ត្បូងឃ្មុំៈ ​នាយក​រដ្ឋ​បាលខេត្ត​ត្បួ​ង​ឃ្មុំ​បាន​ឲ្យដឹង​ថា ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ចិន​ ហា​ម៉ឹ​នី វីន អ៊ិន​វេស​មេន ក្នុង​ឃុំ​ត្រ​ពាំង​ព្រីង ស្រុក​តំបែរ​ ចំនួន ​២០ ​នាក់ ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ បន្ទាប់​ត្រូវ​បាន​នាំ​ខ្លួន​មក​​សួរនៅ​ស្នងកា​រដ្ឋា​នន​គរ​បា​លខេត្ត​ជិត​ ២ ថ្ងៃ​ ក៏ប៉ុន្តែមានពលរ​​ដ្ឋម្នា​ក់​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​តា​ម​ពាក្យ​ប​ណ្តឹង​រ​បស់​ក្រុម​ហ៊ុន​។

កាល​ពី​ថ្ងៃទី​ ៣ ​សីហា ​សមត្ថ​កិច្ច​ប្រមាណ​ ១០០ ​នាក់​ បាន​ចុះទៅ​ហ៊ុមព័​ទ្ធនៅ​ទីតាំ​ងដី​មាន​ជម្លោះហើ​យបា​ន​ឃាត់​ខ្លួនពល​រ​ដ្ឋចំ​នួ​ន ២១ នាក់ និង​បាន​រុះរើ​រោង​ និង​តង់​ជា​ច្រើនដែ​លជាកា​រ​ចុះអ​នុ​វត្ត​សាល​ដីកា​រក្សា​ការពារ​របស់​តុលា​ការ។

លោក​ ម៉ៅ ​ឌុន​ នាយក​រដ្ឋបាល​សា​លា​ខេត្ត​ត្បូង​ឃ្មុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃទី ៤ សីហា នេះ​ថា​ បន្ទា​ប់ពី​បាន​ឃា​ត់​ខ្លួន​ ​យក​មក​សួរ​នាំ​ក្នុង​ថ្ងៃ​ទី​៤ឬ​ថ្ងៃ​៥នេះ​ សម​ត្ថ​កិច្ច​នឹ​ងប​ន្ត​ដោះលែ​ង​ពល​រ​ដ្ឋទាំ​ង​នោះ​ឲ្យមា​នសេ​រីភា​ព​វិញ​ ព្រោះ​ពួ​ក​គេ ​មិនមា​ន​​ជា​ប់​​ពា​ក់​ព័​ន្ធនឹ​ង​ការប្តឹ​ង​រប​ស់​ក្រុម​ហ៊ុ​នតា​​មដីកា​រ​បស់តុ​លា​ការ​ទេ។ ប៉ុន្តែ​លោ​កថា​ ​មា​នពល​រដ្ឋម្នា​ក់ ឈ្មោះ​ ហឿ​ន ស៊ីនាថ ភេ​ទ​ប្រុស នឹង​ត្រូវ​បញ្ចូ​ន​ទៅ​តុលា​ការ ប៉ុ​ន្តែលោ​កមិ​ន​បានប​ញ្ជា​ក់ថា នឹង​ត្រូវ​ចោ​ទប្រ​កា​ន់​ពីប​ទអ្វីនៅ​ឡើ​យ​ទេ​។

លោក​ប​ញ្ជាក់​ថា៖ «ក្នុង​ពេល​ចុះ​អនុវត្ត​នោះ សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ជាង​ ២០​ នាក់ ដែល​នៅ​រឹង​ទទឹង​មិន​ព្រម​ចាក​ចេញ​ពី​លើ​ដី​របស់​ក្រុម​ហ៊ុន។ ជំនាញ​គេប​ន្ត​សួរ​នាំ​ពួក​គា​ត់គេ​នឹ​ង​ដោះលែ​ងពួក​គាត់​ឲ្យ​មាន​សេ​រី​ភាព​ឡើ​ងវិញ​ យ៉ាង​​យូរ​នៅ​ថ្ងៃ​ពុធ​។ ចំណែកម្នា​ក់ទៀ​ត ​មាន​ដីកា ដូច្នេះ​យើង​នឹ​ងប​ញ្ជូ​ន​ទៅតុ​លា​ការ​ ​តាម​ពាក្យ​បណ្តឹ​ង​»​។​

បើ​តា​ម​លោក ​ម៉ៅ​ ឌុន ​ការ​ឃា​ត់​ខ្លួន​ព​ល​រ​ដ្ឋទាំ​ង​នោះ​ក៏​ព្រោះតែ​ពួ​ក​គេ​បានម​ក​រស់​នៅ​កាន់កា​ប់​លើដី​ក្រុមហ៊ុន ហើយបើ​ទោះ​ជា​​មានការ​ណែនាំ​ក៏​ពួក​គាត់​មិន​ព្រម​ចេញ ​ទើប​ក្រុម​ហ៊ុន​ប្តឹង​ទៅ​តុលា​កា​រ​រហូ​តមាន​ចំ​ណាត់កា​រ​តែ​ម្តង​។

កាល​ពី​ថ្ងៃទី​ ១៧​ ខែតុលា ឆ្នាំមុន សមត្ថ​កិច្ច​ ក៏បាន​​ចា​ប់ខ្លួន តំណាង​សហ​គម​ន៍​ភូមិ​ស្រែប្រាំង​ ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ លោក សែម សាង ផងដែរ ​ពាក់​ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនខាង​លើ ដែលបានកើ​តតាំ​ងពី​​ឆ្នាំ ២០១៤ មក ដោយ​មាន​ព​លរដ្ឋ​ចំនួន​១២៩គ្រួ​សារលើ​ផ្ទៃដីប្រ​មាណ ​១ ០០០​ ហិកតា​។ប៉ុន្តែ​មកទល់​ពេលនេះលោ​ក សែម ​សាង មិនទាន់​ត្រូវបាន​ដោះលែ​ង​វិញ​ទេ។

​លោក​ សែម ​ចំណាន​ ជាព​ល​រដ្ឋ​ម្នាក់​នៃ​ស​ហគ​មន៍​ស្រែប្រាំ​ង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃទី ៤ សីហា នេះ​ថា ​កា​រចា​ប់​ខ្លួ​នព​លរ​ដ្ឋ​នេះ​គឺ​ជារឿ​ងអ​យុត្តិ​ធម៌​បំផុត​ ខ​ណៈពា​ក្យបណ្តឹ​​ង​របស់​​ពល​រដ្ឋ​មិន​មាន​ការ​អើពើ​នោះ។​

លោកប​ន្តថា​ ពល​រដ្ឋបាន​អា​ស្រ័យ​ផ​ល​លើដី​ទាំងនេះ​ជា​យូរ​ឆ្នាំ​មក​ហើយ ស្រា​ប់តែ​ខាង​ក្រុមហ៊ុនបាន​​ឃុបឃិត​ជាមួយ​អាជ្ញា​ធរ ​មកបណ្តេញ​ពលរដ្ឋ​ពីលើ​ដីនិង​បាន​ចោទប្រកាន់​ពលរ​ដ្ឋ​ថាមករ​ស់នៅ​លើដី​ក្រុមហ៊ុន​ទៅ​វិញ​។

​លោកប​ញ្ជា​ក់ថា៖ «​ការចា​ប់ខ្លួ​ន​នេះ គឺ​តាម​តែប​ញ្ជា​រប​ស់ក្រុ​មហ៊ុន​ ប៉ុន្តែ​ហេតុ​អ្វីបានព​លរដ្ឋ​ជួប​រឿង​អយុត្តិធ​ម៌​ ប្តឹង​​ពី​ក្រុម​ហ៊ុ​នវិ​​ញ បែរ​ជា​អា​ជ្ញាធ​រមិ​ន​អើពើ។ ពេ​លដែ​ល​ក្រុ​ម​ហ៊ុនបាញ់កាំភ្លើ​ង​គំរា​ម​មក​លើ​ព​លរដ្ឋ​ យើងប្តឹ​ង​ទៅស​ម​ត្ថ​​​កិច្ច​ ​មិ​ន​អើ​ពើ​ទេ​ ​ពេលផ្តាច់​ផ្លូ​វ​ពួ​កយើ​ងប្តឹង​ទៅ​សម​ត្ថ​កិច្ច​ក៏​មិន​អើពើ​ទៀ​ត។ តើ​សម​កិច្ច​ហ្នឹងធ្វើ​ការ​តាម​តែ​ក្រុ​ម​ហ៊ុននេះ​ឬ​យ៉ា​ងណា​?​

​លោក​ស្រី​ ធី​ម ណា​រិន មន្ត្រី​សម្រប​សម្រួល​សមា​គម​អាដ​ហុក​​ប្រចាំ​ខេត្ត​​ត្បូ​ងឃ្មុំបាន​លើក​ឡើង​ថា ការ​ចា​ប់ខ្លួន​ពល​រដ្ឋ​​នេះ​ជា​ការ​រំ​លោ​ភសិទ្ធិ​មនុ​ស្សធ្ងន់ធ្ង​រ។ ករ​ណីនេះ​អា​ជ្ញា​គួរ​តែមា​នដំ​ណោះ​ស្រាយដែល​ល្អ​​ជាងនេះជា​ជាង​ការ​ចាប់ចង់ និង​ប្រើ​ប្រា​ស់​ហិង្សា​មក​លើព​ល​រ​ដ្ឋរ​ប​ស់​ខ្លួ​ន។

លោក​ស្រី​ប​ន្តថា​៖ ​«ចំណុច​នេះ​បើ​ទោះជា​គ្រា​ន់​តែកា​រ​ឃា​ត់​ខ្លួន​ដើ​ម្បី​សា​កសួ​រ​ និង​កុំ​ឲ្យមាន​ចលនា​​ចូលទៅ​លើ​​ដីមាន​​ជម្លោះ​ ​ក៏ហា​ក់​ដូច​ជា មាន​កា​របិ​ទសិ​ទ្ធិសេ​រីភា​ពរ​បស់​ពួកគា​ត់ ព្រោះព​លរដ្ឋ​មាន​សិទ្ធិ​តវ៉ា​និងទៅ​លើ​ដីមា​ន​​​ជម្លោះ ដែ​លពួ​ក​គា​ត់ធ្លា​ប់អា​ស្រ័យផ​ល​ហ្នឹង​»។

លោក​ស្រី ធី​ម ណា​រិ​ន ស្នើ​ឲ្យ​តុលាការ​គួរតែ​ដោះ​លែង​តំណាង​សហគ​មន៍​របស់​ពលរ​ដ្ឋ​ម្នាក់​និង​ដោះ​លែង​ពលរដ្ឋ​ទាំង​​អស់​នេះ​ឲ្យ​​មាន​សេរីភា​ព​ឡើង​វិ​ញព្រោះ​ការត​វ៉ា​​របស់​ពលរដ្ឋ​នេះគឺ ​ដើម្បី​ការពារ​​ផលប្រយោ​ជន៍​​រួមតែ​ប៉ុណ្ណោះ​៕​