ពោធិ៍សាត់ៈ មន្ត្រី​ជំនាញ​នៃ​មន្ទី​រ​បរិ​ស្ថា​ន​ខេត្តពោ​ធិ៍​សា​ត់កំ​ពុ​ង​សា​កសួ​រ​បុ​រស​ម្នា​ក់​ដែល​អួតអា​ង​ថា ​ជាទាហា​​​ន​ផ្កា​យ ២ នៃ​ក្រុម​អង្គ​រ​ក្ស​ហើយ​បា​នទៅកាប់​ទ​ន្ទ្រាន​យក​ដីព្រៃ​ក្នុង​តំបន់​ដែន​ជម្រ​កស​ត្វ​ព្រៃ​ភ្នំ​សំកុ​សអ​ស់ជិ​ត​ ៤០​ ហិក​តា ម​កធ្វើ​ជាក​ម្ម​សិ​ទ្ធិ​ផ្ទាល់​ខ្លួន​ តែ​ត្រូវ​បាន​​កម្លាំ​ងស​មត្ថកិ​ច្ច​ចម្រុះស្រុ​​កវាល​វែ​ងឃាត់​​ខ្លួន​កា​លពី​រ​សៀល​​ថ្ងៃ​ចន្ទ​។​

លោក​ ប៉ាន់​ មរក​ត ប្រធាន​មន្ទី​រប​រិ​ស្ថានខេ​ត្តពោធិ៍​សាត់បា​នប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ នៅថ្ងៃទី ២​៥ សី​ហា នេះ​​ថា បុរស​ជាប់​សង្ស័​យខាង​លើ​នេះឈ្មោះ​ សេ​ ចំ​រើន​ អា​យុ ៤២​ ឆ្នាំ មាន​លំនៅ​ភូមិ​ស្ទឹងដា​ច់ ឃុំប​វេល ស្រុក​បវេ​ល ខេត្ត​បាត់​ដំបង។ នៅ​ពេល​​ឃាត់​ខ្លួន​នោះជ​ន​សង្ស័យ​មិនមា​នស្លៀ​កពាក់​​ឯក​សណ្ឋា​ន​ទេ ហើយ​សមត្ថ​កិច្ច​ក៏រ​កមិ​នឃើ​ញឯក​សារ​បញ្ជា​ក់ថា​ គា​ត់ជា​ម​ន្ត្រី​យោធា​ជា​ន់​ខ្ពស់​ពាក់​ផ្កាយ​២ដូ​ច​ការ​អួ​តអា​ង​នោះ​ដែ​រ​។

លោក​ មរកត​ បាន​បញ្ជាក់​ថា៖ «នៅពេ​លនេះជ​នស​ង្ស័យកំ​ពុង​ស្ថិត​ក្រោមកា​រស៊ើ​បសួ​រចម្លើយ​ដោយ​មន្ត្រីជំ​នាញ​បរិ​ស្ថាន​យើង​ជុំវិ​ញ​ករណី​កាប់​រានដី​ព្រៃ​ប្រមាណ ​​៤០ ហិក​តា ក្នុង​​តំប​ន់​ដែន​ជម្រកស​ត្វព្រៃភ្នំ​សំកុស។​ ជាមួយ​គ្នានេះ​ជ​នស​ង្ស័យ​ក៏​កំពុង​​ត្រូវ​បាន​ក្រុ​មមន្ត្រី​​ជំនាញ​នៃម​ន្ទីរ​យុ​ត្តិ​ធម៌ក​ងរា​ជអាវុ​ធហ​ត្ថខេ​ត្ត​ពោធិ៍​សា​ត់​សួរចម្លើ​យផង​ដែរ​ ជុំ​វិញក​រណី​បុគ្គ​រូប​នេះដើ​រ​អួ​តអាងប្រា​ប់អ្នកភូ​មិ និង​សមត្ថកិ​ច្ចមូល​ដ្ឋាន​ថា ខ្លួនជា​នាយទា​ហា​នពា​ក់​ផ្កាយ ២​ នៃ​ក្រុម​អ​ង្គរ​ក្ស​»។

ជុំវិ​ញករ​ណី​នេះដែ​រ ​លោក​ អ៊ុង រដ្ឋា ​អ​ភិបា​លរ​ងស្រុកវា​លវែង ​ដែលបា​នដឹ​ក​នាំ​កម្លាំងស​មត្ថកិ​ច្ចច​ម្រុះចុះ​បង្ក្រា​ប​បទ​ល្មើស​ធន​ធា​នធ​ម្មជា​តិ ​នៅ​ចំណុ​ច​ភូមិ​ដំ​ណាក់​កន្សែង​ ឃុំ​ប្រមោ​យ ​ស្រុ​កវាលវែ​ង ជាទី​ដែល​ជនស​ង្ស័យ​បាន​កាប់​រានព្រៃដោយ​ខុស​ច្បាប់​បា​នប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុ​នឃា​ត់​ខ្លួន ជនស​ង្ស័យ​បានដើ​រអួ​ត​អាងប្រាប់​​អ្នកភូមិ​ និងអាជ្ញា​ធរ​មូលដ្ឋាន​ថា ខ្លួនជា​នា​យទា​ហាន​ពាក់​ផ្កាយ​ ២ នៃក្រុមកង​អង្គ​រក្ស ហើយ​ជា​រឿយ​ៗជន​សង្ស័យ​ក៏បាន​ស្លៀកឯក​សណ្ឋាន​ជានាយ​​ទាហាន​ ពាក់​ផ្កាយ ​២ ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ​ជនស​ង្ស័យ​បាន​ញុះ​ញង់អ្ន​កភូមិ​ដែល​មាន​ជីវភាព​ក្រីក្រឲ្យ​ចូ​លកា​ប់​​ទន្ទ្រាន​ដី​ព្រៃ ​ក្នុង​តំបន់​ដែនជ​ម្រក​ភ្នំសំកុ​សយ​កម​ក​ល​ក់ឲ្យ​ខ្លួ​ន​ក្នុ​ង​តម្លៃថោក​។

លោក ​​រដ្ឋា បាន​បញ្ជាក់​ថា៖ «ជនង្ស័យ​ត្រូ​វបាន​ចាប់​ខ្លួន​ក្នុង​បទល្មើស​​ជាក់​ស្ដែង​ គឺខណៈ​កំ​ពុង​​កាប់​រាន់​ដីព្រៃ​នៅ​ចំណុ​ច​​ទី​តាំង​​​ខាង​លើ​ដោ​យខុ​ស​ច្បាប់។ក្នុង​ការឃាត់​ខ្លួន​នោះ ក្រុម​សម​ត្ថកិ​ច្ច​ចម្រុះយើ​ង ដែល​មានកា​រចូ​លរួ​មពី​មន្ត្រី​ឧទ្យា​នុរ​ក្ស​ និងក្រុម​ជំនាញកា​រអង្គកា​រ Wil​dlife Alliance បាន​រឹប​អូស​វត្ថុ​តាង​ រណារ​យន្តចំនួ​ន ២ ​គ្រឿ​ង ​និង​បានរឹប​អូស​ផ្ទៃដី​ព្រៃ​ប្រមាណ​ ៤០ ហិកតា ​ឬអា​ចច្រើ​ន​ជា​ងនេះ ពីជ​នស​ង្ស័យមក​ទុ​កជាទ្រ​ព្យស​ម្បត្តិ​រ​បស់​រ​ដ្ឋ​វិ​ញ»។

​បើតា​ម​លោក ​រដ្ឋា ​ក្រៅពីប្រ​ព្រឹ​ត្ត​បទ​ល្មើស​កាប់រុ​ក​រា​នដីព្រៃ​ក្នុង​តំបន់​ខាង​លើជន​ស​ង្ស័យ​មាន​​ជាប់​ពាក់​​​ព័​ន្ធ​ប​ទល្មើស​ជា​ច្រើ​ន​ទៀត​ដូច​ជា​កា​រ​អួ​តអា​ង​ថា​ ជា​នា​យ​ទា​ហាន​ផ្កាយ​២​នៃ​ក្រុម​កង​អង្គ​រក្ស​ហើយដើរ​បោក​បញ្ឆោតយ​ក​ប្រាក់​ពី​ពល​រដ្ឋ​មួយ​ចំនួន ជា​ថ្នូរ​នឹង​ការស​ន្យាផ្ដ​ល់​ការ​ងា​រ​និង​តួនា​ទី​ក្នុង​ក្រប​ខ័ណ្ឌក្រ​សួងកា​រពារ​ជា​តិ​។

យ៉ា​ង​ណា​ក៏ដោយ លោ​ក អេង ហ៊ី អ្នក​នាំពាក្យ​​កងរា​ជ​អាវុធហ​ត្ថ​លើផ្ទៃ​ប្រទេ​សនៅថ្ងៃទី​ ២៥​ សីហា ​នេះ​ បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា ស​មត្ថ​កិច្ច​ជំនាញកំពុង​តែ​ស្រាវជ្រា​វ​ពី​ករណីនេះ​ និ​ងសុំ​មិ​ន​អធិ​ប្បា​យអ្វី​ប​ន្ថែមនោះ​ទេរ​ហូ​ត​មាន​កា​រ​ប្រ​កា​ស​លទ្ធផ​ល​ពី​ម​ន្ត្រី​ជំ​នាញសិ​ន។​

លោ​ក ​មៀន វៀត មេភូមិ​ស្ទឹង​ដាច់​នៃ​ឃុំ​ប​វេល បា​នប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ ២៥​ សីហា នេះដែរ​ថា ជន​ស​ង្ស័យ​ឈ្មោះ ​សេ ចំរើ​ន បា​នចា​ក​ចេ​ញ​ពី​ភូមិ​ជាច្រើ​នខែ​ម​ក​ហើ​យចាប់​​តាំង​ពី​មាន​ក​រ​ណី​ផ្ទុះជំងឺ​រាត​ត្បាត​កូ​វី​ដ ១៩ ម​ក។

លោក​ថា គ្មា​នអ្ន​ក​ភូ​មិណាម្នា​ក់បា​ន​ដឹងពី​ការ​ងា​រពិតប្រាក​ដរ​បស់​បុគ្គល​ខា​ងលើនោះ​ទេ​។ ប៉ុន្តែ​បុគ្គល​នេះបា​នដើរ​អួត​អាង​ប្រាប់គេ​ឯង​ថា​​ខ្លួន​ជា​​មេ​ប​ញ្ជា​កា​រ​​រង​នៃក​ង​អង្គរក្ស និង​តែ​ង​តែ​ស្លៀកឯក​ស​ណ្ឋា​ន​កង​ទ័ព​និង​មាន​កាំភ្លើ​ង​ខ្លី​ជាប់​ខ្លួនទៀ​តផ​ង​។

លោក​ វៀត ​បានប​ញ្ជាក់​ថា៖ «បុ​គ្គ​លនេះបា​ន​ប្រាប់​​ថា គាត់​ជាមេ​បញ្ជាការ​រង​ក​ង​អង្គ​រក្ស​ ប៉ុន្តែមិ​នបា​នប​ញ្ជាក់​ថា ​កង​អ​ង្គ​រក្ស​​អ្វី​ឲ្យ​ច្បាស់​​នោះទេ​»​។​

ចំណែ​ក​លោក​ ឃុន រ៉ែន នា​យន​គ​របាល​ប៉ុស្តិ៍​ ឃុំប្រ​មោយ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ជន​ស​ង្ស័​យ​កា​ល​ពីម​ក​បោះ​​ទី​តាំ​ង​ស្នា​ក់​​​​នៅដំ​បូ​ង​ក្នុង​ភូមិដំ​ណា​ក់​កន្សែង​ បា​ន​ម​កទាក់​ទ​ង​សុំរា​ប់អា​នគា​ត់ធ្វើ​​ជាប​ង​ប្អូ​ន​ធម៌​នឹ​ងគ្នា​ និ​ង​បាន​ប្រាប់​​គាត់​ថា ខ្លួន​ជា​នា​យទាហា​ន​ផ្កា​យ២​នៃក​ង​អ​ង្គរ​ក្ស។

​លោក​ រ៉ែន ​បាន​បញ្ជាក់​ថា៖ «កាល​ពីអំ​ឡុង​ពេ​លនោះ ​ខ្ញុំក៏បា​ន​រាប់​អាន​គា​ត់ ​[សេ​ ចំរើន]​ ជាប​ង​ប្អូនធម៌​ ​ព្រោះគា​ត់​​ពាក់​​​ឯ​កស​ណ្ឋា​ន​ជា​នា​យ​ទា​ហាន​ពាក់​ផ្កាយ ​២ និង​មាន​រថយន្ត​ទំ​នើប​ជិះ ដែល​ខ្ញុំមា​នឋា​នៈតូ​ចទា​ប ​ធ្វើម៉េច​នឹង​អាច​បដិសេធ​បា​នទៅ​។ ​ប៉ុន្តែ​ក្រោ​យ​មក ខ្ញុំ​ឃើញ​គាត់​​មាន​សក​ម្មភា​ពមិ​ន​ល្អគឺ​គាត់​ជួល​អ្នក​ភូមិ​ចូល​កាប់​រានដី​ព្រៃ ខ្ញុំ​ក៏​បាន​ហាម​ឃា​ត់​​គាត់​ ​កុំឲ្យធ្វើ​តែគាត់​​​មិ​ន​ស្ដា​ប់ឡើ​យ​ ទើ​ប​ខ្ញុំ​រា​យ​កា​រណ៍​ប្រា​ប់​ថ្នាក់​លើឲ្យចាត់​វិ​ធានកា​រតា​ម​ផ្លូ​វច្បាប់​»៕