ព្រះសីហនុៈ សម្ដេច​ក្រុម​ព្រះ ន​រោត្តម​ រណ​ឫទ្ធិ​ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​និង​អ្នក​ម្នាង​រួម​ទាំង​​អ្នកផ្សេ​ង​ទៀត ​បាន​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ​បង្អែក ខេត្តព្រះសីហនុ (ចម្ការចេក) បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍នៅតាម​​ផ្លូវជាតិ​លេខ ​៤ ក្នុងភូមិ​ អូរ​តាសេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី ​១៧ ​ខែ​មិថុនា​នេះ​។ ​នេះ​បើ​តាម​ លោក អ៊ី ​សុខា ​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​ព្រះ​សី​ហនុ​​។​

​លោក សុខា បាន​ប្រាប់​ថា ​ព្រះ​អង្គ​និង​អ្នក​ម្នាង​របួស​ធ្ងន់​រួម​នឹង​អ្នក​ផ្សេង​ទៀត​ក៏​របួស​ដែរ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​លម្អិត​ទេ​ខណៈ​កំពុង​រវល់​។

លោក​បាន​បញ្ជាក់​ថា៖«ពួក​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​រពេទ្យ​អស់​ហើយ​។​ គាត់​រ​បួស​ធ្ងន់​ដែរ​ហ្នឹង​។សម្តេច​ដូច​មិន​អី ទេ​»។

​យ៉ាង​ណាក្ដី អធិ​ការ​រង​ម្នាក់​សុំ​មិន​ប​ញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នា​ក់​នេះ​បណ្ដាល​មក​ពីរ​ថយ​ន្ត​ High​la​nder​ បើក​បុក​ព្រះ​ទី​នាំង​របស់​ព្រះ​អង្គ​ក្នុងពេ​ល​លោក​យាង​ទៅ​ជួប​សួរសុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សី​ហនុ ​នា​វេលា​ម៉ោង​៨​និង៥០​នាទី​ព្រឹក ​។​

​លោក​បាន​បញ្ជាក់​ថា៖ «​ឡាន​ Highlander ​ដែល​ធ្វើ​ដំណើរ​ចេញ​មកពី​ខេត្ត​ព្រះ​សីហនុ​ បាន​រ៉េ​ចង្កូត​មក​ឆ្វេង​ហើយ បុក​ឡាន ​របស់​សម្តេច ​ក្រុម​ព្រះ ​BMW​ ហើយ​ឡាន ​Highlander ​បុក​ពេញទំហឹង​ បង្កឲ្យ​​របួស​ចំនួន ​៧ ​នាក់​ ​ស្រី ​២ នាក់​។ ​សម្តេច​ក្រុមព្រះ​និង​អ្នក​ម្នា​ងក៏ត្រូវរបួស​ដែរ​ហើយ​ត្រូវ​បាន​យក​ទៅ​ពេទ្យ​ខេត្ត​ព្រះសីហនុ​ហើយ​។​ ពួកគាត់​នៅ​បន្ទាប់​សង្គ្រោះ​បន្ទាន់​»។​

សូម​បញ្ជាក់​ថា​ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​សម្ដេច​ក្រុម​ព្រះ​ ន​រោត្តម​ រណ​ឫទ្ធិ​ និង​ អ្នក​ម្នាង​ អ៊ុក ​ផល្លា បាន​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ប៉ុន្តែ​កាល​ថ្ងៃ​ ២៥ ខែ​មេសា​ ឆ្នាំ ​២០១៥​ ព្រះអង្គនិងអ្នកម្នាងក៏ធ្លាប់ជួបគ្រោះថ្នាក់​ចរាចរណ៍ដែរ នៅភូ​មិ​អម្ពិល​ធំ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃ​ឈរ​ខេត្ត​កំពង់​ចាម ​ដែល​បណ្ដាល​ឲ្យ​អ្នក​ម្នាង​ អ៊ុក ​ផល្លា ​របួសភ្នែក​​ធ្ងន់​ និង​បាន​បញ្ជូន​ទៅ​ព្យា​បាល​នៅ​ក្រៅ​ប្រ​ទេស​៕