ភ្នំពេញៈ សាលា​ឧទ្ធ​រ​ណ៍នៅ​ថ្ងៃ​ទី​ ៧​ កក្កដា ​នេះ ​បា​ន​ប្រ​កាស​សា​ល​ដីកា​​បន្ថយ​ទោ​ស​ដល់​ជន​ជាប់​ចោទ​ម្នា​ក់​ពី​ជាប់​ពន្ធនា​គារ​ ១៤ ឆ្នាំ​ មកនៅ​​ ១៣ ឆ្នាំ​វិញ​ បន្ទាប់​ជំនុំជម្រះ​​ឡើ​ងវិញ​​តាម​បង្គាប់​របស់តុ​លាការកំពូ​ល​​​ពាក់ព័​ន្ធ​សម្លាប់​មនុស្ស​​ម្នាក់នៅ​ប្រទេស​ថៃ​ ប្រពឹត្ត​កាល​ពី​ឆ្នាំ​ ២០០៧​។

នៅក្នុង​បន្ទប់​សវនា​ការ​​​ពេល​ប្រកា​សសា​លដី​​កានេះ​ ​លោ​ក​ស្រី​ចៅក្រ​ម ​គឹម ​ដានី ​បាន​ថ្លែង​ថា​ សំណុំរឿងនេះមាន​ជន​ជាប់​ចោ​ទ​ឈ្មោះ​ រស់ ​សុខុន​ តែ​គាត់​មិន​បាន​ចូល​ស្តាប់​លទ្ធផ​ល​ទេ​។ ការ​ប្រកាសនេះ​​​​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​ជំនុំ​ជម្រះ​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី​ ២៥ ​មិថុនា ​ឆ្នាំ​ ២០២០​ ហើយ​ត្រូវ​ប្រកាសសា​លដី​កា​នៅ​ថ្ងៃ​​ទី ៧​ កក្កដា​​ ។​

លោក​ស្រី​​ចៅ​ក្រម​បាន​បន្ត​ថា​៖ «ប៉ុន្តែ​ដោយសា​រជ​ន​ជាប់​ចោទ​​មិនបាន​​មកស្តា​ប់​ គឺ​តុលាកា​រ​អានតែ​​សេចក្តី​​សម្រេច​ទេ​។ ចំពោះ​ទណ្ឌ​កម្ម​ទោស​ពី​​មុន​ត្រូវ​តុលា​ការ​ផ្តន្ទា​ទោស​ ១៤ ​ឆ្នាំ តែ​​ឥឡូវ​​បន្ថយ​មក ​១៣​ ឆ្នាំ​វិញ​ ចោទ​ពីប​ទម​នុស្សឃា​ត​តាម​មាត្រា ​១៩៩ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ»។

កាល​ពី​ពេល​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ ​រស់​ សុខុន​ ធ្លាប់​បាន​ឆ្លើយ​ប្រាប់​ចៅ​ក្រម​ក្នុង​បន្ទប់​​សវ​នាកា​រសា​លាឧ​ទ្ធរណ៍​ថា​គាត់​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​​បាន​ទៅ​​ធ្វើ​ការ​ជា​កម្មករ​នៅ​ភូមិ ​ភីដាន ​ស្រុក​សំរោង​ ខេត្ត​សមុទ្រ​ប្រា​កាន​ ប្រ​ទេស​ថៃ​។ លុះនៅ​ថ្ងៃ​ទី ​​២៣ ​ខែ ​សីហា ​ឆ្នាំ ​២០០៧​ វេលា​ម៉ោង ​៩​ យប់​ ខណៈ​គាត់​កំពុង​នៅ​ក្នុង​បន្ទប់​ជួល​ ស្រាប់​តែ​បង​ប្រុស​ជី​ដូន​មួយ​គាត់​​ ឈ្មោះ ​ឃួន​ សុខា​ និង​ប្រ​ពន្ធ​ ឈ្មោះ​ ភុក​ លីណា ​ដែល​ជាក​ម្មក​រដូច​គ្នាបាន​ស្រែក​ជេរ​គ្នាទៅ​វិញ​ទៅ​ម​កជាមួ​យ​បុរស​ឈ្មោះ សាត ​ធី​ ដែល​ឈ្មោះ​នេះ​មាន​គូ​កន ​៤​ នាក់​ទៀត​​។​

ជនជា​ប់​ចោ​ទរូប​នេះ​បាន​បន្ត​ថា ​បន្ទាប់​ពី​ឈ្លោះ​គ្នាបាន​ប្រហែល​កន្លះ​ម៉ោង ​ភាគី​ទាំ​ង ២​ បាន​វាយ​គ្នាដោ​យម្នាក់​ៗមានកាំបិត​ប៉័​ងតោ ដំប​ងឈើ​ ​និង​ដាវផង​។ ពេល​នោះ​​គាត់​ដែល​​ត្រូវជា​សាច់​ញា​តិ​​ខាង​ឈ្មោះ​ ឃួន​ សុខា​ ក៏បាន​ចូល​ទៅ​ឃាត់​។​ ប៉ុន្តែ​កា​រជួយអ​ន្តរា​គ​មន៍​រ​ប​ស់​គា​ត់​មិន​បា​ន​ឲ្យភា​គី​ទាំង​ ២​ ផ្អាក​ស​កម្ម​ភា​ព​ឡើ​យ​ហើយ​ជ​ម្លោះ​កា​ន់តែ​ខ្លាំ​ង​ឡើង​​។

ពេ​ល​នោះ​គាត់​បា​ន​ឃើ​ញ​ឈ្មោះ សា​ត​ ធី​​ បាន​ចាប់​ស្រ្តី ឈ្មោះ ​ភុក​ លីណា​​ អារ​កនឹ​ង​កាំ​បិត​ស្លាប់​​នៅ​កន្លែងកើ​ត​ហេតុ​​។ ដោយ​ឃើញ​ដូច​នោះ​ពួក​គាត់​ដែល​មាន​គ្នី​គ្នា​ម្នា​ក់​ទៀត​ក៏បា​ន​ព្រួត​គ្នា ឈ្មោះ​​ សាត ​ធី​ ស្លាប់​ដែរ​ទៅ​ ប៉ុន្តែ​

ពួក​គាត់​បានរត់​​គេច​ខ្លួន។​

ជ​នជា​ប់ចោទ​បន្ត​ថា​ ក្រោយ​កើត​ហេតុ​ប៉ូលិសថៃ​បាន​ចាប់​ឈ្មោះ​ ណាង​, ឈ្មោះ រ៉ា​ និង​ឈ្មោះ​ ផាន់​ ណា (ភាគីខា​ង​ឈ្មោះ ​សាតធី​)។ រីឯ​រូបគា​ត់​និង​បក្ខ​ពួក​ម្នាក់​ទៀ​ត​បាន​រត់​មក​លាក់ខ្លួននៅ​ខេត្ត​បន្ទាយ​មា​ន​ជ័​យ​។ ប៉ុន្តែរឿងនេះ​​ត្រូវខា​ង​ប៉ូលិសថៃផ្ត​ល់​ឈ្មោះ​និ​ង​រូ​ប​ថ​តរ​​បស់​គា​ត់​ម​កន​គ​របាល​ខេ​ត្ត​បន្ទា​យមា​នជ័យ ​ហើ​យស​មត្ថ​កិច្ចនគ​រ​បា​លក៏ស្រា​វជ្រាវ​ចាប់​ខ្លួន​បាន​ និង​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នា​គារខេ​ត្ត​​នៅ​ថ្ងៃ​ទី​ ៣ ​ខែ​ តុលា​ ឆ្នាំ ២០០៩​​​។

ជ​នជា​ប់ចោ​ទធ្លាប់​បាន​ប្រាប់​ចៅក្រ​ម​ថា គា​ត់ត្រូវ​បាន​សា​លា​ដំបូង​ខេត្ត​បន្ទា​យមា​នជ័យ​ផ្ដន្ទាទោ​សជា​ប់ពន្ធ​នាគា​រ​ ១៥ ឆ្នាំ​​ ចោ​ទ​ពីបទ​​ឃាត​កម្ម​​​។ ក្រោយ​មក​ត្រូវ​ឧទ្ធរណ៍​បន្ថយ​ទោស​មក​នៅ​ ១៤​ ឆ្នាំ​។ ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្ត​គាត់​ក៏​បាន​ប្ដឹង​ទៅ​តុលា​ការ​កំពូល​ដើម្បី​សុំ​បន្ថយ​ទោស​មក​នៅ​ ១០ ​ឆ្នាំ​ ទើប​តុលា​កា​រកំពូល​បង្វិល​សំណុំ​រឿង​មក​ឲ្យ​ឧទ្ធរ​ណ៍​កាត់​ក្ដី​ឡើង​វិញ​បែប​នេះ​៕