The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វៀតណាម​ដោះលែង​ប្រធាន​អង្គការ​ខ្មែរ​ម្នាក់​បន្ទាប់ពី​វ៉ៃ​​ និង​ចាប់​ឃុំ




វៀតណាម​ដោះលែង​ប្រធាន​អង្គការ​ខ្មែរ​ម្នាក់​បន្ទាប់ពី​វ៉ៃ​​ និង​ចាប់​ឃុំ

ប្រធាន​អង្គការ​ដឹក​ដៃ​កូន​សិស្ស​ទៅ​មើល​ព្រំដែន​កាលពី​ថ្ងៃ​សៅរ៍​។
ប្រធាន​អង្គការ​ដឹក​ដៃ​កូន​សិស្ស​ទៅ​មើល​ព្រំដែន​កាលពី​ថ្ងៃ​សៅរ៍​។ រូបថត ហ្វេសប៊ុក

វៀតណាម​ដោះលែង​ប្រធាន​អង្គការ​ខ្មែរ​ម្នាក់​បន្ទាប់ពី​វ៉ៃ​​ និង​ចាប់​ឃុំ

ស្វាយរៀងៈ ប្រធាន​​អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្មែរ​ម្នាក់​ដែ​ល​ត្រូវ​បាន​វៀតណាម​ចាប់​ខ្លួន​ និង​វាយ​ដំ​យ៉ាង​ដំណំ​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​​ដែល​គាត់​បាន​នាំ​កូន​សិស្ស​ជាង ៤០ នាក់​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​នៅ​ស្រុក​កំពង់រោទ៍​ត្រូវ​បាន​ដោះលែង​មក​វិញ​កាលពី​ម្សិលមិញ​បន្ទាប់ពី​មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ខ្មែរ​​។

លោក ផេន ប៊ុនធឿន អាយុ ៣២ ឆ្នាំ ប្រធាន​អង្គការ​សិទ្ធិ​កុមារ​បាន​នាំ​សិស្ស​ក្មេងៗ​ចំនួន ៤៣ នាក់​ទៅ​មើល​បង្គោល​ព្រំដែន​លេខ ២០២ ត្រូវ​បាន​ចាប់​ខ្លួន និង​វាយដំ​យ៉ាង​ដំណំ​ដោយ​​អាជ្ញាធរ​ និង​ប្រជាជន​វៀតណាម​ក្នុង​ឃុំ​ត្នោត​ស្រុក​កំពង់រោទ៍ គឺ​នៅ​ក្បែរ​កន្លែង​ដែល​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម​កាលពី​ខែ​មុន​ហើយ​លោក ប៊ុនធឿន ត្រូវ​បាន​បញ្ជូន​ទៅ​​ឃុំ​នៅ​​វៀតណាម ១ យប់។

លោកស្រី នុត បូពីណារតន៍ អ្នក​ស៊ើបអង្កេត​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ស្វាយរៀង និង​​អ្នកស្រី អ៊ឹម សុធី ប្រពន្ធ​លោក ប៊ុនធឿន បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា លោក ប៊ុនធឿន ត្រូវ​បាន​ចាប់​ខ្លួន​ខណៈ​ពេល​ដែល​​គាត់​បាន​នាំ​កូន​សិស្ស​របស់​គាត់​ទៅ​មើល​​ព្រំដែន​លេខ ២០២ ​ប៉ុន្តែ​គាត់​​​មិន​​ទាន់​បាន​ទៅ​ដល់​​បង្គោល​ព្រំដែន​ផង​ស្រាប់តែ​វៀតណាម​បាន​ចូល​មក​ស្ទាក់​វាយ​យ៉ាង​ដំណំ​ដោយ​ប្រើ​ដង​ចប​ និង​ចប​​ជីក។

លោកស្រី បូពីណារតន៍ បាន​ថ្លែង​ថា៖ «គាត់​មិន​ថ្លើម​ធំ​ចូល​ក្នុង​ទឹកដី​វៀតណាម​ទេ។ គាត់​គ្រាន់តែ​នាំ​កូន​សិស្ស​​ទៅ​ដើរ​លេង​នៅ​ទី​វាល​។ គាត់​មិនមែន​ជា​អ្នក​ជំនាញ​​ចុះ​ទៅ​​មើល​ព្រំដែន​ទេ។ នៅពេល​ដែល​ [វៀតណាម] បាន​ចាប់​ខ្លួន​នគរបាល​របស់​យើង​បាន​ឈរ​មើល​មិន​ហ៊ាន​ទៅ​ហាមឃាត់​ទេ​»។

លោកស្រី​បន្ត​ថា​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​ និង​វាយដំ​លើ​លោក ប៊ុន ធឿន អ្នកភូមិ​កម្ពុជា​ហាក់បី​ដូចជា​ខឹងសម្បា​​នឹង​​អាជ្ញាធរ​និង​ពលរដ្ឋ​វៀតណាម​ដែល​អាច​​ចូល​មក​​ក្នុង​ដី​កម្ពុជា​នៅពេល​ណា​ក៏​បាន។ លោកស្រី​បាន​ថ្លែង​ថា៖ «យើង​ព្រួយបារម្ភ​នៅពេល​បាន​ឮ​បែប​នេះ»។

អ្នកស្រី អ៊ឹម សុធី ដែល​ជា​ប្រពន្ធ​លោក ផេន ប៊ុនធឿន ថ្លែង​ថា៖ «តាម​កុមារ [​កូន​សិស្ស​របស់​គាត់] ​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​ត្រូវ​បាន​​គេ​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ​។ ខ្ញុំ​បារម្ភ​ថា​គាត់​អាច​មាន​បញ្ហា​ផ្លូវ​ចិត្ត​ដែល​ខ្ញុំ​ត្រូវ​​យក​គាត់​ទៅ​ពិនិត្យ។ គាត់​ត្រូវ​បាន​គេ​វាយ​ចំ​មុខ និង​ក្បាល...​គាត់​ត្រូវ​​គេ​វាយ​ដំ​រហូត​ដល់​បាក់​ដង​ចប​ជីក»​។

ទោះ​យ៉ាង​ណា​ទាំង​អ្នកស្រី នុត បូពីណារតន៍ និង​អ្នកស្រី អ៊ឹម សុធី មិន​បាន​​ដឹង​​ពី​ហេតុផល​ជាក់លាក់​ណា​មួយ​នៃ​ការ​ចាប់​ខ្លួន​លោក ប៊ុន ធឿន​នោះ​ទេ។

នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ លោក កឹង ឃន ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ចាប់​ខ្លួន​​នេះ​។

ទាក់ទង​នឹង​ការ​​ចោទប្រកាន់​ដែល​ថា​វៀតណាម​បាន​ទន្ទ្រាន​ឈ្លានពាន និង​ប្រើ​ហិង្សា​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ទឹកដី​ខ្មែរ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​លិខិត​រួម​មួយ​ទៅ​លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​សប្ដាហ៍​មុន​ដោយ​បាន​ស្នើ​សុំ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​យុតិ្តធម៌​អន្តរជាតិ​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​គណបក្ស​សង្គ្រោះជាតិ​គ្រាន់តែ​ស្នើសុំ​លោក​នាយករដ្ឋមន្ត្រី​តាមរយៈ​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ដើម្បី​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​លើ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​ហើយ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ធ្វើការ​ស្រាវជ្រាវ​​​រក​ភ័ស្តុតាង​ដើម្បី​ឆ្លើយតប​នឹង​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ហើយ​ថា​នេះ​មិនមែន​ជា​ការ​ដាក់​ពាក្យបណ្តឹង​​ទេ។

លោក ស៊ីផាន ថ្លែង​ថា៖ «វា​មិនមែន​ជា​បញ្ហា​ដាក់​ពាក្យបណ្តឹង​ណា​មួយ​នោះ​ទេ​ ពីព្រោះ​វា​មិនមែន​ជា​ពេល​ដាក់​ពាក្យបណ្តឹង​នោះ​ទេ»។

នៅក្នុង​ពិធី​មួយ​កាលពី​ម្សិលមិញ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ខ្មែរ​​ទាំង​អស់​រួបរួម​គ្នា​ហើយ​ធ្វើ​យ៉ាង​ណា​រក​វិធី​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ប្រើប្រាស់​ផែនទី​ដើម្បី​កំណត់​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ត្រូវ​ធ្វើការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​ថា​តើ​បង្គោល​ព្រំដែន​ទាំងនោះ​ត្រូវ​បាន​បោះ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ ឬ​យ៉ាង​ណា?

ជាមួយ​គ្នា​នេះ​គណកម្មការ​ព្រំដែន​កម្ពុជា និង​វៀតណាម​គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ក៏​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ពី​ទីកន្លែង​ជាក់លាក់​នៅ​ឡើយ​ទេ​៕ TK

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។