ឧត្ដរមានជ័យៈ នគរ​បាល​ខេត្ត​ឧត្ដរ​មាន​ជ័យ​កំពុង​បន្ត​សាក​សួរ​អ​តី​ត​មន្ត្រីយោ​ធា​​នៅ​វ​រ​សេ​នា​តូច​​លេខ​ ៤​០​២ ម្នាក់ដើម្បីរក​អ្នក​ពាក់​ព័ន្ធ​ មុន​នឹង​បញ្ជូន​ទៅ​តុ​លា​ការ​ បន្ទាប់​ពី​ឃាត់​ខ្លួន​ករណី​បង្កៃ​គ្រាប់ ​​(​B​4​​0​)​ ៤​ គ្រាប់​ និង​គ្រាប់ ​(D​K​​7​​5​​)​ ១​ គ្រាប់​ នៅ​ក្រោយ​អ​នុ​វិទ្យា​ល័យ​រួត​ចំ​ប៉ី​ ក្នុង​ភូមិ​​រួត​ចំ​ប៉ី​ សង្កាត់​អូរស្មាច់​ ក្រុង​សំរោង ក្រោយ​ពលរដ្ឋ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ទី​ ១៦​ ខែ​ មិថុនា។

លោក​ ឡឹក ​សុ​ខា​ ស្នង​ការ​រង​នគរ​បាល​ខេត្តឧ​ត្ដរមាន​ជ័យ​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ជនសង្ស័យ​ពាក់ព័ន្ធ​​ការបង្កៃ​គ្រាប់ ​B4​0​ និង​​គ្រាប់​ D​K​7​5​ នោះ​​ ឈ្មោះ​​ ហេង ​ចន្ថា​ ជា​អ​តីត​មន្ត្រីយោ​ធា​បម្រើការ​នៅអង្គភាព​វ​រ​សេនា​តូច​ ៤​០​២​​។​​ ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​​កំ​ពុង​​​ស្រាវ​ជ្រាវ​បន្ត​ទៀត​ ដើម្បី​រក​អ្នក​ពាក់ព័ន្ធ​​។​ រី​ឯ​ជន​សង្ស័យ​ លោក​គ្រោង​នឹង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​មិន​ឲ្យ​លើស​ពី​ ៤៨​ ម៉ោង​នោះ​ទេ។​

លោក​ថា​៖​ «​​រឿ​ង​នេះ​​ខ្ញុំ​មិន​ទាន់​ប្រាប់​លម្អិត​ជូន​បាន​ទេ​ ដោយ​សារ​​​សមត្ថកិច្ច​របស់​ខ្ញុំ​កំ​ពុង​ធ្វើ​កិច្ច​ការ​​នេះ​បន្ត​ទៀត​​ដែល​សង្ស័យ​ថា​ អាច​មាន​ជន​ពាក់ព័ន្ធ»។

ដោយ​ឡែក​​ លោក​​ ហម ​​ភិ​រម្យ​​ អ​ធិការ​ន​គរ​បាល​ក្រុង​សំ​រោង​​ ខេត្ត​​ឧត្ត​រមាន​ជ័យ​​ បានប្រាប់​​ដែរថា​ ជន​សង្ស័យ​នោះ​ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១​៧​ ខែ មិ​ថុ​នា​​ នៅ​ក្នុង​ភូមិ​-​​សង្កាត់​​ខាង​លើ​ ហើយ​​គាត់បាន​ឆ្លើយប្រាប់​ថា ​ពិត​ជា​បាន​ដាក់​បង្កៃ​គ្រាប់​នោះ​មែន​។ ប៉ុន្តែ​មូល​ហេតុ​យ៉ាង​ណា​នោះ​លោក​​​មិន​ទាន់​អាច​ប្រាប់​នៅ​ពេល​នេះ​បាន​ទេ​ ព្រោះត្រូវ​​ទុក​ពេល​​ឲ្យ​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​​បន្តិច​ទៀត​សិន។

លោក​ថា​៖​ «​​ក​រ​ណី​នេះ​ តាម​ពិត​ទៅ​សមត្ថកិច្ច​ខ្ញុំ​គ្រាន់​តែ​ស​ហ​ការ​ក្នុង​ការស្រាវ​ជ្រាវ​កំ​ណត់​មុខ​សញ្ញា​​ឈាន​ទៅ​ចាប់​ជន​សង្ស័យ​ប៉ុណ្ណោះ​ ហើយ​និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត​ទៀត​ក្រែង​មាន​ជន​ពាក់ព័ន្ធ»។​

លោក​​បានបញ្ជាក់​​ដែ​រ​ថា​ ចំ​ពោះគ្រា​ប់ ​B​4​0​​ និង​​គ្រាប់​​ D​K​7​5​ នោះ​​​ តាម​ការសន្និដ្ឋាន​របស់ស​មត្ថកិច្ច​ជំ​នាញ​បង្ហាញ​ថា​ វា​មិន​ទាន់អាច​បង្ក​ការ​ផ្ទុះ​បាន​ទេ​​​លុះ​​ត្រាតែ​មាន​កុង​ដង់​​ តែ​វា​គ្មាន​ភ្ជាប់​នឹងកុង​ដង់​ទេ​។ ប៉ុន្តែ​ក្រោយ​មានចំ​ណាត់ការ​ សមត្ថ​កិច្ច​បាន​ប្រមូល​គ្រាប់​ទាំង​នោះ​ មក​រក្សាទុ​ក​នៅ​ស្នង​ការដ្ឋាន​​នគរ​បាល​ខេត្ត​ ហើយ​ក៏មាន​សមត្ថ​កិច្ចជំ​នាញ​មកពី​អគ្គស្ន​ងកា​រ​ដ្ឋានន​គ​រ​បាលជា​តិ​​ចូល​រួ​​ម​អ​ង្កេ​ត​ស្រា​​វ​ជ្រា​វ​​ផងដែរ។​​

​លោក​បាន​​ប​ន្ត​ថា គ្រាប់​ B40 ផលិតនៅ​អតីត​សហ​ភាព​សូវៀត ​៤ ​គ្រាប់​ ត្រូវ​បាន​គេយក​ទៅក​ប់ក្នុ​ងរ​ណ្តៅ​នៅ​ ៣ ​ទីតាំងខុស​គ្នា​ ដោយ​ឃ្លា​ត​ពី​កន្លែ​ងមួ​យទៅ​ក​ន្លែ​ងមួ​​យ​ប្រ​ហែ​ល ១០ ​ម៉ែ​ត្រ​ និង​មានការចាក់​រំសេវផង។ ចំ​ណែ​កគ្រា​ប់ DK ​ចំនួន​ ១ ​គ្រាប់ ​ត្រូវ​បាន​គេដា​ក់​​ចម្ងា​យ​ប្រហែល ​១០០ ​ម៉ែត្រ​ពី​គ្រាប់ ​B40 តែ​មាន​លក្ខណៈច្នៃប​ង្កៃ​ទុក​ចោល​ដូចគ្នា៕