ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ និង​ជួយ​គាំទ្រ​ដល់​អតិថិជន​ទាំង​ឡាយ ខណៈពេលដែល Covid-19 កំពុង​រីក​រាលដាល។ ឥឡូវនេះ អតិថិជន​របស់ វី​ង អាច​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃ តាមរយៈ​កម្មវិធី​ស្មាត​​ហ្វូ​ន​វី​ង ដែល​ជួយ​ឲ្យ​ពួកគេ​ផ្ញើ​ប្រា​ក់បាន​យ៉ាង​ងាយស្រួល​ដោយ​មិន​ចាំបាច់​ចាក​ចេញពីផ្ទះ ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់​ដែល​កំពុង​មាន​តម្រូវការ​ផ្សេងៗ​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មាន​ប្រសាសន៍ថា​៖ «​សុខភាព​ និង​សុវត្ថិភាព​របស់​សហគម​ន៍​គឺជា​អាទិភាព​មួយ​របស់​យើង​។ ស្ថិតក្នុង​ស្ថានភាព​ដែល Covid-19​ កំពុងតែ​រី​រាលដាល​នេះតម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជា​ចាំបាច់​ផងដែរ ដើម្បី​ជួយ​សម្រួល​និង​គាំទ្រ​ដល់​ភ្នាក់ងារ​វី​ង ក៏ដូចជា​អតិថិជន​របស់​យើង​នៅ​ទូទាំង​ប្រទេស​។ យើង​បាន​ចាត់វិធានការ និង​គោលនយោបាយ​ផ្សេងៗ​ដើម្បី​ធានាថា សហគម​ន៍របស់​យើង​មាន​សុវត្ថិភាព​។ ការផ្ទេ​រប្រាក់​ពី វី​ង ទៅ វីង ដោយ​ឥតគិតថ្លៃ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ជាច្រើន​ដែល​យើង​កំពុង​អនុវត្ត​»​។

​លោក ម៉ា​នូ រ៉ា​ចាន់​ បាន​បន្តថា​៖ «​យើង​សង្ឃឹមថា​ការផ្តល់ជូន​នូវ​សេវា​ដោយ​ឥតគិតថ្លៃ​នេះនឹង​ជួយ​ដល់​អតិថិជន​របស់​វី​ង​រាប់លាន​នាក់​ឲ្យ​អាច​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ដែល​កំពុង​ជួប​បញ្ហា​វិបត្តិ​បាន​»​។​

​ធនាគារជាតិ​នៃ​កម្ពុជា ថ្មីៗ​នេះ​បាន​លើកទឹកចិត្ត​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​សាធារណជន​ទាំងឡាយ​ឲ្យ​រួមគ្នា​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និ​ក​សម្រាប់ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ និង​ទូទាត់​ការចំណាយ​។​

​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក មាន​វិធី​មួយចំនួន​ដែល​ជួយ​ការពារ​ខ្លួន​ពី​ការឆ្លង​ Covid-19 ដូចជា​៖ ការ​លាងដៃ​ជាមួយ​សាប៊ូ ការ​ខ្ទប់មាត់​ និង​ច្រមុះ​ពេលដែល​ក្អក ឬ​កណ្តាស់ ចៀសវាង​ការ​ប៉ះ​ភ្នែក ច្រមុះ​និង​មាត់ ព្រមទាំង​រក្សា​ចម្ងាយ​ពីគ្នា​យ៉ាងហោចណាស់​១​ម៉ែត្រ​ជាដើម​។​

​លោក ម៉ា​នូ បាន​ក្រើនរំឭក​ទៅ​ អ្នក​ទាំងអស់គ្នា​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព​ដោយ​លើ​កឡើង​ថា​៖ «​សូមអ្នក​ទាំងអស់គ្នា​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន​បំផុត​ជាបន្ទាន់ ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ឆ្លង Covid-19​។ ការធ្វើ​បែបនេះនឹង​អាចជួយ​ការពារ​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​ពី​ការឆ្លង Covid-19 បាន​»​។​

​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាចជួយ​អ្នក​ប្រើប្រាស់​មិន​ឲ្យ​ប៉ះ​សាច់​ក្រដាស​ប្រាក់​ដោយផ្ទាល់​បាន​។ ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ក វា​មិន​ទាមទារ​ឲ្យ​មនុស្សម្នា​នៅក្បែរ​គ្នា​ឬកាន់​សាច់ប្រាក់​ដោយផ្ទាល់ ដែល​អាច​ប្រឈម​នឹង​ការចម្លង​វីរុស​នោះឡើយ​។ ក្រៅពី​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាច​ផ្តល់ជូន​នូវ​ភាពងាយស្រួល​ដល់​អ​ថិ​ជន​ដែល​អាច​ទិញ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ ដោយ​ត្រឹមតែ​ប្រើ​ចុង​ម្រាមដៃ​ចុច​ទូរស័ព្ទ​ប៉ុណ្ណោះ​។​

​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​លើ​ទូរស័ព្ទដៃ​វៃឆ្លាត ប្រជាជន​នៅ​ទូទាំងប្រទេស​អាច​ទូទាត់​ប្រាក់​បានជា​ច្រើនយ៉ាង មិន​ថា​ជាការ​បង់ថ្លៃ​ទឹក​ភ្លើង ការបញ្ចូល​លុយ​ទូរស័ព្ទ ការទូទាត់​ការចំណាយ​ផ្សេងៗ​រាប់​ចាប់តាំងពី​សេវា​ដឹក​ជញ្ជូន រហូតដល់​ហាង​លក់ទំនិញ​។​

​ដោយមាន​អ្នកប្រើប្រាស់​ជាង ​៥​ លាន​នាក់ វី​ង​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​ស្លាក​យីហោ​មួយ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់ និង​ទុកចិត្ត​បំផុត​ក្នុង​ការ​ផ្តល់ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេ​ឡិច​ត្រូ​និ​ក ដោយបាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង ៤ ម៉ឺន​ក្រុមហ៊ុន និង​បាន​សហការ​ជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​ក្នុង​ការទិញ​ទំនិញ​តាម​អុីនធឺណិត​។​

​លោក ម៉ា​នូ បាន​មានប្រសាសន៍ថា​៖ «​វី​ង​ពិត​ជាមាន​មោទនភាព​ក្នុង ​ការ​គាំទ្រ​តម្រូវការ​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​។ មិន​ថា​មាន​បញ្ហា​ប្រឈម​យ៉ាង​ណា​ក៏ដោយ យើង​នឹង​កាន់តែ​រឹងមាំ​នៅពេលដែល​យើង​រួមសហការ​គ្នា​បានល្អ​»​។​

​សម្រាប់​អតិថិជន​ដែល​ត្រូវការ​សាច់ប្រាក់ នៅតែ​អាច​ដក​ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​វី​ង​ជាង ​៧៥០០ ​កន្លែង​ទូទាំងប្រទេស បើទោះបីជា​នៅ​ភូមិ​ដាច់ស្រយាល​យ៉ាងណាក្តី​៕​