កំពង់ស្ពឺៈ បុរស​ជា​ជនជាតិចិន​ ១៨ ​នាក់​ ក្នុង​នោះ​មាន​ចិន​តៃ​វ៉ាន់​ ១២ ​នាក់​ កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​សាកសួរ​នៅស្ន​ងការ​ដ្ឋាននគរ​​បាល​ខេត្ត​កំពង់ស្ពឺ ​បន្ទាប់​ពី​​ចាប់​ខ្លួនពួកគេ​កាល​ពី​ថ្ងៃ​ទី ​១​៧ ​កក្កដា នៅ​ភូមិ​ចារ​​ ឃុំ​ស្វាយ​ចចឹប​ ស្រុក​ប​សេដ្ឋ ​ដោយ​សង្ស័យ​ពាក់​ព័​ន្ធ​ករណី​​ជំរិត​ទារ​ប្រាក់​តាម​​អ៊ីនធឺណិត។

​លោក​ អ៊ុំ ​ចំ​រើន ​អធិការ​នគរបាល​ស្រុក​បសេដ្ឋ​បាន​ប្រាប់ថា​ បុរស​ជន​ជាតិ​ចិន​ទាំ​ង ​១​៨​ នាក់​នោះ​ ត្រូវ​បានសមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ស្ពឺ​​បង្ក្រាប​បាន​នៅ​វេលា​ម៉ោង​ជាង​ ១០​​ ថ្ងៃ​ទី​ ១​៧​ ខែ​ កក្កដា ​ឆ្នាំ ២០​១​៩​​ ក្នុង​នោះមា​ន​ជនជាតិចិន​តៃ​វ៉ាន់​ចំនួន ​១២ នាក់។

លោក​បានប្រាប់​ថា​​ ពួកគេ​ទាំង​ ១៨ នាក់​នោះ​​ មាន​អាយុ​ចន្លោះ​ពី​ ២០ ​ទៅ​ជាង ​៣០ ​ឆ្នាំ​ប៉ុន្តែ​គិត​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន​រហូត​ទល់​ថ្ងៃ​ទី ១​៨ ​កក្កដា គឺ​លោក​នៅ​មិន​ទាន់​ដឹង​ថា​ ពួកគេ​បាន​ប្រព្រឹត្ត​​បទ​ល្មើស​អ្វីមួយ​ឲ្យ​បាន​ច្បាស់​លាស់​ទេ​ ព្រោះ​​ពួក​គេ​កំពុង​​ត្រូវ​បានឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ​ ដើម្បី​សួរ​រក​មូលហេតុ​ពិត។

លោក​ថា​ ចំពោះ​ទីតាំង​ដែល​ក្រុម​ជន​សង្ស័យ​យក​ធ្វើ​ជា​ការិ​យា​ល័យ​ធ្វើ​ការ​នោះ​​ មិន​មែន​ជា​រោង​ចក្រ ​ឬ​ជាកន្លែង​ធ្វើ​សិប្បកម្ម អីទេ​​ តែ​របៀប​ជា​ផ្ទះ​ការិ​យា​ល័យ​ ហើយ​ពេល​សមត្ថ​កិច្ច​ចូល​​ទៅ​ពិនិត្យ​ទី​នោះ​ ឃើញ​មាន​កុំព្យូទ័រ​យួរដៃ​មួយ​ចំនួន​ផង។​

លោក​ប្រាប់​ថា ទី​តាំង​ដែលពួកគេ​​យកធ្វើ​ជា​កន្លែង​ប្រព្រឹត្ត​បទ​ល្មើ​ស​នោះ គឺ​មាន​ជន​ជាតិ​ខ្មែ​រ បា​ន​ជួល​ពី​ម្ចាស់​ដី​​ផ្ទាល់​ហើយ​យកទៅ​ជួល​បន្ត​​ឲ្យ​ក្រុម​ជន​សង្ស័យ​ជាតិ​ចិន​​ទាំង​នោះ​ដោយ​ពួក​គេបា​ន​ស្នា​ក់​នៅ​ទី​នោះ​​​បានប្រហែល​ជាង​២​ខែ​មក​ហើយ​។​រីឯអ្នក​មា​ន​សិទ្ធិ​ចូល​ទីតាំ​ង​នោះបាន​ គឺមាន​តែ​ជនជាតិ​​ចិន​គ្នា​គេ​ប៉ុណ្ណោះ។​

លោក​ថា​​៖​ «​ក្រុ​ម​ជនជាតិ​ចិន​ទាំង​នោះចូល​មក​នៅគ្មា​ន​ប្រា​ប់​អា​ជ្ញា​ធ​រ​ឲ្យ​ដឹ​ង​ទេ​ ហើ​យ​ក៏​គ្មា​ន​សុំ​ច្បា​ប់​អី​ដែ​រ​​ ប៉ុ​ន្តែ​​ស​ម​ត្ថ​កិ​ច្ច​​យើ​ង​ដឹ​ង ​ដោ​យ​សា​រ​​​ព​ល​រ​ដ្ឋ​ស​​ង្ស័​យ​ ហើ​យ​ប្រា​ប់​យើ​ង​ រួចយើ​ង​ក៏ដាក់​ប​​ណ្តា​ញ​ស៊ើ​ប​ឃើញមា​ន​ចិន​មែន»។

​​លោ​​​ក​​បានប​ញ្ជា​ក់​ថា ចំ​ពោះ​​​ក្រុ​​មជ​ន​​ស​​ង្ស័​យ​ពា​ក់​ព័​ន្ធ​​នឹ​ង​កា​រ​ជំរិត​ទា​រប្រាក់​ឬមួយយ៉ាង​ណា​​នោះ​​លោ​កក៏មិន​ទាន់​ដឹ​ង​ច្បា​ស់​ដែ​រ​ លុះ​​ណា​តែ​មា​ន​កា​រសួ​រ​ច​ម្លើ​យ​ច​​ប់​រ​ប​ស់​ស្ន​ងការ​ដ្ឋាន​គរបាល​ខេត្ត​ទើប​ដឹង។

ទោះ​យ៉ាង​ណា ​លោក​ សំ ​សាមួន​​ ស្នងការ​នគរ​បាលខេ​ត្ត​កំពង់ស្ពឺ​​ដែល​ជា​អ្នក​ទទួល​ការងារ​រួម​នោះ​បា​នប្រាប់​កាល​ពី​ម្សិល​មិញ​ថា​​ ករណី​នេះ​ លោក​មិន​បាន​ដឹង​ទេ ​ខណៈ​លោក​ ញ៉ែម ​សៅ ស្នង​ការរង​ទទួល​ផែន​កណ្តាល​សន្តិ​សុខ​នៃ​ស្នង​ការដ្ឋាន​គរ​បាល​ខេត្ត​កំពង់ស្ពឺ​ក៏ប្រាប់​ថា​លោក​មិន​ដឹង​ដូច​គ្នា។

ក៏​ប៉ុន្តែ​បើ​តាម​ លោក​ សម ​សាក​ នាយ​ការិយា​ល័យ​ព្រហ្មទ​ណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ប្រាប់​ថា​​ សមត្ថ​កិច្ច​របស់​លោក​ក៏បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជន​ជាតិ​ចិន​ទាំង​នោះ​ដែរ​ ប៉ុន្តែ​លោក​បា​ន​ប្រគល់​ក្រុម​ជន​សង្ស័យ​ទៅ​ឲ្យខាង​កណ្តាល​សន្តិសុខ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត ​កំពង់​ស្ពឺ​រួចហើយ​។​

លោក​បានបញ្ជាក់ថា​៖ ​«​រឿងនេះ​ខ្ញុំ​​មិនអា​ច​ផ្តល់​ព័ត៌​មាន​ជូន​បាន​ទេ​ ព្រោះខាង​ការិយាល័យ​ខ្ញុំ​ប្រគល់​ឲ្យ​ខាង​កណ្តាល​សន្តិសុខ​ហើយ​»។

តា​​ម​កំណត់​ហេ​តុ​របស់សមត្ថ​កិច្ចបង្ហា​ញ​ថា ​វ​ត្ថុ​តា​ង​ដែ​ល​រឹបអូស​បាន រួ​ម​មាន៖ កុំ​ព្យូទ័រឡេប​ថប់ ៥ ​គ្រឿ​ង, ទូរស័​ព្ទ​ដៃ​ម៉ា​ក​អា​យ​ហ្វូ​ន​ចំនួន​ ២​១ ​គ្រឿ​ង​, អុបប៉ូ​ ១ ​គ្រឿ​ង​, សាំ​ស៊ុ​ង​ ១ គ្រឿ​​ង​, ណូ​គា​ ៦​ គ្រឿ​ង​, អា​យផេ​ត ​៤ គ្រឿ​ង​, ដេស​ថ​ប់​​ ១​​ គ្រឿង,​ ព្រី​ន​ធើ​រ ២ គ្រឿ​ង,​ ដុំ​ W​ifI ២ ​គ្រឿ​ង,​ ស្ទិ​ក​ឃើរ​​ ១ ​គ្រឿ​ង, ទូ​​រ​ស័​ព្ទ​លើ​តុ ៣៣ គ្រឿង​ (ថ្មី​ ៨ គ្រឿង),​ អា​យ​កូ​ម​ ​៦​ គ្រឿ​​ង និង​លុ​យ​ដុ​ល្លា​រ​ក្លែ​ង​ក្លាយ​ចំនួន ២​ ដុំស្មើនឹង ៥២ ​សន្លឹក​ ៕​​​​​​