ភ្នំពេញៈ សមា​គម​ទីភ្នាក់​ងារ​ហត្ថ​ពល​កម្ម​និង​សមា​គម​ទីភ្នាក់​ងា​រជ្រើស​រើស​ពលករ​កម្ពុជា​បាន​ចុះ​អនុស្ស​រណៈ​ ជា​មួយ​សមា​គម​ទំនាក់​ទំនង​ កម្ពុជា-ថៃ​ ដោយ​មាន​កិច្ច​សហ​ការ​ជា​មួយ​ក្រសួង​ការងា​រកម្ពុជា​ដើម្បី​ចូល​រួម​លើក​កម្ពស់​សិទ្ធិ ​សុ​ខុមាល​ភា​ព និង​ពារ​ពលករ​កម្ពុជា​នៅ​ប្រទេស​ ថៃ​។

ថ្លែង​ក្នុង​ពេល​ចូល​រួម​ជា​អធិ​បតី​នៃ​ពិធី​នេះ​កាល​ពី​ថ្ងៃ​ពុធ​​លោក ​អ៊ិត ​សំហេង ​រដ្ឋ​មន្រ្តី​ ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ថា ​ការ​ចុះ ​(MoU) ​នេះ​ គឺ​ជា​ការ​បង្កើត​ភាព​ជា​ដៃគូ​មួយ​ទៀត​ រវាង​ស្ថា​ប័ន​រប​ស់រ​ដ្ឋជាមួ​យស​មាគ​ម​។​

លោក​បានបញ្ជាក់​ថា​៖​ «យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ការ​ពារ​សិទ្ធិ​និង​​ការ​ងារដោយ​ខិត​ខំស្វែង​រក​ផល​ប្រយោជ​ន៍លើកិ​ច្ច​គាំ​ពារ​បន្ថែម​ទៀត​ស្រប​តាម​ច្បាប់​ប្រទេស ​ថៃ»​។

ទន្ទឹម​នឹង​នេះ​ លោក ក៏​ចង់​ឲ្យ​មាន​ផ្ទះ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​​នៅ​ថៃផ​​ងដែ​រសម្រាប់​សម្រួល​ដល់​ពលករ​ដែល​ស្វែង​រកកា​រងា​រនិង​អ្នក​ប្តូរ​កន្លែង​ធ្វើការ​ដូច​នៅប្រ​ទេ​ស​ កូរ៉េ។​

លោក​ថា៖«ខ្ញុំ​សូម​សំណូម​ពរ​ចង់ឲ្យ​មាន​ផ្ទះ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​សម្រាប់​បង​ប្អូន​ពលករ​យើង​ជា​ពិសេស​ពេលប​ងប្អូន​ប្តូរ​កន្លែង​ធ្វើការ​និង​ស្នាក់​នៅ ​ដើម្បី​ប្រឹក្សា​យោ​បល់​ ស្វែង​រក​កន្លែង​ការ​ងារ ​ដែល​យើង​ពេញ​ចិត្ត..​ »។

បើ​តាម​លោក ​អ៊ិត សំ​ហេង យុទ្ធ​នា​ការ​រយៈ​ពេល​ ៤ ឆ្នាំគិត​ត្រឹម​ ៣០ ​មិថុនា​ ២០១៨​ គឺ​មាន​កម្មក​រចំណាក​ស្រុក​​​មិន​ស្រប​ច្បាប់ ១​ លាន​ ៨ ​សែន​នាក់​ត្រូវ​បាន​ជួយ​សម្រួល​ឲ្យ​ភាព​ស្រប​ច្បាប់​ ខណៈ​មាន​សេស​ស់តិច​តួច​។​

លោក​ស្រី​ អ៊ឺង​ ស៊ាងរិទ្ធី​ ប្រធាន​សមា​គម​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពលក​រកម្ពុជា ​(Asso​ca​t​ion of Canmbodin RecuritmentAgencies(ACRA) បាន​ថ្លែង​ថា ការ​ចុះ​អនុ​ស្សរណៈ​យោគ​យល់​នេះ​ដើម្បីបង្កើន​សហ​ប្រតិប​ត្តិ​ការ​រវាង សមា​គម​ទាំងបី​ដើម្បី​ចូល​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិ​សុខុ​មាល​ភាព​ ការ​ការ​ពារ​កម្មករ​ទេស​ន្ត​ប្រេ​វេស​​ន៍ ដែ​ល​ធ្វើកា​រ​នៅ​ថៃ​ខណៈ​ដែល​កន្លង​ម​ក ​មាន​ពួក​គេ​ត្រូវ​បាន​គេ​ធ្វើ​បោក​ប្រាស់​ ពិសេស​ករណី​ មិន​បើក​ប្រាក់​បៀវ​ត្សរ៍​។​

លោក​ស្រី​ថា៖ «…នាង​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​បន្ទាប់​ពី​ចុះ​ហេតុ​លេខា​ថ្ងៃនេះ​…នឹង​ធ្វើ​ឲ្យ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កាន់​តែ​ប្រសើ​រឡើង​ក្នុង​ការ​លើក​​ម្ពស់​សិទ្ធិ​និង​ការ​ការ​ពារ​អត្ថប្រ​​យោជ​ន៍​ពល​ករ​កម្ពុជា​ដែល​ធ្វើ​ការ​នៅ​ថៃ​.​..»។​

លោក ​ពិន ​វិរៈ ​នា​យក​ប្រតិ​បត្តិ​សមា​គម​ (ACRA) ​បាន​ថ្លែង​ថា​ កន្លង​មក​ មាន​កម្មករ​ដែល​បម្រើ​ការ​នៅ​ប្រទេស​ ថៃ​ ត្រូវ​បាន​មេខ្យល់បោក​ប្រាស់​ទៅធ្វើការនៅថៃ ហើយ​ខ្លះ​គាត់​ចង់​ដឹង​ព័ត៌​មាន​ តែ​គ្មាន​លទ្ធ​ភាព​ ប៉ុន្តែពេល​នេះតា​ម

រ​យៈស​មាគ​ម ​អា​ចជួ​យ​បាន​។

លោក​ បញ្ជាក់​ថា៖ ​«ឥឡូវ​យើង​មាន​លទ្ធ​ភាពអា​ច​ជួ​យ​គា​ត់បា​ន​ ដោយ​​គាត់គ្រា​ន់តែ​ទូរស​ព្ទ័ម​ក​ប្រាប់​យើ់​ង​ដែល​ជាស​មាគ​ម។​អ្ន​កណា​ក៏ដោ​យ​ឲ្យ​តែ​ជាក​ម្មក​រ​ស្រ​ប​ច្បា​ប់អា​ច​ទាក់​ទង​មក​យើ​ងបា​ន​យើង​មាន​ក្រុម​ហ៊ុន​ផ្សេង​ទៀត ដែល​ជា​ដៃ​គូ​។​…ឥឡូវ​ហ្នឹង​យើង​កំពុ​ងរៀ​ប​ចំ​កា​រិយា​​ល័យ​នៅ​ថៃ»​៕