The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេចក្ដីប្រកាស​ពន្យល់​ពី ​ការ​បង្កើត​អង្គភាព​អ្នក​នាំពាក្យ

សេចក្ដីប្រកាស​ពន្យល់​ពី ​ការ​បង្កើត​អង្គភាព​អ្នក​នាំពាក្យ

Content image - Phnom Penh Post
លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រាជ​រដ្ឋា​ភិបាល។ ស្រេង ម៉េងស្រ៊ុន

សេចក្ដីប្រកាស​ពន្យល់​ពី ​ការ​បង្កើត​អង្គភាព​អ្នក​នាំពាក្យ

ភ្នំពេញៈ ​ការិ​យា​ល័យ​អ្នក​នាំពាក្យ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ចេញ​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​កាល​ពី​ម្សិល​មិញ​បាន​អះ​អាង​ថា​ ការ​សម្រេច​បង្កើត​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិ​បាល​ មាន​បំ​ណង​ពង្រឹង​ និង​​​បន្ត​នូវ​ការ​ចូ​ល​រួម​ក​សាង​ប្រទេស​ជាតិ​ នៅ​ក្នុង​របប​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស ​ពហុ​មតិ ​និង​អធិប​តេយ្យ​ជាតិ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​និន្នាការ។​

​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា៖ ​«សម្ដេច​ ហ៊ុន​ សែន ​មាន​ឥរិ​យាបថ​ស្វែង​យល់ ​និង​ស្ដាប់​រាល់​មតិ​មហា​ជន​ អាស្រ័យ​ហេតុ​ដូច​នេះ​ អ្វី​ដែល​ជា​ព័ត៌​មាន​ មិន​ត្រឹម​តែ​ជា​ជ្រុង​មួយ​ពី​រាជ​រដ្ឋាភិបាល​នោះ​ទេ ក៏​ប៉ុន្តែ​ពី​សាធារណ​ជន​ ក៏​ដូច​ជា​អ្នក​តាំង​ខ្លួន​ជា​អ្នក​អត្ថា​ធិប្បាយ​សង្គម​ផង​ដែរ។​ ក្រុម​ទាំង​នោះ​ត្រូវ​តែ​ជា​អ្នក​សុចរិត ​ទទួល​ខុស​ត្រូវ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ពិត​ ប្រកបដោយ​គុណ​ធម៌ ​និង​សីល​ធម៌​ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​​ភាគី​ ក្នុង​កិច្ច​ពង្រឹង​រួម​គ្នា​កសាង​ជាតិ»។

សេច​ក្ដី​ប្រ​កាស​នេះ​បាន​ឲ្យ​ដឹង​ថា​ អង្គ​ភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​ គឺ​ស្ថិត​នៅ​ក្នុង​បំណង​ និង​គោល​ដៅ​ពង្រឹង​ការ​ដឹង​ និង​ការ​យល់​របស់​មហា​ជន​ ដែល​លោក​ជា​ចំណែក​មួយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ និង​ជា​ម្ចាស់​អំណាច មិន​ត្រឹម​តែ​ចូល​រួម​ក្នុង​កិច្ច​កសាង​ការពារ​អធិប​តេយ្យ​ជាតិ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ជា​ការ​រួម​ចំណែក​ដ៏​ធំ​មួយ​នៃ​ការងារ​​អភិ​បាល​កិច្ច​ល្អ ​និង​ការ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិ​បាល ​ក្នុង​កិច្ច​កំណែ​ទម្រង់​ស៊ី​ជម្រៅ។

​អង្គ​ភាព​នេះ​ មាន​ទិស​ដៅ​សម្រាប់​សាធារ​ណ​ជ​ន​ក្នុង​កិច្ច​ពង្រឹង​ថែ​រក្សា​វប្ប​ធម៌​ឆ្លើយ​ឆ្លង​ (2 way communication) ​និង​វប្ប​ធម៌​សន្ទនា ​ដែល​ជា​​ទស្សនៈ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​លោក ​ហ៊ុន ​សែន ​រួម​គ្នា​ទាំង​ថ្នាក់​ជាតិ​ និង​​ថ្នាក់​ក្រោម​ជាតិ ​ដែល​មាន​កិច្ច​សហ​ការ​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ស្ថាប័ន​ជំនាញ​គ្រប់​វិស័យ​របស់​រដ្ឋ។​

ជា​មួយ​នេះ​ផង​ដែរ​ វេទិកា​សាធារ​ណៈ ​សន្និ​សីទ​​សារព័ត៌​មាន​ក្នុង​រូប​ភាព​របាយការណ៍ ​ឬ​កម្រ​ងទស្សនៈ​នៃ​ការ​យល់​ដឹង​ពី​បណ្ឌិត អ្នក​ជំនាញ​ ក៏​ដូច​ជា​អ្នក​អត្ថា​ធិប្បាយ​សង្គម​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ងារ​ជាតិ​។​ កិច្ច​ការ​ទាំង​អស់​នេះ​ ក៏​ត្រូវ​បាន​លើក​តម្កើង​យ៉ាង​ទូលំ​ទូលាយ ​ដែល​ជា​ប្រ​យោជន៍​សាធា​រ​ណ​ជ​ន​ ក្នុង​កិច្ច​រួម​គ្នា​កសាង​ការពារ​ជាតិ​ខ្មែរ​តែមួយ៕​

អត្ថបទគួរចាប់អារម្មណ៍