ស្វាយរៀង៖ នគរបាល​​​ស្រុក​រមាសហែក​កំពុង​ស្រាវ​ជ្រាវ​តាម​ចាប់​ខ្លួន​ជន​សង្ស័​យម្នាក់​ បន្ទាប់​ពី​ចាក់​​ប្អូនថ្លៃ​របស់​ខ្លួន​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​ ១ ​វិច្ឆិកា​ ពាក់​ព័ន្ធ​ទំនាស់​ពាក្យ​ស​ម្តី​គ្នា​ដែល​កើ​ត​ហេតុ​​ នៅ​ភូមិស្វា​យពក ​ឃុំ​ដូង​ ស្រុក​រ​មាសហែក​ ខេត្ត​​ស្វាយរៀង​។

​លោក​ សំ សំអុល​ អធិ​ការ​រង​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​ នៃ​អធិ​ការ​ដ្ឋាន​នគ​របាល​ស្រុក​រមាស​ហែក​ប្រាប់​នៅ​ថ្ងៃ​ទី ២​ វិ​ច្ឆិ​កា​​​ ថា​ ជន​រង​គ្រោះ​ក្នុង​ហេតុ​កា​រណ៍​នេះ​មានឈ្មោះ​ ​ទូច​ វៀន​ អាយុ​ ៤៥ ឆ្នាំ​ រីឯ​ជន​សង្ស័យ​ឈ្មោះ ឆោម​ ប៉ាក ​អាយុ​២៦​ ឆ្នាំ​ ពួក​គេ​​រស់​នៅ​ក្នុង​ភូមិ​-​ឃុំ​កើត​ហេតុ​ខាង​លើ​។ ករណី​នេះ​​សមត្ថ​កិច្ច​របស់​លោក​​កំពុង​តាម​ចាប់ខ្លួន​​ជន​សង្ស័យ​ហើយ​។​

លោក​ប្រាប់​ថា​៖ «ជន​សង្ស័យ​បន្ទាប់​ពី​បង្ក​ហេតុ​បាន​គេច​ខ្លួន​​បាត់​ ប៉ុន្តែ​យើង​ក៏​បាន​ស្គាល់​អត្ត​សញ្ញាណ​​រ​បស់គា​ត់​​ដែរ​។ តែទោះ​​ជា​គាត់​គេច​ខ្លួន​យ៉ាង​ណាក៏​ដោ​យ​ក៏​គាត់​មិន​អាច​គេច​ផុត​ពី​សំ​ណាញ់​ច្បាប់​ដែរ​»​​។

លោក​ សំ ​សំអុល​ បាន​រំឭក​តាម​សម្តី​សាច់​ញាត់​ជន​រង​គ្រោះ​ថា​ សង្ស័យ​ឈ្មោះ ​ឆោម​ ប៉ាក​​ បាន​យក​ប្រពន្ធ​អាយុ ​៥៥​ ឆ្នាំ​ ដែល​ស្រ្តី​ជា​ប្រពន្ធ​ត្រូវ​ជា​បង​បង្កើត​របស់​ជន​រង​គ្រោះ​​។ នៅ​យប់​មុន​ពេល​កើ​ត ហេតុ​ជន​សង្ស័យ​បាន​​ឈ្លោះគ្នា​ជាមួ​​យ​ប្រព​ន្ធ​រ​ប​ស់គា​ត់​ហើយ​បាន​ស្រែក​ខ្លាំងៗ​។ នៅ​ពេល​នោះជ​នរ​ងគ្រោះបា​នប្រាប់ទៅ​​ជន​សង្ស័យ​កុំ​ឲ្យ​ស្រែក​ឮ ព្រោះ​​រំខាន​ដល់​អ្នក​ជិត​ខាង​។​

លោក​បន្ត​ថា ​ពេល​នោះ​ជនស​ង្ស័យ​បាន​ស្រែក​គំរាម​ទៅ​ជនរង​គ្រោះ​​ និង​ស្ទុះ​ទៅ​ចាក់​ជនរ​ងគ្រោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​។ ក្នុង​ហេតុ​ការណ៍​​នោះ​​ពលរដ្ឋ​ក៏​ដូច​ជា​សាច់​ញាតិ​​ប្រហែល​ជា​រវល់​តែ​ភ័យ​នឹង​ជន​រង​គ្រោះ​ទើប​មិន​បាន​រាយកា​រណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​​ដូង​។ លុះ​ប្រហែល​ ១ ​ម៉ោង​ក្រោយ​កើត​ហេតុ​​ ទើប​សម​ត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ទទួល​បា​ន​​ដំណឹង​​រួច​ក៏​ចាត់​កម្លាំង​ចុះ​ដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​តែ​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ទៅ​ហើ​យ​។ ​ឈ្មោះ​ ឆោម​ ប៉ាក​​​ ម្នាក់នេះ​​ជា​មនុស្ស​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ថៃ​​មិន​ដែល​រស់​នៅ​ក្នុង​ភូមិ​ជាប់​លាប់​ទេ​។

លោក​បញ្ជាក់​ថា៖ «ព័​ត៌មាន​យឺត​បន្តិច​​ហើយ​ ឆ្លៀត​ពេល​នោះ​ជនស​ង្ស័យ​អាច​រត់គេច​ខ្លួន​បាន​។ ប៉ុន្តែ​​សមត្ថ​កិច្ច​យើង​បាន​ដាក់​កម្លាំង​តាម​រក​ជន​សង្ស័យ​ហើយ​​»។

លោក​បន្តថា ​​ក្រោយ​ពេល​សមត្ថកិច្ច​ចុះ​​ដល់​កន្លែង​កើតហេតុ​​ និង​បាន​ធ្វើកោសល្យវិច័យ​លើ​សាកសព​ឃើ​ញ​ថា​ សាកសព​ត្រូវ​បាន​ជន​សង្ស័យ​​ចាក់​នឹង​វត្ថុរឹង​​ចំនួន​ ៣ ក​ន្លែ​ង គឺត្រូវ​ចំពោះ ១ ​កន្លែង​ចំក្រោម​​ឆ្អឹង​ដង​កាំបិត​​ ១ ​កន្លែង​ និ​ង​ត្រចៀក​ ១ ​កន្លែង​​។ ក្រោ​យ​សមត្ថ​កិច្ច​ពិនិត្យ​រួច​មក​បាន​ប្រគល់​សាកស​ព​ទៅ​ក្រុម​គ្រួសារ​ ដើម្បី​ធ្វើ​បុណ្យ​តាម​​ប្រពៃ​ណី៕​​​