ការច្នៃប្រឌិត​ផលិតផល​ថ្មី​បំផុត​របស់​ក្រុមហ៊ុន CP ដែល​ប្រតិបត្តិការ​អាជីវកម្ម កសិឧស្សាហកម្ម​នឹង​មាន​ស្នាក់ការ​កណ្តាល​នៅក្នុង​ប្រទេស​ថៃ​គឺ​សាច់ក្រក ៧ អ៊ិញ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន និង​អ្នក​បរិភោគ​ដែល​កំពុងមាន​ឥរិយាបថ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។

សាច់ក្រក ៧ អ៊ិញ​ថ្មី​ជា​ផលិតផល​ក្នុងស្រុក​ដែល​ផលិត​ចេញពី​សាច់មាន់ និង​សាច់ជ្រូក​សុទ្ធសាធ​ដោយ​មាន ៣ រសជាតិ​ក្នុង​នោះ​រួមមាន សាច់ក្រក​សាច់មាន់ ឬ​សាច់ជ្រូក រសជាតិ​ដើម (Chicken/Pork Original) រសជាតិ​ហិរ (Chicken/Pork Chilli) និង​មួយទៀត រសជាតិ​ឈីស (Chicken/Pork Cheese) ។ ទាំងអស់​នេះ​សុទ្ធសឹង​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​ដែល​បាន​យកចិត្ត​ទុកដាក់​ស្រាវជ្រាវ និង​វឌ្ឍនភាព​នូវ​រសជាតិ​សាច់ក្រក​ថ្មី​នេះ​។

សាច់ក្រក​ដែលជា​ផលិតផល​ថ្មី​របស់ CP នេះ​គឺ​ងាយស្រួល​ចម្អិន មាន​ទម្ងន់​រហូត​ដល់ ១ ០០០ ​ក្រាម​ដែល​បុគ្គលិក​ខ្មែរ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការស្រាវជ្រាវ​ និង​កែច្នៃ​រសជាតិ​សាច់ក្រក​ដ៏ឈ្ងុយឆ្ងាញ់​នេះ ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កាលពី​ខែកក្កដា​កន្លងទៅ​។

អាជីវកម្ម​ចំណី​អាហារ ស៊ីភី បាន​បើក​ប្រតិបត្តិការ​អស់​រយៈពេល​ជាង ១២ ​ឆ្នាំ​មក​ហើយ​ដែល​ផលិតផល​ចំណីអាហារ​ទាំងនោះ​រួមមាន សាច់មាន់ សាច់ក្រក ប៉ាតេ ហតដក ជាដើម និង​ហាង​លក់រាយ​ជាច្រើន​ទៀត​។

លោក Chuchod Sapabguy ប្រគល់​រង្វាន់​ជូន​ជយលាភី​។

ក្រុមហ៊ុន​បាន​កំណត់​ចក្ខុវិស័យ​របស់ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​រក «​ផ្ទះបាយ​ពិភពលោក​» ក្រុមហ៊ុន​បាន​ផ្តល់​ភាពសំខាន់​ដោយ​ផ្តោតលើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​ប្រព័ន្ធ​ផលិត​គ្រប់​ដំណាក់កាល​ក្នុង​ការប្រតិបត្តិ​អាជីវកម្ម​ឱ្យមាន​ប្រសិទ្ធភាព​ល្អ ដើម្បី​ឱ្យ​ផលិតផល​ចំណីអាហារ សម​ស្រប​ទៅនឹង​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន និង​អ្នក​បរិភោគ​។

ផលិតផល​របស់​ក្រុមហ៊ុន ស៊ីភី ជាច្រើន​ដែល​មាន​ដូចជា​សាច់មាន់ សាច់ក្រក សាច់​ប៉ាតេ ហតដក សុទ្ធ​តែ​មាន​លក់​នៅ​ហាង​លក់រាយ​មួយ​ចំនួន ដូចជា ហ្វាយស្តារ៍ (Five Star) ស៊ីភី ហ្វ្រេសម៉ាត (CP Fresh Mart) ស្តារ៍ខហ្វហ្វី (STAR Coffee) - និង ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) ​ជាដើម​។

ក្រៅពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ផលិតផល​ថ្មី​នេះ ក្រុមហ៊ុន​ក៏​បង្កើត​កម្មវិធី​ប្រកួត ហតដក ស៊ី.ភី​. ២០២០ (CP Sausage Contest 2020) ជា​កម្មវិធី​មួយ​ដែល​ក្រុមហ៊ុន​បាន​បង្កើតឡើង​ក្នុង​គោលបំណង​ចង់​ផ្តល់​សេចក្តីសុខ និង​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​អតិថិជន និង​អ្នក​បរិភោគ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ម្យ៉ាងវិញ​ទៀត​ដើម្បី​ណែនាំ​អោយ​ស្គាល់​នូវ​ផលិតផល​ថ្មី​របស់ CP Brand ដែល​ទើបនឹង​ផលិត​។ កម្មវិធី​នេះ​បាន​ចាប់ផ្តើម​តាំងពី​ខែកក្កដា​រហូត​ដល់​ខែកញ្ញា​។

សម្រាប់​អតិថិជន​ទាំងអស់​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ដោយ​គ្រាន់តែ​ថតរូប ឬ វីដេអូ​រយៈពេល​មិន​លើស​ពី ១៥ វិនាទី​ជាមួយ​នឹង​ផលិតផល​ហតដក ៧ អ៊ិញ​ថ្មី​ពី​ក្រុមហ៊ុន ស៊ី.ភី​ព្រមទាំង​កញ្ចប់​ផងដែរ តាម​លក្ខខណ្ឌ​ងាយៗ ដើម្បី​ឈ្នះ​រង្វាន់​ធំៗ​។

អតិថិជន​ដែល​ទទួល​បាន​ជយលាភី​ចំនួន ១០ ​រូប​ដោយ​ក្នុង​នោះ​រង្វាន់​ជយលាភី​លេខ​ ១ ទទួល​បាន ម៉ូតូ​ម៉ាក YAMAHA X-Ride ១ ​គ្រឿង ជយលាភី​លេខ​ ២ ទទួល​បាន ទូរស័ព្ទដៃ​ស៊េរី​ថ្មី iPhone 11pro max ១ ​រង្វាន់ និង​ជយលាភី ៨ ​រូប​ទៀត​ទទួល​បាន​ទូរស័ព្ទដៃ​ម៉ាក Oppo F11 Pro ។

សាច់ក្រក ៧ អ៊ិញ​ថ្មី​របស់​ក្រុមហ៊ុន ស៊ី.ភី ចូលក្នុង​ទីផ្សារ​កម្ពុជា​។

ជយលាភី​លេខ​ ១ ឈ្មោះ ឡាវ លក្ខិណា ភេទ​ស្រី អាយុ​ ៣៨ ​ឆ្នាំ​រស់នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ឈ្នះ​រង្វាន់​ម៉ូតូ​ម៉ាក YAMAHA X-Ride ១ គ្រឿង​។ ជយលាភី​លេខ​ ២ បាន​ទៅលើ​ឈ្មោះ ផាន់ សុជី ភេទ​ស្រី​បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ​ស៊េរី​ថ្មី iPhone 11pro max ១ ​គ្រឿង​។

កញ្ញា​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ថ្លែង​អំណរ​អរគុណ​ដល់​ក្រុមហ៊ុន ស៊ីភី - ខេមបូឌា ដែល​បាន​បង្កើត​កម្មវិធី​ប្រកួត ហតដក 2020 នេះ​ឡើង​ដើម្បី​ឱ្យ​អតិថិជន ក៏ដូចជា​នាង​ខ្ញុំ​មាន​ឱកាស​ចូលរួម​ប្រកួត​យក​រង្វាន់​ធំ ហើយ​វា​ជា​លើក​ទី​ ១ ​របស់​នាង​ខ្ញុំ​ដែល​បាន​ចូលរួម​លេង និង​ក៏បាន​ឈ្នះ​រង្វាន់​ដ៏ធំ​នេះ​។ អ្វីដែល​សំខាន់​នោះ​គឺ​សាច់ក្រក ស៊ីភី យក​ទៅ​ធ្វើ​ម្ហូប​អ្វី​ក៏​ឆ្ងាញ់​ដែរ ជា​ចុងក្រោយ​នាង​ខ្ញុំ​សង្ឃឹម​ថា​ក្រុមហ៊ុន​នឹង​បង្កើត​កម្មវិធី​ប្រកួត​ដូចនេះ​ជា​បន្តបន្ទាប់​ទៀត​»​។

កញ្ញា សុភមង្គល ជយលាភី​លេខ​ ៣ បានឈ្នះ​ទូរស័ព្ទដៃ​ ១ ​គ្រឿង​បាន​និយាយថា​៖ «​នាង​ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​បាន​ក្រុមហ៊ុន​ស៊ីភី​ផ្តល់​ឱកាស​ដល់​រូបនាង​ខ្ញុំ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​។ នាង​ខ្ញុំ​សំណូមពរ​ដល់​ក្រុមហ៊ុន ស៊ីភី ជួយ​បង្កើត​សាច់ក្រក​រសជាតិ​ថ្មីៗ​ឱ្យ​បាន​ច្រើន​ទៀត ហើយ​នាង​ខ្ញុំ​នៅតែ​បន្ត​គាំទ្រ​នឹង​ណែនាំ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​ទៅដល់​មិត្តភកិ្ត​ក៏ដូចជា​បងប្អូន​ដទៃ​»​។

អ្នកចូលរួម​ម្នាក់ទៀត​ឈ្មោះ ហេង សុវណ្ណដារ៉ា ដែល​ទទួល​ជយលាភី​លេខ​ ៤ បាន​លើកឡើង​ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន ស៊ីភី ដែល​បាន​បង្កើត​កម្មវិធី​ប្រកួត ហតដក​នេះ​ឡើងមក ពីព្រោះ​វា​ធ្វើ​ឱ្យ​ខ្ញុំបាទ​ចេះ​បង្កើត​វីដេអូ​ដោយ​ខ្លួនឯង ហើយ​ខ្ញុំបាទ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​បាន​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ​ដ៏ទំនើប​ ១ ​គ្រឿង​ពី​ក្រុមហ៊ុន​ស៊ីភី​។ ខ្ញុំ​ក៏​សូម​សំណូមពរ​ដល់​ក្រុមហ៊ុន​ឱ្យ​បង្កើត​កម្មវិធី​ថ្មីៗ ដើម្បី​ឱ្យ​ខ្ញុំបាទ​ក៏ដូចជា​អតិថិន​ទាំងអស់​គ្នា​បាន​ចូលរួម​លេង​លើក​ក្រោយ​ទៀត​។

អ្វី​ដែល​កាន់តែ​ពិសេស​កាលពី​ថ្ងៃ ទី ០៣ ខែ​តុលា ឆ្នាំ ២០២០ កន្លង​ទៅ ក្រុមហ៊ុន ស៊ី.ភី​. ខេមបូឌា បាន​រៀបចំ​កម្មវិធី​ចែក​រង្វាន់​ដល់​អតិថិជន​ដែល​ជា​ជយលាភី​ចំនួន ១០ ​រូប​ដោយ​បាន​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ តារា​អ៊ែរផត ក្នុង​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​លោក Chuchod Sapabguy អនុប្រធាន​ការិយាល័យ​លក់​ផលិផល​អាហារ ជា​ប្រធាន​កិត្តិយស ព្រមទាំង​គណៈគ្រប់គ្រង ជយលាភី និង​អតិថិជន​ជាច្រើនរូប​ទៀត​ដែល​បាន​ញ៉ាំង​ឱ្យ​កម្មវិធី​នោះ​កាន់តែ​អធិកអធម​ទ្វេ​ឡើង​៕