The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វីង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​អ្នករត់​ម៉ូតូ​កង់បី និង​មគ្គុទេ្ទសក៍​ទេសចរណ៍

វីង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​អ្នករត់​ម៉ូតូ​កង់បី និង​មគ្គុទេ្ទសក៍​ទេសចរណ៍

Content image - Phnom Penh Post
អ្នករត់​ម៉ូតូ​កង់​៣ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​រាប់រយ​នាក់​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​វីង​។

វីង​ផ្តល់ជំនួយ​ឧបត្ថម្ភ​ដល់​អ្នករត់​ម៉ូតូ​កង់បី និង​មគ្គុទេ្ទសក៍​ទេសចរណ៍

រាប់រយ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​ធនាគារ​ឯកទេស​វីង​!

អ្នកបើក​រ៉ឺម៉ក​កង់​៣ និង​មគ្គុទេ្ទសក៍​ទេសចរណ៍​ប្រមាណ​ ៧០០ ​គ្រួសារ​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​វីង​ដើម្បី​ដោះស្រាយ​តម្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគេ​ខណៈពេល​ដែល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដែល​បណ្តាល​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ទូទាំង​សកល​រួមទាំង​កម្ពុជា​ផងដែរ​។ ទឹកប្រាក់​ដែល​ទទួល​បាន​ពី​សប្បុរសជន​នានា​សរុប​បាន​ប្រមាណ ២១ ០១៦,៧០ ​ដុល្លារ​។

«​ការទទួល​បាន​ប្រាក់ឧបត្ថម្ភ ៣០ ដុល្លារ​គឺ​បញ្ជាក់​ឱ្យឃើញ​ថា ក្រុមហ៊ុន​វីង​បាន​យល់​យ៉ាងច្បាស់​អំពី​ក្តី​លំបាក​របស់​យើង​។ ចំនួន​ទឹកប្រាក់​នេះ​អាច​ជួយ​ឱ្យ​យើង​ទិញ​អង្ករ និង​ចិញ្ចឹម​កូនៗ​របស់​យើង​រយៈពេល​ ១ ​ខែ​ក្នុង​អំឡុង​ពេល​ដ៏លំបាក​នេះ​។ វា​ជា​ការលើក​ទឹកចិត្ត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា យើង​មិន​ឯកោ​ទេ​» នេះ​បើតាម​ការឲ្យ​ដឹង​ពី​លោក កន កាន ដែល​មាន​របរ​ជា​អ្នករត់​រ៉ឺម៉ក​កង់​៣​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់គាត់​។ លោក​បាន​បន្ត​ថា លោក​ក៏​កំពុង​ជួប​វិបត្តិ​ក្នុង​ការសង​ប្រាក់កម្ចី និង​គ្រប់គ្រង​ចំណាយ​ប្រចាំថ្ងៃ​ផងដែរ​។

ទោះបី​ជា​មាន​ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ផ្សារ​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​បន្ត​ដំណើរការ​យ៉ាងណា​ក្តី ក៏​គេ​នៅ​សង្កេតឃើញ​ថា ប្រជាជន​ចេញទៅ​ក្រៅ​នៅតែ​មាន​ចំនួន​តិចជាង​មុន ហើយ​ពួកគេ​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង​នូវ​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ដទៃទៀត​ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​អតិថិជន​របស់​អ្នក​បើក​ម៉ូតូ​កង់​៣ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ទូទាំង​ប្រទេស​។

លោក​ រស់ សុគន្ធ ជា​អ្នករត់​ម៉ូតូ​កង់​ ៣ ​ដែល​បានមក​ទទួល​មូលនិធិ​ពី​វីង​នៅ​ការិយាល័យ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖ «​មុនពេល​មាន​ជំងឺ​កូវីដ​១៩ ខ្ញុំ​អាច​រកប្រាក់​ចំណូល​បាន​ជា​មធ្យម ២៥ ដុល្លារ​ក្នុង ១ ​ថ្ងៃ​។ ដូចជា​កាលពី​ម្សិលមិញ ចាប់តាំងពី​ព្រឹក​រហូត​ដល់​យប់​ខ្ញុំ​ទទួល​បាន​ម៉ូយ​តែ​ម្នាក់​គត់ ហើយ​ខ្ញុំ​ត្រូវ​ចំណាយ​លើ​ថ្លៃ​អាហារ​ផង និង​ថ្លៃ​សាំង​បន្ថែមទៀត​»​។

ចាប់តាំងពី​ដំណើរការ​ «​គំនិត​ផ្តួចផ្តើម​គាំទ្រ​សហគមន៍​ដែល​ជួប​វិបត្តិ​ខ្វះខាត​ដោយ​ជំងឺ​កូវីដ​១៩» មកដល់​ពេល​នេះ​មាន​អ្នករត់​រ៉ឺម៉ក​កង់​ ៣ ​ចំនួន ៥០៦ ​នាក់ និង​មគ្គុទេ្ទសក៍​ទេសចរណ៍​ចំនួន​ ១៨៥ ​នាក់​ហើយ ដែល​បាន​មក​ការិយាល័យ​កណ្តាល​របស់​វីង​នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ការិយាល័យ​វីង​នៅ​ខេត្ត​សៀមរាប​ដើម្បី​ទទួល​ជំនួយ​។ ថវិកា​ទាំងនោះ​ត្រូវបាន​វេរ​ចូលទៅក្នុង​គណនី​វីង​របស់​ពួកគេ ដែល​ពួកគេ​អាច​ប្តូរ​យក​អង្ករ​នៅតាម​ដៃគូ​សហការ​វីង​តាមរយៈ​មុខងារ WingPay QR​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​អាជីវកម្ម​​ និង​បុគ្គល​ទាំងឡាយ​ដែល​បានរួម​ចំណែក​ក្នុង​បុព្វហេតុ​សង្គម​នេះ​។ ខ្ញុំ​ជឿជាក់​ថា ការផ្តល់​ជំនួយ​ទាំងនេះ​នឹង​អាច​ជួយ​កាត់បន្ថយ​បន្ទុកគ្រួសារ​របស់​អ្នក​ក្នុង​អំឡុងពេល​ដ៏លំបាក​នេះ​។ វីង និង​ដៃគូ​របស់​យើង​នឹង​នៅ​ជាមួយ​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​។ សូម​រក្សា​ភាពរឹងមាំ និង​រក្សា​សុវត្ថិភាព​»​។

បុគ្គលិក​វីង ភ្នាក់ងារ​វីង អតិថិជន​វីង​ព្រមទាំង​បុគ្គលិក​ក្រុមហ៊ុន​រ៉ូយ៉ាល់គ្រុប និង​ដៃគូ​ដទៃ​ទៀត​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​សប្បុរសធម៌​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​អ្នក​បើក​រ៉ឺម៉ក​កង់​៣ និង​មគ្គុទេ្ទសក៍​ទេសចរណ៍ ដែល​កំពុង​ជួប​វិបត្តិ​ខ្វះខាត​ហិរញ្ញវត្ថុ​ចាប់​តាំងពី​ខែ​មេសា ឆ្នាំ​ ២០២០ មក​។

លោក ម៉ានូ រ៉ាចាន់ បាន​បន្តទៀត​ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ធំជាងគេ​នៅ​កម្ពុជា វីង​ចាត់ទុក​ការកៀរគរ​ធនធាន និង​សប្បុរសជន ដើម្បី​ជួយ​សហគមន៍​របស់​យើង​ក្នុង​អំឡុងពេល​ដ៏ពិបាក​នេះ​ជា​ការទទួល​ខុសត្រូវ​របស់​យើង​ទាំងអស់​គ្នា​។ យើង​តែ​ម្នាក់​អាច​ជួយ​បាន​បន្តិចបន្តួច ប៉ុន្តែ​នៅពេល​ដែល​យើង​រួមគ្នា នោះ​យើង​នឹង​អាច​ធ្វើបាន​កាន់តែ​ច្រើន​»​។

ជំនួយ​ឧបត្ថម្ភ​ដែល​បាន​ផ្តល់​ជូន​ដល់​សហគមន៍​នាពេល​នេះ​គឺ​មាន​ការជួយ​គាំទ្រ​ពី​ភ្នំពេញ​ប៉ុស្តិ៍​។ វីង​នៅតែ​បន្ត​ទទួល​ជំនួយ​ពី​សប្បុរសជន​ទាំងឡាយ​រហូត​ដល់​ពាក់​កណ្តាល ខែ​កក្កដា ឆ្នាំ​ ២០២០ ដែល​លោក- អ្នក​អាច​ចូលរួម​វិភាគទាន​តាមរយៈ​ភ្នាក់ងារ​វីង​ជិត ៨០០០ ​កន្លែង​ទូទាំង​ប្រទេស ឬ​តាមរយៈ​កម្មវិធី​ស្មាតហ្វូន​វីង​តាមរយៈ​គណនី​ប្រាក់​រៀល​តាមរយៈ​លេខ ០៣២ ១០០០០ និង​ដុល្លារ​អាមេរិក​តាមរយៈ​លេខ ០៣៣ ១០០០០ ៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍