាល់​រហូត​ដល់​ ១៨៣ ប្រទេស​លើ​ពិភពលោក​ផងដែរ​។

ដោយសារ​តែ​កម្មវិធីសិក្សា BA+CAT បាន​បំពេញ​ទៅ​តាម​តម្រូវការ​នៃ​ការសិក្សា​ឆ្នាំ​មូលដ្ឋាន​របស់​ក្រសួង​អប់រំ​ក៏​ដូចជា​ស្រប​តាម​សហព័ន្ធ​គណនេយ្យ​អន្តរជាតិ (IFAC) និង​មាន​ការទទួល​ស្គាល់​ដោយ​សមាគម​គណនេយ្យករ​អន្តរជាតិ ACCA ជាហេតុ​ធ្វើឲ្យ​គ្រប់​មុខវិជ្ជា​ទាំងអស់​នៅក្នុង​កម្មវិធីសិក្សា​នេះ​សុទ្ធតែ​សំខាន់ និង​ចាំបាច់ ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​ជំនាញ​គណនេយ្យ ហិរញ្ញវត្ថុ និង​សវនកម្ម​។

នៅពេល​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និស្សិត​អាច​ពិចារណា​បន្ត​ការសិក្សា​របស់​ខ្លួន​បាន​ដូចជា បន្ត​ការសិក្សា​ដើម្បី​បាន​ទទួល​បាន​វិញ្ញាបនបត្រ​ជំនាញ​ដូចជា ACCA, CPA, CMA, CFA ឬ CRM ជាដើម​។

នៅពេល​បញ្ចប់​ការសិក្សា និស្សិត​អាច​បន្ត​សិក្សា​ថ្នាក់ ACCA ។

ក្រៅពី​នេះ​និស្សិត​ក៏​អាច​ជ្រើសរើស​រៀន​បន្តបាន​ផង​ដែរ​ដូចជា អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម​ ឬ​អនុបណ្ឌិត​វិទ្យាសាស្ត្រ​ផ្នែក​គណនេយ្យ​ហិរញ្ញវត្ថុ​ ឬ​គ្រប់គ្រង​។ វិទ្យាស្ថាន​ CamEd បាន​ដើរ​តាម​គោលការណ៍​នៃ​ការអប់រំ​ផ្អែកលើ​លទ្ធផល​ជាសំខាន់ ដើម្បី​ជួយ​ឱ្យ​និស្សិត​ទទួល​បាន​លទ្ធផល​នៃ​ការសិក្សា​ល្អប្រសើរ និង​ក្លាយ​ជា​តម្រូវការ​នាពេល​បច្ចុប្បន្ន និង​អនាគត​របស់​និយោជក និង​សេដ្ឋកិច្ច​។

ដូច្នេះ​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នឹង​ត្រូវ​បាន​បណ្ដុះបណ្ដាល និង​រៀបចំ​យ៉ាង​ល្អ​ដើម្បី​ចូលរួម​ក្នុង​អាជីព​គណនេយ្យ និង​ហិរញ្ញវត្ថុ​ដែល​ពួកគេ​សុទ្ធតែ​មាន​ចំណេះដឹង និង​សមត្ថភាព​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ដូចជា PwC KPMG E&Y Deloitte ស្ថាប័ន​ធនាគារ ស្ថាប័នរដ្ឋ និង​ឯកជន​ជាច្រើន​ទៀត​។

អាជីព​ដែល​និស្សិត​អាច​ទទួល​បាន​ក្រោយពី​បានបញ្ចប់​ការសិក្សា​រួមមាន គណនេយ្យករ សវនករ អ្នកវិភាគ​ហិរញ្ញវត្ថុ ទីប្រឹក្សា​ហិរញ្ញវត្ថុ ទីប្រឹក្សា​មន្ត្រី​ពន្ធដារ មន្ត្រី​វិនិយោគ មន្ត្រី​ឥណទាន អ្នកវិភាគ​ថវិកា គណនេយ្យករ ហេរញ្ញិក មន្ត្រី​គ្រប់គ្រង​ហានិភ័យ និង​គណនេយ្យករ​ហិរញ្ញវត្ថុ​។

គេ​រំពឹង​ថា និស្សិត​ដែល​បញ្ចប់​ការសិក្សា​នឹង​ចាប់ផ្តើម​ដំបូង​ពីមុខ​តំណែង​ការងារ​សមស្រប​ហើយ​អាស្រ័យ​លើ​សម្បទា​ និង​ឱកាស​ពួកគេ​សន្សឹមៗ​នឹង​ឈាន​ទៅ​រក​តំណែង​ខ្ពស់ៗ​ដូចជា​អ្នកគ្រប់គ្រង​អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​ដៃគូ​សវនកម្ម​ និង​ប្រធាន​មន្ត្រី​ហិរញ្ញវត្ថុ​។

វិទ្យាស្ថាន CamEd បាន​គាំទ្រ​ដល់​គោលនយោបាយ​សិក្សា​រយៈពេល​វែង និស្សិត​ត្រូវ​បាន​បណ្តុះបណ្តាល​ឱ្យមាន​ភាព​ជា​អ្នកដឹកនាំ និង​គោល​គំនិត​អភិវឌ្ឍន៍​ខ្លួនឯង និង​សមត្ថភាព​បម្រើ​ការងារ​ជា​បន្តបន្ទាប់​នាពេល​អនាគត​របស់​ពួកគេ​។ វិទ្យាស្ថាន CamEd ជឿជាក់​ថា​ភាពជោគជ័យ​ផ្ទាល់​ខ្លួន​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​សេដ្ឋកិច្ច​កើតឡើង​ដោយ​ការប្រព្រឹត្ដ​ដោយ​សុចរិតភាព​ដោយ​អាកប្បកិរិយា​ប្រកប​ដោយ​ក្រមសីលធម៌ និង​ដោយ​ការបង្កើត​តម្លៃ​រួម​។

វិទ្យាស្ថាន CamEd កសាង​បទដ្ឋាន​ស្តង់ដា​ និង​អាកប្បកិរិយា​ខាង​សីលធម៌​ចំពោះ​សិស្ស និង​និយោជិត​របស់​ខ្លួន​តាមរយៈ​ការសិក្សា​សកម្មភាព​សហគមន៍ និង​ការអនុវត្ត​នៅក្នុង​សាលារៀន​៕