The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សហគមន៍​រុក្ខាវ័ន ប្តឹង​ទាហាន​ដឹក​ឈើ ដែល​ប្រើ​ហិង្សា

សហគមន៍​រុក្ខាវ័ន ប្តឹង​ទាហាន​ដឹក​ឈើ ដែល​ប្រើ​ហិង្សា

Content image - Phnom Penh Post
ព្រះ​តេជ​គុណ ប៊ុន សាលួត ប្រធាន​គណកម្មការសង្ឃសហគមន៍​ រុក្ខាវ័ន។ រូប​ថត សហការី​

សហគមន៍​រុក្ខាវ័ន ប្តឹង​ទាហាន​ដឹក​ឈើ ដែល​ប្រើ​ហិង្សា

ឧត្តរមាន​ជ័យៈគណ​កម្មការ​សង្ឃ​សហគមន៍​រុក្ខា​វ័ន​ បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​អន្ត​រាគមន៍​ទៅ​អង្គការ​អាដ​ហុក និង​លីកា​ដូ រឿង​ទាហាន​វាយ​ និង​គំរាម​សម្លាប់​ ខណៈ​ដែល​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើមិ​ន​ទាន់​បា​ន​
បញ្ជូ​ន​សំ​ណុំរឿ​ងទាហាន​ដណ្តើម​យក​ឈើ​ខុស​ច្បាប់ ​ទៅ​តុលា​ការ​នៅ​ឡើយ​។

លោក ​លឿត ឡោះ​អាយុ ​២៧ ​ឆ្នាំ ដែល​ជា​គណ​កម្មការ​សង្ឃ​សហ​គមន៍​រុក្ខា​វ័ន ​របស់​ព្រះ​តេជ​គុណ​ ប៊ុន ​សា​លូ​ត​ បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក និង​លីកា​ដូ​ កាល​ពី​ថ្ងៃ​ទី ​៨​ ខែ​កុម្ភៈ​​ ដើ​ម្បី​សុំអ​ន្ត​រា​គ​មន៍​រឿង​ទាហាន​ឈ្មោះ​ ដូង​ នៅ​វរៈ ៤២៤ នៃ​កង​ពល​ ៤២​ វាយ​ដណ្តើម​យក​ឈើ​ល្មើស​ច្បាប់ និង​គំរាម​យ​កសាំ​ង​ដុត​សម្លាប់​ចោល​ កាល​ពីល្ងាច​ថ្ងៃ​ទី​២៨ ខែ​មករា​កន្លង​មក។

ការ​សម្រេច​ដាក់​ប្តឹង​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង ​ក្រោយ​ពេល​ដែល​កំណត់​ហេតុ​សុំ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ព្រៃ​ឈើ​ ខេត្ត​របស់​លោក​ មិន​ទាន់​ត្រូវ​បាន​បញ្ចូន​ទៅ​តុលាការ​នៅ​ឡើយ​៕​

អត្ថបទគួរចាប់អារម្មណ៍