The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ដាក់​ពិន័យ​នគរបាល ៣ នាក់ ករណី​បង្ក្រាប​អ្នក​ជួញ​ថ្នាំ​ញៀន​ហួស​កម្រិត




សមត្ថកិច្ច​ដាក់​ពិន័យ​នគរបាល ៣ នាក់ ករណី​បង្ក្រាប​អ្នក​ជួញ​ថ្នាំ​ញៀន​ហួស​កម្រិត

Content image - Phnom Penh Post
ចាប់​មុខស​ញ្ញា​ពាក់ព័ន្ធ​គ្រឿ​ងញៀន​ ដែលត្រូវបានសមត្ថកិច្ច ចាប់​វាយ​ខ្នោះ​ទៅក្រោ​យ​ ព្រម​ទាំង​​ប្រើប្រាស់​ហិង្សា​យក​ជង្គង់​ទៅ​ស​ង្កត់ក ​និង​ប្រើ​ជើង​ទាត់ កាលពីពេលថ្មីៗនេះ។ រូបថត ហ្វេសប៊ុក

សមត្ថកិច្ច​ដាក់​ពិន័យ​នគរបាល ៣ នាក់ ករណី​បង្ក្រាប​អ្នក​ជួញ​ថ្នាំ​ញៀន​ហួស​កម្រិត

ភ្នំពេញ: មន្ត្រីន​គរបាល​នៅ​សង្កាត់​ក្បាលកោះ​ ​ខណ្ឌ​​ច្បារ​អំពៅ​​ចំនួន​ ៣​ នាក់ ត្រូវ​បាន​លោក ​ស ​ថេត​ អគ្គ​ស្នង​ការរង​ន​គ​រ​បា​ល​ជាតិ​និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធា​នី​ភ្នំពេញ​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​ជំនា​ញ​អប់​រំ និង​ដាក់​ពិន័យ​តាមច្បា​ប់​កងក​ម្លាំង​ន​គរបា​លជាតិ ​បន្ទា​ប់ពី​ពួកគេ​បាន​អនុ​វត្ត​ច្បាប់​និង​ប្រើសិ​ទ្ធិ​ហួស​ព្រំ​ដែន​ទៅ​លើ​ជន​សង្ស័យ​ម្នាក់​ កាលពី​ថ្ងៃ​ទី ២៩​ ខែ​មិថុនា ​ថ្មីៗ​នេះ។

តាម​គេហ​ទំព័រ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​ ១ ខែ​កក្កដា ​ឲ្យ​ដឹង​ថា ​សមត្ថ​កិច្ច​ជំនាញ​បាន​ដាក់​ពិន័យ​ទៅ​លើ​មន្ត្រី​ន​គ​របាល​ទាំង​ ៣​ នាក់​នោះ​ នៅ​ការិ​យាល័​យ​បុគ្គលិក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធា​នី​ភ្នំ​ពេ​ញ​​តាម​ច្បាប់​កាលពីថ្ងៃ​ទី ១​ ខែក​ក្ក​ដា​​ ប៉ុន្ដែ​មន្ត្រី​មិន​ទាន់​បាន​បញ្ជាក់​ពី​កម្រិត​ទោ​សទណ្ឌ​នោះ​ទេ។​

គេហទំព័​រ​ដដែ​ល​បន្ត​ថា មន្ត្រី​ន​គរបាល​មូល​ដ្ឋាន​សង្កាត់​ក្បាល​កោះខ​ណ្ឌ​ច្បារអំពៅកា​លពី​ថ្ងៃទី ២​៩ ខែ​មិ​ថុ​នា​ បា​នចុះល្បា​ត និង​ពួនស្ទា​ក់​តាម​គោល​ដៅ​ធ្លាប់​មាន​ករណីជួ​ញដូ​រ​គ្រឿងញៀ​ន។ ភ្លាមៗ​នោះ​បាន​ឃើញ​ជន​ស​ង្ស័​យ​​ឈ្មោះ​ វ៉េ ឡុង​រាជ ​ហៅ ខ្នា​ក់ ជិះ​ម៉ូតូ​ម៉ាក Suzuk​i មួយ​គ្រឿង​បាន​ឈប់ ​ដើម្បី​ទទួល​គ្រឿង​ញៀ​ន​​ពី​ជន​សង្ស័យ​ម្នាក់​ទៀ​ត​​មិន​ស្គាល់​ឈ្មោះ ​តែជននោះ​បាន​រត់​គេច​ខ្លួន​ចូល​ដីឡូត៍​ក្បែរ​នោះ​បាត់​ទៅ។ រីឯ​ជន​ឈ្មោះ វ៉េ ឡុង​រាជ ក៏បាន​ជិះ​ម៉ូតូ​ចេញ​ដើ​ម្បី​គេច​ខ្លួន​ពី​សមត្ថ​កិច្ច​ដែរ។

គេ​ហ​ទំព័​រស្នង​ការដ្ឋាន​នគរ​បាល​រាជធា​នី​ភ្នំពេញ​បាន​បន្ថែម​ថា ជន​សង្ស័យ​រូប​នេះជា​​មុ​ខសញ្ញា​​ជួញ​ដូរ​គ្រឿងញៀ​ន​ចាស់ដែ​ល​​នគរ​បាល​ប៉ុស្តិ៍​កំពុង​ស៊ើប​អង្កេត​តា​មរក​ចាប់​ខ្លួនរួ​មជា​មួយ​​បក្ខ​ពួក​មួយចំ​នួន​ទៀត។ អំឡុង​ពេល​ប្រតិប​ត្តិ​ការ​ឃាត់​ខ្លួន​នេះ សមត្ថ​កិច្ច​ពិនិត្យ​ឃើញ​ជន​សង្ស័យ​​ស្ថិតក្នុ​ង​ស្ថាន​ភាព​ញៀន​គ្រឿង​ញៀន​ខ្លាំង​ និង​ស្រវឹង​ស្រា​ជោក​ជាំ​និង​មាន​ចេតនា​ប្រើ​ដំបង​ប្រ​ព្រឹត្ត​អំពើ​ហិង្សា​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ទើប​សមត្ថ​កិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​​ឈាន​ដល់​ចា​ប់​ខ្លួន​​ជន​សង្ស័យ​វាយ​ខ្នោះនិង​ប្រមូល​វត្ថុ​តា​ងបញ្ជូន​មក​អធិកា​រដ្ឋាន​នគរបា​ល​ខណ្ឌ​ច្បារអំពៅ​ ដើម្បី​កសាង​​សំណុំរឿ​ង​តាមនី​តិវិធី​ច្បាប់​។

ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​​ភ្នំពេញ​បាន​បញ្ជា​ក់ក្នុ​ងគេហ​ទំព័​រនោះ​ថា៖ «យើងខ្ញុំ​ទទួល​ស្គាល់​ថាស​ក​ម្ម​ភាព​ប្រតិប​ត្តិ​ការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​បាន​ប្រើ​ប្រាស់​សិទ្ធិ​ហួស​ព្រំដែន​នៃ​វិជ្ជាជីវៈ​មែ​ន ប៉ុន្ដែ​យើងខ្ញុំ​នឹងធ្វើ​ការអប់រំ​ណែនាំ និង​ពិនិត្យ​ដាក់វិន័យ​តាម​បែប​កង​កម្លាំង​នគ​រ​បា​ល​ជាតិ»។

លោក ស ​ថេត អគ្គ​ស្នង​ការរង​នគរ​បាលជា​តិនិង​ជា​ស្នងការ​នគរបាល​រាជធា​នី​ភ្នំពេញ​នៅថ្ងៃទី ​២ ក​ក្កដា ​នេះ​ មិនអា​ច​សុំ​​ការ​​បញ្ជាក់ប​ន្ថែម​ជុំវិញ​ករណី​នេះ​​បា​នទេ ដោយ​ទូរស័​ព្ទ​លោក​គ្មាន​អ្នកទ​ទួល​។

ប៉ុន្ដែ ​Fresh News បាន​ដក​ស្រង់​សម្ដី​លោក ស ​ថេត កាល​ពីថ្ងៃ​ទី ១ ​ខែកក្ក​ដា​ ថា លោក​បាន​ព្រមាន​លាយ​លក្ខណ៍​​ជា​អក្ស​រនិង​​ពិន័យ​តាម​ច្បាប់​កង​កម្លាំង​នគរ​បាលជា​តិ​ទៅលើ​​មន្ដ្រីន​គរ​បាល​ទាំង ​៣ នា​ក់​នេះ​ ដែល​បាន​ប្រើ​ប្រាស់​សិទ្ធិ​ហួស​ព្រំដែន​ វិជ្ជា​ជីវៈ​ទៅ​លើ​ការ​ចាប់​ខ្លួន​មុខ​សញ្ញា​ជន​សង្ស័យ​។

លោក​បញ្ជាក់​ថា៖ ​«នេះ​ជា​បទពិ​សោធ​សម្រា​ប់​ម​ន្ដ្រី​នគរបាល​របស់​យើង​ទាំង​នៅ​តាម​មូល​ដ្ឋាន​និង​នៅតា​ម​ការិយា​ល័យ​ អង្គភា​ព​នានា​ ត្រូ​វគោ​រព និង​អនុវត្ត​តាម​បទប​ញ្ជានិ​ង​វិន័យ​របស់​កង​កម្លាំង​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍​ នេ​ត ​សាវឿ​ន អគ្គ​ស្ន​ង​ការ​​នគរ​បាល​ជាតិ​តែង​តែ​ធ្វើការ​​ណែនាំ។​ ករ​ណីនេះ​ខ្ញុំ​នឹង​បន្ដធ្វើ​ការអ​ប់រំ​ដល់​កង​កម្លាំង​ទាំង​អ​ស់មិន​ឲ្យ​មាន​រូប​ភាព​បែ​ប​នេះ​​កើត​ឡើង​ទៀត​នោះ​ទេ»។​

លោក ​ម៉ៅ សឿ​ត អ​ធិកា​រនគរ​បាល​ខ​ណ្ឌ​ច្បារ​អំពៅ​បាន​ថ្លែង​នៅថ្ងៃទី​ ២ ​កក្កដា​ នេះថា ស​មត្ថកិច្ច​ជំនាញ​របស់លោក​បា​​នប​ញ្ជូ​ន​មន្ត្រី​ន​គ​របា​ល​ ៣ នាក់​នោះទៅកាន់​​ការិយា​ល័យ​បុគ្គលិ​ក​នៃ​ស្នងកា​រដ្ឋាន​នគរ​បាល​​រាជធា​នី​ភ្នំពេញ​​ដើម្បី​ពិន័យ​តាមច្បា​ប់​កងក​ម្លាំង​នគរ​បាល​ជាតិ ប៉ុន្ដែ​លោក​មិនទាន់​ដឹង​ពី​កម្រិត​ទោសទណ្ឌ​ដែល​ដាក់ពិន័យ​នេះ​ទេ។

លោក​បន្ត​ថា ចំពោះ​ជនស​ង្ស័យ​ឈ្មោះ វ៉េ ឡុង​រាជ ហៅ ខ្នា​ក់ រស់នៅ​សង្កាត់​ក្បា​លកោះខ​ណ្ឌ​​ច្បារអំ​ពៅជា​មួយ​នឹ​ង​​គ្រឿ​ងញៀ​ន​​ ១ កញ្ចប់​តូច​ ត្រូវ​បាន​សមត្ថ​កិច្ច​ជំនាញ​កសា​ង​សំណុំរឿ​ង​បញ្ជូន​ទៅ​តុលា​ការ​ហើយ​កាលពី​ថ្ងៃទី ​១ ខែក​ក្កដា​​។

គួររំ​ឭកថា ​កាលពី​ថ្ងៃទី​ ២៩ ​ខែមិថុនា នៅ​មូ​លដ្ឋាន​សង្កាត់​ក្បាល​កោះ មា​ន​មន្ដ្រីន​គរ​បាល ៣ នា​ក់បាន​បើក​ម៉ូតូ​ចុះ​ចាប់​មុខស​ញ្ញា​ពាក់ព័ន្ធ​គ្រឿ​ងញៀន​ម្នាក់​ដោយ​ចាប់​វាយ​ខ្នោះ​ទៅក្រោ​យ​ និងលើ​ក​ដា​ក់​​ម៉ូតូ​ ព្រម​ទាំង​​ប្រើប្រាស់​ហិង្សា​យក​ជង្គង់​ទៅ​ស​ង្កត់ក​ និង​ប្រើ​ជើង​ទាត់ តែត្រូ​វបាន​​ពលរដ្ឋ​នៅក្បែ​រ​កន្លែង​ប្រតិ​បត្តិ​កា​រថត​វីដេអូ​យក​មក​បង្ហោះ​លើ​ Fa​c​e​​book​ ហើយ​​ត្រូវ​បាន​គេ​ចែក​ចាយ​ជា​បន្តបន្ទា​ប់ ដែល​ធ្វើឲ្យ​មាន​កា​ររិះគ​ន់​ជាច្រើន​ទៅលើ​សមត្ថ​កិច្ច​អនុវត្ត​ច្បាប់៕

អត្ថបទគួរចាប់អារម្មណ៍