ក្រចេះ មន្ត្រី​នគរ​បាល​ខេត្ត​ក្រចេះ​បាន​អះ​អាង​កាល​ពី​ម្សិលមិ​ញថា ក​រណី​ស្ទាក់​វាយស្លាប់​​អ្នក​កាសែត​ ​នៅស្រុក​ស្នួល​ខេត្ត​ក្រចេះ​កាលពី​​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ៤​ ខែ​កុម្ភៈ​ នៅ​ភូមិ​ជើង​ឃ្លេ ឃុំ ​២ ​ធ្នូ ស្រុកស្នួលនោះ ​សម​ត្ថ​កិច្ច​មាន​តម្រុយ​ខ្លះ​ហើ​យ​ ខណៈ​ដំណើរ​ការ​ស៊ើប​អង្កេត​ដើ​​ម្បី​កំណត់​មុខ​សញ្ញា​ស​ង្ស័​យ​កំពុង​បន្ដ​នៅ​ឡើយ។

លោក​ សួស ​ចំរើន ស្នង​ការ​រង​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្តក្រ​ចេះ​បាន​ថ្លែងថា ​មន្ត្រីនគរបាល​ខេត្តក្រចេះ ​និង​ស្រុក​ស្នួល​បានស៊ើប​អង្កេត​ករណី​ឃាត​កម្ម​លើ​ជនរង​គ្រោះ​ឈ្មោះ ​ស៊ន ​សិទ្ធី​ ភេទ​ប្រុស​អាយុ ១៨ ឆ្នាំជា​អ្នកកាសែត​នៅ​ក្នុង​ស្ថា​ប័ន​ព័ត៌​មាន​បាត់ដំបង​ប៉ុស្តិ៍​ បន្ទាប់ពី​គាត់​ត្រូ​វបា​នវាយ​សម្លាប់​នា​ពេល​រាត្រី។

លោក​បាន​បញ្ជាក់​ថា៖ ​«ទាក់ទង​នឹង​រឿង​ឃាត​កម្ម​ហ្នឹង​យើង​កំពុង​តែធ្វើ​ការ។ យើង​កំពុង​ស៊ើប​សួរ​អ្នក​​ពាក់​ព័ន្ធ​ ហើ​យ​យើង​ចាប់ផ្តើម​មាន​តម្រុយ ​និង​ពន្លឺ​តិចៗហើ​យ។យើង​​មិនទា​ន់​ដឹង​ច្បាស់​លាស់​ពី​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ជនរង​គ្រោះ​ស្លាប់​នៅ​ឡើយ​ទេ»។

លោក​បន្ថែម​ថា ​សមត្ថ​កិច្ច​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ បន្ទាប់​ពី​មាន​ពលរ​ដ្ឋរាយ​ការ​ណ៍​ថា ​បាន​ឃើញ​សាក​សពជន​រងគ្រោះ​ដេក​ស្លាប់​នៅ​ភូមិ​ជើង​ឃ្លេ ឃុំ ​២ ធ្នូ ស្រុក​ស្នួល។

លោក ចាន់ សុខ​គីម អធិការនគរបាល​ស្រុក​ស្នួល​បាន​ថ្លែង​ដែរ​ថា ​មន្ត្រី​នគ​របាល​ស្រុក​ស្នួល​បាន​និង​កំពុង​ស៊ើបអង្កេត​ហើយ​បាន​សាក​សួរ អ្នក​ពាក់ព័ន្ធ​ ប៉ុន្តែលោក​ថា​ វា​មាន​ការ​លំបាក​ក្នុង​ការ​ស៊ើប​អង្កេ​ត ដោយសារ​មិត្ត​ភក្ដិ​ជន​គ្រោះ​បាន​អះអាង​ថា ​ខ្លួន​មិន​បាន​ដឹង​ពី​មូលហេតុ មុន​ពេលមាន​ការ​ព្រួតវាយរហូត​ដល់​ស្លាប់​បែប​នេះ។

លោក​ថា៖ «​យើង​កំពុង​ស៊ើបអង្កេត​យ៉ាង​យក​ចិត្ត​ទុ​កដាក់​ទាក់ទង​នឹង​ករ​ណី​ឃាត​កម្ម​នេះ​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ម៉ោង​ជាង ១២ យប់ បន្ទាប់ពី​ពួកគាត់​បាន​ចូលរួម​រាំ​ធុង​បាស់។ មាន​តែ​ជនរងគ្រោះ​ម្នាក់​គត់​បាន​ដឹង​រឿង​ហ្នឹង​ ប៉ុន្តែ​គួរ​ឲ្យសោក​ស្តាយ​គាត់បាន​បាត់បង់​ជីវិត។​ មិត្ត​ភក្ដិ​ទាំង ២ នាក់ដែល​បាន​ឌុប​ជន​គ្រោះ​បាន​ឆ្លើយថា​ខ្លួន​មិនដឹង​មូលហេតុ​អ្វី​ទេ»។

លោក​បាន​បន្ថែម​ថា នៅមុន​​កើតហេតុ​ជនរងគ្រោះបាន​ជិះម៉ូតូ​​ឌុបគ្នា ​៣ នាក់​ ទៅ​លេងរាំធុងបាស់​នៅ​ចំណុច​គីឡូ ៩០ ក្នុងភូមិ​ជើង​ឃ្លេ​ ឃុំ ២ ធ្នូ​ ស្រុក​ស្នួល។ លុះដល់​មុនពេល​កើត​ហេតុប​ន្ដិចពួកគេ​បាន​ជិះ​ម៉ូ​តូបំណង​វិល​ត្រឡប់មកផ្ទះ​វិញ​ ដោយ​មានឈ្មោះ នី ធី​រ៉ា ជា​អ្នក​ឌុប និង​ឈ្មោះ ប៉ែ នៅ​កណ្ដាល ចំណែក​ជន​រងគ្រោះ​ដែល​ស្លាប់ជិះ​ក្រោយ​គេ។លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​លេចមុខ​ក្រុម​ជន​ដៃ​ដល់​​ស្ទាក់​ចាំ​វាយ និង​យក​ដុំថ្ម​មកគប់​លើ​ពួកគេ​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដែល​អង្គុយ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ក៏​ត្រូវគេ​ព្រួ​ត​វាយរហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្ដង។

លោក សែម ឌី​យ៉ា និពន្ធនាយក​ស្ថា​ប័ន​ព័ត៌មាន​បាត់ដំបង​ប៉ុស្តិ៍​ បាន​អះអាង​កាលពីម្សិលមិញថា ជនរងគ្រោះឈ្មោះ ​ស៊ន សិទ្ធី​ ​បាន​បម្រើ​ការក្នុង​អង្គភាពរប​ស់លោ​កអស់​ពេល​ជិត​ ១ ឆ្នាំ​មក​ហើយ។ លោក​ថា ជន​រង​គ្រោះ​ភាគច្រើនបាន​សរសេរ​អត្ថបទសង្គម ​ដោយ​កម្រ​សរសេរ​អត្ថបទទាក់ទង​នឹង​រឿង​បទល្មើស​ព្រៃ​ឈើ​ណាស់។

លោក​បាន​បញ្ជាក់​ថា៖ «យើង​សោក​ស្តាយ​នៅ​ពេល​ទ​ទួល​ព័ត៌មា​ន​ពីគ្រោះ​ថ្នាក់​នេះ។នគរបាល​បាន​ប្រាប់​ថា​ ឲ្យ​អ្នក​សា​រ​ព័ត៌មាន​យើងនៅ​ឲ្យ​ស្ងៀ​មសិ​ន​ទុក​ឲ្យ​សមត្ថកិច្ច​គេ​ធ្វើការ។នៅពេលយើង​និយាយ​ព័ត៌មាន​ថា ​ដូច្នេះ​ឬ​ដូច្នោះ ​វា​អាច​ធ្វើ​ឲ្យ​សមត្ថ​កិច្ច​លំបាក​ស៊ើប​អង្កេ​ត​ ដោយ​សារវា​អាចធ្វើ​ឲ្យ​ជនសង្ស័យ​មួយ​ចំនួន​អាច​រត់​គេ​ចខ្លួន។ លោ​កថា​ អាចមាន​អ្នក​ពាក់ព័ន្ធ​ប្រមាណ ២០ នាក់»។

ករណី​ស្រដៀង​គ្នាដែ​រ កាលពីថ្ងៃ​ទី​ ២៦ ខែម​ករា ឆ្នាំ​នេះ លោក​ស៊ីម​ ឈីវ​ឈា​ន​ពិសិ​ដ្ឋ ​អ្នក​យកព័​ត៌​មា​ននៅ​សមា​គម​អ្ន​កសា​រ​ព័ត៌​មា​ន​កម្ពុជា​​ដើម្បី​សេ​រីភា​ព​ត្រូ​វ​បាន​គេព្រួ​ត​គ្នា​វាយ​រ​ហូ​តស​ន្ល​ប់ ខ​ណៈ​លោក​ចុះ​ទៅ​យ​កព័​ត៌​មាន​ពី​កា​រឈូស​បំផ្លញ​ព្រៃលិច​ទឹកជុំ​វិញ​បឹ​ង​ពារាំង​ក្នុងខេត្តសៀមរាប ហើយ​ ៤ ថ្ងៃ​ក្រោយ​មក​លោក​បាន​ប្ដឹង​ទៅ​តុលា​ការ​ខេត្ត​នេះ។

លោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា រហូត​ទល់​ពេល​នេះ​សំណុំរឿង​នេះ​សាលា​ដំបូ​ង​ខេ​​ត្ត​សៀមរា​ប​មិន​ទា​ន់​លើក​មក​​ជំ​នុំជ​ម្រះ​នៅឡើ​យទេ​​។

ដោយ​ឡែក​កា​លពី​ថ្ងៃ​ទី ១​៦​ ខែម​ករា​ឆ្នាំ​នេះដែ​រ​ អ្ន​កកាសែត​បម្រើកា​រ​ឲ្យអង្គភា​ព KH TV អន​ឡាញប្រ​ចាំខេត្ត​រត​នគិរីម្នាក់​ឈ្មោះ អ៊ុច សាវ័ន្ត ត្រូវ​បាន​គេបើ​ក​រ​ថយន្ត​បុក​បណ្ដាល​ឲ្យ​របួ​ស​ធ្ង​ន់​នៅ​សង្កា​ត់កាចា​ញ ក្រុង​បាន​លុ​ង ​ខេត្ត​រតនគិរី។

លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកាសែ​ត​ក​ម្ពុជា​បា​ន​ប្រា​ប់ភ្នំ​ពេ​ញប៉ុ​ស្តិ៍​កា​ល​ពី​ម្សិ​ល​មិញ​ថា​ ក​រ​ណីស្ទា​ក់​វា​យ​អ្នក​កា​សែ​ត​​​ ​នៅស្រុ​ក​​​ស្នួល​​ខេ​ត្តក្រ​ចេះ ​អា​ច​កើត​ពីជ​ម្លោះ​ដោ​យសារតែ​មា​ន​​កា​ររា​យ​កា​រ​ណ៍​ថា នៅ​ពេ​ល​រាំធុ​ងបា​ស់​ មា​នកា​រ​ឈ្លោះ​គ្នា​រ​វា​ងជ​ន​រងគ្រោះ និង​អ្នក​ដទៃ។

​លោ​ក​ប​ញ្ជាក់​ថា​៖​ «​វាទា​ក់​ទ​ងនឹ​ង​ជ​ម្លោះ​ផ្ទា​ល់ខ្លួ​ន មិន​មែ​ន​វិ​ជ្ជាជី​វៈ​ទេ»​។​លោ​ក​បានឲ្យដឹងដែរ​ថា កាលពីឆ្នាំ​មុ​ន​ មិ​នមា​ន​ករ​ណី​ហិង្សាទា​ក់​ទ​ងនឹ​ង​កា​រ​ប្រ​ក​បវិ​ជ្ជា​ជីវៈ​នោះ​ទេ​ តែ​មា​នប​ណ្តឹ​ង​ទាក់​ទ​ង​រឿ​ងបុ​គ្គ​ល​ ​ហើយ​បើ​តា​ម​លោក​ដឹង​គឺ​មា​ន​៣ប​ណ្តឹ​ង​ទា​ក់ទ​ងនឹ​ង​អ្ន​កកា​សែត ដែល​បណ្តឹង ១ ត្រូវ​គេ​ប្តឹង​អ្នក​កាសែត ខណៈ​ ២ ប​ណ្ដឹង​គឺ​អ្ន​ក​កា​សែ​តប្តឹ​ង​គេ​វិ​ញ។ ​

ដោយឡែកកា​រ​ចា​ប់​ខ្លួ​នអ្នកកាសែតមាន​ ៣​ ករ​ណី​ ទាក់​​ទ​ងនឹ​ង​រឿង​ឆ​បោ​ក​ និង​ការ​បាញ់​គំរាម ខណៈការឃត់ខ្លួ​ន​មាន ៤ ​ករ​ណី​ទាក់​ទង​នឹង​ការ​ឆបោក​និ​ង​ផ្សា​យ​ព័​ត៌មា​ន​មិន​ពិ​ត​ ​ប៉ុន្តែលោក​ថា​ ​ក​រ​ណីទា​ក់​ទ​ងអ្ន​ក​កាសែ​ត​​ក្នុងឆ្នាំ ២​០​១៨​ មា​ន​លក្ខណៈល្អ​ជាង​ឆ្នាំ ២០១៧៕