ភ្នំ​ពេញៈ សេច​ក្ដី​ព្រាង​ច្បាប់​ ពាក់ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​សេវា​ពពោះ​ជំនួស​ ​ដែល​រដ្ឋា​ភិបាល​ចាប់​ផ្តើម​ពិគ្រោះ​កាល​ពី​ដើម​ឆ្នាំ​ ២០១៧​ ​ត្រូវ​បាន​ពន្យារ​ពេល​ដាក់​ឆ្លង​ទៅ​គណៈ​រដ្ឋ​មន្រ្តី​ ​ដើ​ម្បី​សិក្សា​ឲ្យ​កាន់​តែ​លម្អិត​បន្ថែម​ទៀត។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​រដ្ឋ​មន្ត្រី​និ​ង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​មហា​ផ្ទៃ។​​

លោក​ ​ស​ ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ​និង​ជា​ប្រធាន​អ​ចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ ​និង​ផ្លូវ​ភេទ​លើស្ត្រី និង​កុមារ​ ​នៅក្នុង​ពិធី​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ឆ្នាំ​២០១៧​ ​និង​លើក​ទិសដៅ​ឆ្នាំ​២០១៨​ ​របស់​គណៈ​កម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​នៅ​ថ្ងៃ​ទី២២​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨ ​ថ្លែង​ថា​ ការ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​​សេវា​ពពោះ​កូន​ជំនួស​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ ​និង​ពលរដ្ឋ​ខ្មែរ​២​នាក់​កាល​ពី​ឆ្នាំ​២០១៦​ ​ដោយ​ចោទ​ពីបទ​ ​ធ្វើ​ជា​អន្តរ​ការី​រវាង​អ្នក​សុំ​ ​ហើយ​និង​ស្ត្រី​ពពោះ​ ​និង​សុំ​ឲ្យ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត​ ​ក្រោយ​ពួក​គេ​បាន​ផ្ដល់​សេវា​នេះ។​ ​

លោក​ ​ថ្លែង​​​ថា​៖​«​ខ្ញុំ​ចង់​បញ្ចាក់​ថា​ទាក់​ទង​នឹង​ការ​ពពោះ​ជំនួ​ស​នេះ​ជា​បញ្ហា​មួយ​ដ៍​ស្មុកស្មាញ​ដែល​យើង​បាន​ព្រៀង​នៅ​ច្បាប់​មួយ​ក៍​ប៉ុន្តែ​ច្បាប់​នេះ​ប្រហែល​ជា​ពុំទាន់​អាច​នឹង​យក​ទៅ​ប្រើប្រាស់​ឫ​ក៍​យក​ទៅ​ឆ្លង​រដ្ឋាភិ​បាល​ឫ​រដ្ឋ​សភា​បាន​នៅ​ឡើយ​បាន​ទេ​ដោយ​សារ​តែ​ថា​ត្រូវ​ការ​គិត​គូរ​វែង​ឆ្ងាយ​ថែម​ទៀត​និង​ដោយ​សារ​វា​មិន​មែន​បញ្ហា​សាមញ្ញ​និង​វា​ជា​បញ្ហា​ថ្មី​ថ្មោង​របស់​កម្ពុជា។​យើង​ត្រូវ​ការ​ពេល​វាលា​បន្ថែម​ដើម្បី​នឹង​រៀន​សូត្រ​បទ​ពិសោធ​ឫ​ទស្សនៈ​ថ្មីៗ​ ​ទាក់​ទ​ង​ការ​រៀប​ចំ​ច្បាប់​នេះ»​។​

លោក​ ​អះ​អាង​ទៀត​ថា​៖​«​ថ្មីៗ​នេះ​ក៍​មាន​លេច​ចេញ​នៅ​បទ​ល្មើស​ជួញ​ដូរ​នៅ​សេរី​រាង្គ​ ​បទ​អន្ត​រ​កា​រ​រី​នៃ​អំ​ពើរ ពពោះ​ជំនួស​ដើម្បី​នាំ​យក​ទារក​ទៅ​ក្រៅ​ប្រទេស​ដែល​ជា​សញ្ញា​ថ្មី​ពាក់​ព័ន្ធ​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន។​រាជ​រដ្ឋាភិ​បាល​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​និង​ធ្វើ​បង្កា​រ​ទប់​ស្កាត់​ទាន់​ពេល​វេលា​ក្នុង​គោល​បំណង​ការ​ពារ​ស្រ្តី​និង​ទារក​ដែល​ជា​កម្ម​វត្ថុ​នៃ​អំ​ពើ​រ​ជួញ​ដូ​រ​…​ ក្នុ​ង​ពេល​ដែល​ពុំ​ទាន់​មាន​ច្បាប់​នេះ​យើង​អនុវត្ត​នៅ​លិខិត​ប្រទាក់​ថាន​និង​គោល​ការណ៍​ទាំង​ឡាយ​ដែល​យើង​បាន​នឹង​កំពុង​អនុវត្ត​សព្វ​ថ្ងៃនេះ​»​។

អ្នក​ស្រី​ ​ជូ​ ប៊ុន​អេង​ ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ ​និង​ជា​អនុ​ប្រធាន​អ​ចិ​ន្ត្រៃយ៍​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ ​និង​ផ្លូវ​ភេទ​លើ​ស្ត្រី ​និង​កុមារ​ ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មា​ន ​ផង​ដែរ​ថា​ការ​សម្រេច​ពន្យារ​ការ​អនុម័ត​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រងសេវា​ពរពោះ​ជំនួស​នេះ​ ​ធ្វើ​ឡើង​ដោយ​សារ​មាន​បញ្ហា​មិន​ច្បាស់​លាស់​ជា​ច្រើន​ពាក់​ព័ន្ធ​ច្បាប់​របស់​កម្ពុជា​មួយ​ចំនួន​ដែល​កំពុង​នៅ​ជា​ធរ​មាន​ ​ពាក់​ព័ន្ធ​នឹង​ការ​ពរពោះ​ ​សញ្ជាតិ​ ​ការ​នាំ​ក្មេង​ចេញ​ទៅ​ក្រៅ​ប្រទេស​ ​ព្រម​ទាំង​ភាពទុច្ចរិត​នៃ​ការ​ជួញដូរ​មនុស្ស​ជា​ដើម។​

លោក​ស្រី​បាន​ថ្លែង​ថា​៖​«​យើង​ត្រូវ​ការ​សិក្សា​ឲ្យ​បាន​ល្អ​ ​ពី​ព្រោះ​នេះ​គឺជា​លើក​ទី១​ ​ដែល​ពាក់​ព័ន្ធ​ដល់​កម្ពុជា​ ​អញ្ចឹង​យើង​គួរ​រៀន​សូត្រ​ពី​ប្រទេស​ទាំង​ឡាយ​ដែល​គេ​បាន​និង​កំពុង​តែ​ធ្វើ​នៅ​ក្នុង​ពិភព​លោក។​ ​ពី​ព្រោះ​ច្បាប់​តែ​កាល​ណា​ដាក់​ចេញ​ទៅ​ហើយ​ ​យើង​ពិបាក​ត្រឡប់​ក្រោយ​ណាស់​ ​អញ្ចឹង​ហើយ​បាន​ជា​សម្តេច​ ​[ស ​ខេង]​ ​លោក​សំណូមពរ​ថា​សូម​ឲ្យ​ពន្យារការ​ដាក់​ទៅ​គណៈ​រដ្ឋ​មន្រ្តី​ ​និង​សភា​ ​ដើម្បី​ពិនិត្យ​ឲ្យ​អស់​ ​គ្រប់​ជ្រុង​ជ្រោយ​ ​ជៀស​វាង​យើង​ធ្វើ​ទៅ​ហើយ​យើង​ពិបាក​ត្រឡប់​ក្រោយ​វិញ» ​។​ «​យើង​ឃើញ​ថា​ច្បាប់​នេះ​ត្រូវ​បាន​ព្រៀង​ហើយ​ក៍​ត្រូវ​បាន​ដាក់​ឆ្លង​នៅ​អន្ត​រ​ក្រ​សួង​ម្តង​ ​ហើយ​គឺ​នៅ​​ក្នុង​ក្រុម​ការងារ។​ហើយ​យើង​ឃើញ​ថា​ចំណុច​ខ្វះ​ចន្លោះ​ខ្លះ​ដែល​ដូច​សម្តេច​មាន​ប្រ​សាសន៍​ ថា ​យើង​ត្រូវការ​ សិក្សារ​ឲ្យ​បា​ន​ល្អ..​.យើ​ង​ត្រូវ​គិត​គូរ​ឲ្យ​មែ​ន​ទែន​ដោយ​សារ​នេះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​អាយុ​ជីវិត របស់​ក្មេង​»​។​

ទោះ​យ៉ាង​ណា​ ​អ្នក​ស្រី​មិន​បាន​បញ្ជាក់​ថា​ ​ការ​ពន្យារ​ពេល​អនុម័ត​ច្បាប់​នេះ​ ​នឹង​ត្រូវ​ធ្វើ​ឡើង​រហូត​ដល់​ពេល​ណា​នោះ​ទេ។​​

លោក​ស្រី ​រស់ សុភាព ​នាយិកា​អង្គ​ការ​ ​យេន​ឌ័រ ​និង​អភិ​វឌ្ឍន៍​ដើម្បី​កម្ពុជា​បាន​អះ​អាង​ថា ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាប់​លាស់​គឺ​ជា​ការ​ល្អ​ប្រសើរ​សម្រាប់​ ​រដ្ឋាភិ​បាល​មុន​នឹ​ង​រៀប​ចំ​ធ្វើ​ច្បាប់ ​និ​ង តាក់​តែង​ច្បាប់​នេះ​តែ​ត្រូវ​មាន​ថេរៈ​វាលា​ឲ្យ​បាន​ច្បាស់​លាស់​ដើម្បី​ចាត់​ ​វិធាន​ការ​ឲ្យ​បាន​ទាន់​ពេល​បើ​មិន​ដូច្នេះ​ទេ​វា​អាច​ផ្តល់​ឪកាស់​ដល់​ជន​ដៃ​ដ​ល់​ក្នុ​ង​ការ​បំពាន​ទៅ​លើ​ស្ត្រី​ខ្មែ​និ​ង ត្រូវ​មាន​ការ​ចូល​រួម​ពី​អង្គ​ការ​សង្គម​ស៊ីវិល​ដោយ​សង្គម​ស៊ីវិល​បាន​ធ្វើ​ការ​ងារ​នេះ​ច្រើន​។​ ហើយ​នៅ​ពេល​ណា​​មាន​ការ​ចូល​រួម​ច្រើន​ពី​សង្គម​ស៊ីវិល​ច្បាប់​នោះ​នឹ​ង​បំ​រើ​ផល​ប្រយោ​ជ​ន៍​ប្រ​ជា​ពល​រដ្ឋ​បា​ន​ល្អ​ប្រ​សើរ។​

លោក​ស្រី ​ថា​៖​«​ច្បាប់​មិន​មាន​បញ្ហា​នោះ​ទេ​ប៉ុន្តែ​បញ្ហា​គឺ​ថា​ការ​អនុ​វ​ត្ត​ច្បាប់។​តើ​ការ​អនុវត្ត​ច្បាប់​ណ្ណឹង​វា​យ៉ាង​ម៉េច​ហើយ​ប្រទេស​យើង។​កន្លង​មក​នៅ​ស្រុក​យើង​ការ​អនុ​វត្ត​ច្បាប់​មិន​សូវ​បាន​ល្អ​ប្រ​សើរ​ដោយ​អំពើរ​ពុក​រលួយ​ចេះ​តែ​កើត​ឡើង​ហើយ​មាន​ការ​ឃោខិ​ត​ជា​មួយ​មន្ត្រី​ដែល​ធ្វើ​ការ​ងារ​នេះ​»​។​

លោក​ស្រី​បាន​បន្ថែម​ការ​ព​ពោះ​មិន​ល្អ​សម្រាប់​ស្ត្រី​ខ្មែរ​ទេ​ដោយ​សារ​តែ​វា​មាន​កេង​ប្រវាញ​ទៅ​លើ​ស្ត្រី​ខ្មែរ​ហើយ​អះអាង​ថា​ការ​ពពោះ​នេះ​មិន​បាន​ជួយ​ជីវភាព​របស់​ពួក​គាត់​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រ​សើរ​និង​អនុ​ញាតិ​ឲ្យ​មាន​ការកេង​ប្រវាញ​និង​រំលោភ​បំពាន់​សិទ្ធ​រប​ស់​ស្ត្រី៕