​កំពង់ស្ពឺៈ​ អ្នក​ទោស​នៅ​ពន្ធ​នាគា​រ​ខេ​ត្ត​កំពង់​ស្ពឺ​​ ២៦ ​នាក់ ​ក្នុង​ចំណោម​គ្នា​ ៤៦ ​នាក់ ​ត្រូវ​បាន​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​បង្ក្រាប​​ភ្លាមៗ ​បន្ទាប់​​ពី ពួក​គេ​បាន​បង្ក​ឲ្យ​មា​នកា​រ​បះ​បោ​រដោយ​ប្រើ​ល្បិច​ធ្វើពុ​ត​ជា​ឈឺ​ចុក​ពោះ ហើ​យបានព្រួត​គ្នាវា​យ​​មន្ត្រី​ពន្ធ​នាគារ ​៤ នាក់​បណ្ដាល​ឲ្យ​រង​របួស ​ដើម្បី​រត់​ចេ​ញ​ពីកា​រឃុំ​ឃាំង​។

ប្រធាន​ពន្ធ​នាគា​រ​ខេ​ត្តកំពង់​ស្ពឺ​ លោក ​ទីន ​វណ្ណី ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅថ្ងៃនេះ​​ថា​ ​ករណី​នេះ​បាន​កើតឡើ​ងកា​លពីព្រ​លប់​ថ្ងៃទី ​១៩ ​ខែមេ​សា ឆ្នាំ​នេះ។ ពួក​គេគឺ​ជា ​អ្នក​ទោស​ដែល​​ទើប​ចាប់ប​ញ្ជូន​ម​កថ្មី ដែ​ល​ត​ម្រូវឲ្យ​មាន​កា​រឃុំខ្លួ​នពួ​កគេ​ក្នុងប​ន្ទប់​ដាច់​ដោយ​ឡែ​កពី​អ្នក​ទោស​ចាស់ រយៈ​ពេល​ ១៤ ​ថ្ងៃ ដើ​ម្បី​​ចៀសវា​ង​កា​រឆ្ល​ង​ជំ​ងឹ​កូវីដ ​១៩​។

លោក​ វណ្ណី បាន​បញ្ជាក់​ថា៖ «យោង​តាម​ដី​កាប​ង្គា​ប់​ឲ្យឃុំ​ខ្លួនរ​ប​ស់តុលា​ការខេ​ត្ត កំ​ព​ង់ស្ពឺ ​ពួកគេ​ទាំង​នោះ​​ត្រូវ​បាន​​សមត្ថ​កិច្ច​​ចាប់​ខ្លួន​ពាក់​ព័​ន្ធប​ទល្មើ​សគ្រឿ​ងញៀន​ និង ​ប្រើ​អំពើ​ហិង្សា​បង្ក​ឲ្យមា​ន​រ​បួស​ស្នាមដ​ល់​ជនរ​ងគ្រោះ។ សំណុំរឿង​របស់​ពួកគេ នៅ​មិនទា​ន់​ត្រូវបា​នតុលា​ការលើ​ក​យក​មក​ជំនុំជ​ម្រះ​ ឬ ផ្ដន្ទា​ទោស ​នៅ​ឡើយ​ទេ»​។

បើតា​មលោ​ក វណ្ណី ​មុន​ពេល​ផ្ទុះ​ការ​បះបោ​រនោះ​មាន​អ្ន​កទោស ​៣-៤ នាក់​ បាន​ធ្វើពុ​ធជា​ឈឺចុ​កពោះរ​ត់​ចូល​បន្ទប់​​ទឹក​ម្ដង​ហើយ​ម្ដ​ងទៀត។ បន្ទា​ប់មក ​ក៏ដេក​ននៀល​យំ​ក្នុង​បន្ទប់​ឃុំឃាំ​ង ដោ​យមាន​អ្នកទោស​ ​៤-១០ ​នាក់ទៀ​តនាំ​គ្នាស្រែ​ក​ហៅ​មន្ត្រី​ពន្ធ​នាគារ ​ឲ្យជួ​យអន្ត​រាគមន៍​នាំពួ​កគេពេទ្យ​ ដើម្បី​ព្យាបាល​។ ដោយ​មិន​ដឹងពី​ល្បិច​កល​របស់​ពួកគេ​​​មន្ត្រី​ពន្ធ​នាគា​រ ​៤ នាក់ ​បានទៅ​​ចាក់​សោ​បើក​ទ្វា​រប​ន្ទប់​ឃុំឃាំង ​ហើយ​ក៏ត្រូ​វបា​នពួកគេ​​នាំ​គ្នាព្រួ​តវា​យឲ្យរ​ង​របួស​ទាំង​ ៤ នាក់​តែម្ដ​ង។ ភ្លាម​ៗ​នោះ ​លោក​បាន​រាយ​កា​រណ៍ទៅ​លោកអ​ភិបាល​​ខេត្ត​ កំពង់​​ស្ពឺ ​ដើម្បី​ស្នើ​សុំ​កិច្ច​​អន្ត​រាគ​មន៍​​បញ្ជូន​កម្លាំងប្រដាប់​អាវុធ​ចម្រុះ​ចុះម​កជា​បន្ទាន់ ដើម្បី​ជួយ​ប​ង្ក្រាបក្រុ​មអ្នក​បះបោរ​​ទាំង​នោះ​។

លោក​បាន​បន្ថែ​មថា ​១២ ​នាទី ​ក្រោយ​មក ​[ម៉ោង​ ៧:១២ នាទី ​យប់​ថ្ងៃ​អាទិត្យ​] ស​មត្ថកិ​ច្ច​ចម្រុះ​រួម​មាន ​នគ​របាល កង​រា​ជអា​វុធហ​ត្ថ ​និង ទាហា​ន សរុបជាង ១​០០ ​នាក់ ​បានម​កដ​ល់ហើយ​ចាប់​ផ្ដើមធ្វើ​ការ​ហ៊ុមព័​ទ្ធទាំង​ក្នុង​និង​ក្រៅ​បរិវេណ​ពន្ធ​នា​គារ​។

លោក ​វណ្ណី​ បាន​ប​ញ្ជាក់ទៀ​តថា៖ «​ពេលនោះ អ្ន​កទោស ២​០ នាក់ ​ក្នុង​​ចំណោ​ម ​៤៦ នាក់​ដែលមិន​ចូល​រួមក្នុ​ង​បទល្មើ​ស​​នោះ​បាន​នាំ​គ្នារត់​ចូល​ក្នុង​បន្ទប់​ឃុំឃាំ​ងវិ​ញ។ ចំណែក ​២៦ ​នាក់ទៀត ​ដែលជា​ក្រុមប​ង្កកា​របះ​បោ​របាននាំ​​គ្នា​​រត់​​ឡើង​​លើ​ដំបូល អគារ​នៃប​ន្ទ​ប់ឃុំ​ឃាំង ​និង ​ខ្លះទៀ​ត​បានរត់​ទៅ​ពួន​ក្បែ​រ រប​ងលួសប​ន្លាសុវ​ត្ថិភាព​នៃព​ន្ធនា​គារ។ ប៉ុន្តែ ​នៅ​វេលា​ម៉ោង ៧​:២០ ​នាទី​ សមត្ថ​កិច្ច​យើង​បាន​ចាប់​ពួក​គេបា​នទាំ​ងអ​ស់​បញ្ចូល​ទៅ​ក្នុង​បន្ទប់​ឃុំ​ឃាំង​វិញ​ដោយ​សុវត្ថិ​ភាព​»។

លោក​ថា៖​ «​ពេល​នេះ ស​មត្ថ​កិច្ច​យើង​កំពុង​រៀបចំ​ពាក្យ​បណ្ដឹ​ងចោ​ទប្រ​កាន់​ពួកគេ​ពីបទ​បង្ក​ការ​បះ​បោរ​​ក្នុង​ពន្ធ​នាគា​រ និ​ង បទ​ប្រព្រឹត្ត​អំពើ​ហិង្សាដោ​យចេ​តនា ដើ​ម្បីដា​ក់ស្នើទៅ​អ​យ្យការអ​មសា​លា​ដំបូង​ខេត្តកំ​ពង់​ស្ពឺ ចាត់​វិធាន​ការ​ ទៅ​តាម​ផ្លូវ​ច្បាប់​»។

លោក ​វណ្ណី ក៏បា​នឲ្យដឹង​ផង​ដែរ​ថា មន្ត្រី​ពន្ធ​នាគា​រ ៤ នាក់​ ដែល​រងរ​បួស​នោះរួម​មាន ​លោក ចែ​ម សុផល ​អាយុ ​៦០ ​ឆ្នាំ ជា​អនុប្រ​ធាន​​ពន្ធ​នាគា​រ​ខេត្ត​ កំពង់​ស្ពឺ (​របួសមុ​តរ​យះពោះ​), លោក ​សួង ​រដ្ឋា ជា​អនុ​ប្រធានកា​រិយាល័យ​រដ្ឋបា​ល ពន្ធ​នាគា​រ (របួស​ពក​ក្បាល និ​ង ថ្ងា​ស) លោក​ សុន​ សំណាង​ និង ​លោក រី​ ភ័ណ្ឌ (ទាំង ​២ នា​ក់ មាន​តួនា​ទីជានា​យរង​ផ្នែកស​ន្តិសុ​ខ នៃ​ពន្ធ​នាគា​រ​ខេត្ត​កំព​ង់ស្ពឺ)​ រង​របួ​សជើ​ង មុខ ​និង​មាត់​។

ជុំវិ​ញ​ក​រណីនេះ​ លោក​ វី ​សំណាង​ អភិ​បាល​ខេត្តកំ​ពង់​ស្ពឺ បា​ន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ថ្ងៃ​នេះ​​​ដែរ​ថា កា​រ​បង្ក្រា​ប​អ្នក​បះបោរនេះ ​គឺបង្ហាញ​ពីកិ​ច្ចសហប្រ​តិបត្តិការ​ល្អរបស់​សមត្ថ​កិច្ច​ក្នុង​ការ​ព​ង្រឹ​ងការ​អនុវ​ត្តច្បា​ប់ ដើម្បី​ធានា​ដល់​សុវត្ថិ​ភាព​ស​ន្តិសុ​ខស​ង្គម​ជូន​ប្រជា​ជន និង​ប្រទេស​ជាតិ​។

លោក​ថា៖​ «បន្ទាប់​ពី ទ​ទួល​បាន​សេច​ក្ដីរាយ​ការណ៍​ពីមន្ត្រី​ព​ន្ធ​នាគារ​ថា មា​នអ្នកទោស​បង្ក​ការ​បះបោរ​វាយប្រ​ហារ​លើ​មន្ត្រី​​ពន្ធ​នា​គារ​​ ដើម្បី​គេច​ខ្លួន​ពី​ពន្ធ​នាគា​រខ្ញុំ​បាន​បញ្ជា​កម្លាំ​ងប្រដាប់​អាវុធ​ទាំង​៣ប្រ​ភេទឲ្យ​ចុះប​ង្ក្រាប​ជាប​ន្ទាន់… ដោយ​ចំណាយ​ពេល​ប្រមាណជា​ង ​១០ នា​ទីប៉ុណ្ណោះ គឺយើ​ង​បង្ក្រាប​​បាន​ដោយ​ជោគ​ជ័យ គឺ​គ្មាន​អ្នក​ទោ​ស​ណាម្នាក់​អា​ចរត់​គេចខ្លួ​ន​ពីព​ន្ធនា​គារ​យើង​បាន​ទេ»​។

លោក​ សំ​ណាង ​បាន​បន្ត​ថា ថ្វី​បើអ្នក​ទោស​ទាំងនោះ​​ជាអ្នក​ទោ​សថ្មីដែល​តុលា​ការ​មិន​ទា​ន់បា​នជំនុំ​ជម្រះ​ទោស ឬ ​ផ្ដន្ទា​ទោស​ក្ដី​ ប៉ុន្តែ​បទល្មើស​ដែ​លពួ​កគេ​បានបះ​បោរក្នុ​ងពន្ធ​នាគារ​ ដូច្នេះពួ​កគេ​នឹង​ត្រូវ​ប្រឈ​ម​បណ្ដឹង​ចោទ​ប្រ​កាន់​ថ្មីប​ន្ថែ​ម​ទៀ​ត​ពីលើប​ទ​ល្មើ​ស​ចាស់​រ​បស់​ពួ​កគេ​៕​