ភ្នំពេញៈ សមត្ថ​កិច្ច​កង​រាជអា​វុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​កំពុ​ងសា​កសួរ​​ក្រុម​ជន​ជាតិ​ចិន បន្ទាប់​ពី​ពួក​ឆ្មក់ចាប់​ខ្លួនបាន​​ជិត ​៣០​ នាក់ កាល​ពី​រសៀល​ថ្ងៃទី ​១២ ខែ​សីហា នៅ​សណ្ឋា​គារ​មួយ​មាន​ឈ្មោះ «កណ្តាល​សួន​ច្បារ» ក្នុង​សង្កាត់​ចតុ​មុខ ខណ្ឌដូ​នពេញ រាជ​ធានី​ភ្នំពេញ ពាក់ព័ន្ធករ​ណីស​ង្ស័យ​ធ្វើ​សកម្ម​ភាព​ចាប់ជំ​រិត​យកប្រា​ក់​ពី​ជន​ជាតិ​ចិន​ដូច​គ្នា។

តាម​ទំព័រ​ហ្វេ​ស​បុក​របស់​កងរា​ជអា​វុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ប្រតិ​បត្តិការ​នេះដឹកនាំ​ដោយ​មេបញ្ជា​ការរង ២ រូប គឺ​លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី ពូ ដាវី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ តារា​វុ​ធ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូ​នពេញ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក ថោង ពិសិដ្ឋ ព្រមទាំង​មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិ​បាល​ខណ្ឌ​ដូន​ពេញ ក្រោម​កា​រសម្រ​បសម្រួល​ពី​ព្រះ​រាជ​អា​ជ្ញា​រ​ង ឆាយ ហុង។

កងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញបាន​បន្តថា ក្រោយ​បើក​ប្រតិ​បត្តិ​ការសមត្ថកិច្ច​កំពុង​បន្ត​ការ​សួរនាំ​ជន​សង្ស័យ​ទាំង​នោះ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធីបន្ត។

ទំព័រ​ហ្វេ​ស​បុក​ដដែលបាន​បញ្ជា​ក់ថា៖ «ប្រតិ​បត្តិការ​នេះ​ឃាត់​ខ្លួន​ជនជាតិ​ចិន ២៩ នាក់ ស្រី​ ៣ នាក់។ ប្រតិបត្តិការ​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​សមត្ថ​កិច្ច​ទទួល​បាន​ព័ត៌មាន​ថា ក្រុម​ជន​សង្ស័យ​ទាំង​នេះ ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​យកប្រាក់​លើ​ជន​ជាតិចិន​ដូចគ្នា។ កម្លាំង​សមត្ថ​កិច្ច​រំដោះ​បាន​ជនរ​ងគ្រោះ​ចំនួន ៣ នាក់»។

លោក អេង ហ៊ី អ្នកនាំពាក្យ​កង​រាជ​អាវុ​ធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ សីហា នេះ​ថា ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​ជិត ៣០ រូប ត្រូវ​បាន​ឃាត់​ខ្លួននៅ​កង​រាជ​អាវុធហ​ត្ថរាជ​ធានីភ្នំពេ​ញ និង​កំពុង​ស្ថិត​ក្នុង​ការ​សាកសួ​រ​របស់​កម្លាំ​ង​កង​រាជ​អាវុធ។ លោក​បន្តថា ចំពោះ​នីតិវិធី​យ៉ាង​ណា​ទៀត​នោះគឺជា​សមត្ថកិច្ច​របស់​ស្ថា​ប័ន​អយ្យកា​រ​អម​សា​លា​ដំបូង​​រាជ​ធានី​ភ្នំពេញ ព្រោះវា កំពុង​ស្ថិត​ក្នុង​ការ​ស៊ើ​បអ​ង្កេ​ត​។

លោក​បញ្ជា​ក់ថា៖ «សុំ​សួរ​ព័ត៌​មាន​លម្អិត​ទៅ​ស្ថាប័ន​អយ្យ​ការ ព្រោះ​ជា​ទោះបី​ជន​ទាំង​នេះ កំពុងស្ថិត​នៅក្នុង​កង​រាជ​អាវុធហត្ថ​ក៏ដោយ ក៏​ការស្រាវជ្រាវ ឬ​ការ​ស៊ើប​អ​ង្គេ​ត ស្ថិតនៅក្រោម​​ការដឹកនាំ​របស់​ស្ថាប័ន​អយ្យការដែរ»។

លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញបាន​ប្រាប់​ភ្នំពេញ​នៅថ្ងៃទី​ ១៣​ សីហា​ នេះ​ថា លោកមិនទាន់​ដឹង​សំណុំ​រឿង​នេះនៅ​ឡើយ​ ​ខណៈ​​លោកសុំ​ពេល​ស្រាវជ្រាវ​ជាមួយ​ក្រុម​ការ​ងារ​ជា​មុន​សិន។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជាបាន​លើក​ឡើង​ថា ករណី​ជន​ជាតិ​ចិនបង្ក​បទ​ល្មើស​ចាប់ជំ​រិត គឺជាក​រណី​ដដែលៗ​ដែល​តែង​តែ​កើតមា​នឡើ​ងជាញឹ​ក​ញា​ប់នៅ​កម្ពុជា​។ លោក​បន្ត​ថា ករ​ណីនេះ គឺឲ្យ​បង្ហាញ​ឲ្យឃើញ​ពី​ភាព​កម្សោយ​របស់​សមត្ថ​កិច្ច​កម្ពុជាដែល​នៅតែ​ប​ណ្តែ​ង​បណ្តា​យ​ឲ្យ​ជន​ជាតិ​ចិន​ទាំង​នេះ​អាច​បន្ត​សកម្ម​ភាព​បទ​ល្មើស​ជា​បន្តបន្ទាប់​។

លោក​បន្តថា​៖ «ជនជាតិ​ចិនហាក់​បីដូច​ជា​មានការ​រស់នៅ​មួយ​ដែល​ស្ថិតក្នុង​ភាព​ធ្វេសប្រ​ហែស​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ដែរ។ យើង​ឃើញថា ការចាប់​ជំរិត​នេះ អាច​ធ្វើ​ទៅបានក៏​ព្រោះតែ​គ្មានការ​គ្រ​ប់​គ្រង ដែល​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​ឡើងជា​​ក្រុម​តែ​ម្តង។ ហើយ​មួយ​ទៀត យើង​នៅ​មាន​មន្ទិល​សង្ស័​យ លើ​នីតិវិធី​នៃ​ការ​ផ្តន្ទា​ទោស​នេះ ព្រោះ​ជនជាតិ​ចិន​ដែល​ប្រ​ព្រឹត្ត​បទល្មើស​នៅ​កម្ពុជា បែរ​ជា​ត្រូវ​បាន​បញ្ចូន​ទៅ​ប្រទេស​ចិន​វិញ ឲ្យ​អនុវត្ត​ទោស​នៅ​ប្រទេស​គេ​ឯក​ណោះ»។

លោក​ សន ជ័យ ស្នើ​ដល់​អា​ជ្ញា​ធរមាន​សមត្ថ​កិច្ច​កម្ពុជា ត្រូវ​ធ្វើ​ការទ​ប់ស្កាត់​ឲ្យ​បាន​នូវ​ការប្រ​ព្រឹត្ត​បទ​ល្មើស​ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​យ៉ាង​អនា​ធិប​តេយ្យ​នេះ និង​ត្រូវ​ដាក់​ជន​ជាតិ​ចិន​ទាំង​ឡាយ​ឲ្យ​ស្ថិត​នៅ​ក្នុង​ការគ្រប់​គ្រង​ឲ្យ​បាន​ម្មត់​ចត់ ដើម្បី​បង្កា​នូវ​ការ​ប្រព្រឹត្ត​សកម្ម​ភាព​អនា​ធិប​តេយ្យ​បែប​នេះ​បន្ត​ទៀត៕