សៀមរាបៈ សម្ភាររបស់​ភ្ញៀវ​ទេស​ចរ​ជាតិ​និង​អន្តរ​ជាតិ​ចំនួន​ ២៤៥ ​ករណី​ ក្នុង​ចំ​ណោម​សម្ភារចំនួន​ ២៧៩ ​ករ​ណី​ដែល​ភ្ញៀវ​បាន​ភ្លេច​ឬ​ជ្រុះ​នៅ​ក្នុង​អំឡុង​ពេល​ដើរ​ទស្សនា​នៅ​ក្នុង​តំ​បន់​ប្រាសាទ​អង្គរ​ត្រូវ​បាន​រក​ឃើញ ​និង​បាន​ប្រ​គល់​ឲ្យ​ភ្ញៀវ​វិញ​នៅ​ក្នុង​ឆ្នាំ ២០១៨។​ ​យោង​តាម​របាយ​ការណ៍​ប្រ​ចាំ​ឆ្នាំ ​២០១៨​ របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ ២០១៨។

​លោក​ស្រី ​ចៅ ស៊ុន​កិរិយា ​អ្នក​នាំពាក្យ​អាជ្ញា​ធរ​ជាតិ​អប្សរា​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ឥរិ​យាប​ថ​នេះ​បាន​​បង្ហាញ​អំពី​ការ​ចូល​រួម​អភិ​រក្ស​ថែរ​ក្សា និង​ផ្តល់​តម្លៃ​ដល់​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ជា​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក​ ព្រោះ​តែ​​មន្ត្រី​អភិ​រក្ស​ការពារ​តំបន់​អង្គរ​ទាំង​អស់​ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ និង​មាន​ការ​យល់​ដឹង​ខ្ពស់​ ក្នុង​ការ​អនុវត្ត​តួនា​ទី​របស់​ពួកគេ។​

លោក​ស្រី​ ស៊ុន​កិរិយា​ ថ្លែង​​ថា​៖ «ភ្ញៀវ​ទេស​ចរ​ភាគ​ច្រើន​ជា​ជន​ប​រទេ​ស ​ដែល​បាន​បាត់​សម្ភារ ​និង​រក​ឃើញ​វិញ​ ហើយ​ពួក​គេ​បាន​សរសើរ​អង្គរ​យើង ​នៅ​ពេល​បាត់​អីវ៉ាន់​ ច្រើន​តែ​រក​ឃើញ​វិញ ​ព្រោះ​ពល​រដ្ឋ​យើង​ រួ​ម​ទាំង​អ្នក​អភិ​រក្ស​អង្គរ (ជាង​ ៥០០​ នាក់​)​ គាត់​អត់​លោភ​លន់​ ពេល​ឃើញ​របស់​អ៊ឹចឹង»។​

​លោ​ក​ស្រី​ អះ​អាង​​ថា ​អាជ្ញា​ធរ​អប្សរា​ ក៏​នៅតែ​បន្ត​ការ​តាំង​ចិត្ត​ ក្នុង​ការ​បណ្តុះប​ណ្តា​ល​​ដល់​មន្ត្រី​អភិរក្ស​អង្គរ​ឲ្យ​ពួក​គេ​កា​ន់​តែ​យ​ល់​ដឹង​បន្ថែ​ម​ទៀត ​ក្នុង​ការ​ចូល​រួមការ​ពា​រនិង​ទប់​ស្កាត់​បាតុ​ភាព​ផ្សេងៗ ​ដែល​កើត​មាន​ក្នុង​តំបន់​អង្គរ ​ដើ​ម្បី​លើក​​ក​ម្ព​ស់​តំ​បន់​រម​ណី​យ​ដ្ឋា​ន​អង្គរ ​ឲ្យ​​ស្រប​តាម​អនុ​សាសន៍​ណែ​នាំ​របស់​គណៈ​ក​ម្មា​ធិ​កា​រ ICC-Angko​r ហើយ​ក៏បា​ន​ស​ម្រេ​ច​ឆ្លាក់​ផ្ទាំង​ថ្មឈ្មោះ​ប្រា​សាទ​ដែល​មាន​ទាំង​អក្សរ​ខ្មែរ ​និង​អក្សរ​អង់​គ្លេ​ស​ ធ្វើ​ពី​ថ្ម​ភក់​ប្រ​មា​ណ ១១៨ ផ្ទាំង​ សម្រាប់​ដាក់​តាម​ប្រាសាទ​នា​នា​ប្រ​មាណ​ជាង ៥០ ប្រា​សា​ទ ក្នុង​រមណីយ​ដ្ឋាន​អង្គរ​នេះ​ដែរ។

លោក​ស្រី​បន្ត​ថា៖ «​យើង​ដាក់​ប្រមាណ ៥០ ​ទៅ ​៦​០​ ប្រាសាទ​ ដែល​ប្រាសាទ​ខ្លះ​ យើង​ដាក់ ​១​ ឬ​ ២ ​ខ្លះទៀ​ត​ ដល់​ទៅ ៣​ បើ​ទ្វា​រចូល​ប្រាសាទ​មាន​គ្រប់​ទិស​ គឺ​ដាក់​ទាំង​អស់ ​នៅ​តាម​ច្រក​ទ្វរ​ចូល​ប្រាសាទ។​ ហើយ​ផ្ទាំង​ទាំង​នេះ ​គឺ​ចាប់​ផ្តើម​ដាក់​ជា​បន្ត​បន្ទាប់​ នៅ​ពេល​ផ្ទាំង​ឈ្មោះ​ទាំង​នោះ បាន​ឆ្លាក់​ហើយ»។

បើ​តាម​គេ​ហ​ទំ​ព័រ​រ​ប​ស់​អាជ្ញា​ធ​រ​នេះ​ ផ្ទាំង​ស្លា​ក​ឈ្មោះ​ប្រា​សា​ទ គឺ​នឹង​បង្ហា​ញ​ជូន​នូវ​ព័ត៌​មា​ន​សំខា​ន់​ៗមួ​យ​ចំ​នួន​ពាក់​ព័​ន្ធ​នឹង​ប្រា​សា​ទ​ដូ​ច​ជា ឈ្មោះ​ប្រា​សា​ទ​ អា​យុ​កាល​សាង​​ស​ង់​ប្រាសាទ​ ទិស​ច្រកចូល​ប្រា​សា​ទ និង​អម​ដោ​យ​ស្លា​ក​ស​ញ្ញា​ (Logo) ចំ​នួ​ន ៤ គឺ​ ស្លាក​ស​ញ្ញា​អាជ្ញា​ធរ​ជា​តិ​អប្ស​រា​នៅ​ចំ​ក​ណ្តា​ល​ខា​ង​លើ​ឈ្មោះ​ប្រា​សា​ទ និង​ស្លាក​ស​ញ្ញា​ ៣ ​ផ្សេង​ទៀត​ ដែល​នៅ​ខា​ង​ក្រោ​ម​គឺ ស្លា​ក​ស​ញ្ញា​យូណេ​ស្កូ​ ​ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភ​ពលោ​ក និង​ស្លាក​ស​ញ្ញា​អនុ​ស​ញ្ញា​ក្រុង​ឡាអេ​ឆ្នាំ ១៩៥៤ ស​ម្រាប់​ការ​កា​រ​ពារ​ស​ម្ប​ត្តិ​វ​ប្ប​ធម៌​ក្នុង​គ្រា​មាន​ជ​ម្លោះ​ប្រ​ដា​ប់អា​វុធ ដែល​មាន ០៣ ទំហំ​ផ្សេង​គ្នា។

លោ​ក សុខ ​ស​ង្វារ អគ្គ​នា​យ​ករង​ទ​ទួ​ល​បន្ទុក​នា​យ​ក​ដ្ឋា​ន​អភិវឌ្ឍន៍​ទេ​ស​ចរណ៍​អង្គរ បាន​ឲ្យ​ដឹង​ថា​ផ្ទាំ​ង​នេះ​គឺ​មិ​ន​បា​ន​ដំ​ឡើង​គ្រប់​ប្រា​សា​ទ​ទាំង​អស់​ក្នុង​តំបន់​រ​ម​ណី​យ​ដ្ឋា​ន​អង្គរ​ឡើយ​ ដោយ​ហេតុ​ថា​ ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុ​ង​ព្រៃ​មិ​ន​មា​ន​ទី​តាំ​ង​ដា​ក់​បាន។ ​ចំពោះ​ទី​តាំ​ង​ដែល​ដំឡើង​ស្លាក​ឈ្មោះ​ប្រា​សា​ទ​នេះ ​ក្រុម​ការងារ​បា​ន​គិត​ទៅ​ចំ​ណុ​ច​ ៣ គឺ​ នៅក្បែ​រ​ច្រក​ចូល​ទស្ស​នា​​ប្រាសា​ទ​ ទី​តាំ​ង​ងាយ​មើល​ឃើញ​របស់​ភ្ញៀវ​ទេស​ចរ​និង​ទី​តាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំង​មូល។

លោ​ក​ថ្លែង​​ថា៖ «សមិ​ទ្ធ​ផល​នេះ​នឹង​ជួ​យ​ផ្ដ​ល់​ភា​ព​ងា​យ​ស្រួ​ល​ និង​ប​ទ​ពិ​សោ​ធ​ល្អ​ស​ម្រា​ប់​ភ្ញៀវទេ​ស​ច​រ ក្នុងការ​ទ​ស្ស​នា​តំបន់​អ​ង្គ​រ ឆ្លើ​យ​តប​តា​ម​តម្រូ​វកា​រ​​ចាំ​បាច់​រ​ប​ស់​ភ្ញៀ​វ​ទេ​ស​ច​រ លើក​តម្លៃ​ប្រា​សា​ទ​និង​កិត្យានុភាព​ជា​តិ​ និង​ទ​ទួ​លបា​ន​នូវ​ព័​ត៌មា​ន​មួ​យ​ចំនួ​ន​ដែ​ល​ធ្វើ​ឲ្យ​ដំណើ​រ​​ក​ម្សា​ន្ត កា​ន់​តែ​មាន​ភាព​ងា​​យស្រួ​ល និង​ច្បា​ស់​លា​ស់​បន្ថែ​ម​ទៀត»។

ជួយ​សង្គ្រោះ​ប​ឋម​ដ​ល់​ភ្ញៀវ​ទេ​ស​ចរ​ជា​តិ​និង​អន្តរជាតិ ចំ​នួន ២០៥ ករណី​ផង៕