The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្រី្ត​ជាប់​សង្ស័យ​សម្លាប់​កញ្ញា​ឯក​ក្រុម​ហ៊ុន​ស្ពាយ៍ ត្រូវ​នគរបាល​ចាប់​ខ្លួន




ស្រី្ត​ជាប់​សង្ស័យ​សម្លាប់​កញ្ញា​ឯក​ក្រុម​ហ៊ុន​ស្ពាយ៍ ត្រូវ​នគរបាល​ចាប់​ខ្លួន

ស្រី្ត​ជាប់​សង្ស័យ​សម្លាប់​កញ្ញា​ឯក​ក្រុម​ហ៊ុន​ស្ពាយ៍ ត្រូវ​នគរបាល​ចាប់​ខ្លួន

121026_9b
121026_9b

ភ្នំពេញៈ សមត្ថកិច្ច​ចាប់​ជន​សង្ស័យ​៤​នាក់ កាល​ពី​ម្សិល​មិញ​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​កញ្ញា​ឯក ក្រុម​ហ៊ុន​ស្ពាយ៍ ដែល​ឃាតក​សម្លាប់ និង​ជំរិត​ប្រាក់ ហើយ​ដឹក​សព​យក​ទៅ​ប្លុង​ចោល នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៤​នោះ​មាន​ស្រ្តី​ម្នាក់​ជា​ជន​ដៃដល់។

លោក ជួន ណារិន ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ប្រតិបត្តិ​ការ​ចុះ​ឃាត់​ខ្លួន​និង​ឆែកឆេរ​លំនៅ​ដ្ឋាន​ជន​សង្ស័យ​នេះ គឺ​បន្ទាប់​ពី​មាន​រឿង​ឃាតកម្ម​កញ្ញា​ឯក​ក្រុមហ៊ុន​ស្ពាយ៍ ដែល​ជា​កូន​ថៅកែ​លក់​ឡាន ជំរិត​ប្រាក់ រួច​យក​សព​ទៅ​ប្លុង​ចោល នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ថ្ងៃទី ២៣ ខែ​តុលា។

លោក​បន្ត​ឲ្យ​ដឹង​ថា៖ «នារី​រងគ្រោះ​ឈ្មោះ លឹម ស្រី​ពេជ្រ អាយុ​១៩​ឆ្នាំ ត្រូវ​គេ​ប្រទះ​ឃើញ​សាកសព​នៅ​ក្បែរ​វត្ត​ល្វា ក្នុង​ឃុំ​អង្គ​ពពេល ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ចន្លោះ​គីឡូ​ម៉ែត្រ ៣៤-៣៥»។

លោក​ស្នង​ការ​រង​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ពិនិត្យ​សាក​សព សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ និង​រាជធានី បាន​សហការ​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​សកម្ម ហើយ​កំណត់​បាន​មុខ​សញ្ញា​ជន សង្ស័យ​មួយ​ចំនួន។ លោក​បន្ត​ថា៖ «មុន​និង​ក្រោយ​ពេល​ឃាត់​ខ្លួន​ស្ត្រី​ជន​ដៃ​ដល់​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​៣​នាក់ មាន​សង្សារ​ស្រី​ជន​ដៃ​ដល់​ផង​ដើម្បី​សាក​សួរ ទើប​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ស្ត្រី​ជា​ជន​ដៃ​ដល់​ព្រឹក​នេះ​(ព្រហស្បតិ៍)»។

លោក​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិ​ការ​ឆែកឆេរ​ផ្ទះ​ជួល​លេខ​១១៤A នៅ​ផ្លូវ​៩៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្រ្តី​ជា​ជន​ដៃ​ដល់​ឈ្មោះ សុន គឹម​ហេង អាយុ​២៣​ឆ្នាំ ដែល​ពុំ​មាន​មុខ​របរ​ពិត​ប្រាកដ។ លោក​ប្រាប់​ថា៖ «សុន គឹមហេង ថា គេ​បាន​សម្លាប់​ជន​រងគ្រោះ​និង​បាន​ផ្ញើ​សារ​ជំរិត​ប្រាក់​៥​ម៉ឺន​ដុល្លារ ពី​ក្រុម​គ្រួសារ​នាង​មែន»។

លោកថា ជន​ជាប់​ចោទ​ទាំង​បួន និង​ស្រី្ត​ជា​ជន​ដៃ​ដល់​ត្រូវ​កសាង​សំណុំ​រឿង បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ធ្វើ​ការ​កាត់​ទោស​ទៅ​តាម​ច្បាប់។

ទាក់ទង​នឹង​រឿង​ឃាតកម្ម​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​រៀប​រាប់​ប្រាប់​ប៉ូលិស​ថា ជន​រង​គ្រោះ​បាត់​ខ្លួន​នៅ​ម៉ោង​១២:៥០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​២៣ តុលា ដោយសារ​ស្រ្តី​ជា​ជន​ដៃ​ដល់​(គឹម​ហេង) ហៅ​មក​លេង​ផ្ទះ ហើយ​ក៏​ត្រូវ​ជន​ដៃ​ដល់​ប្រើ​ល្បិច​បញ្ឆោត​ឲ្យ​ភ្លេច​ខ្លួន រួច​លប​យក​ខ្សែ​លួស​រឹត​ក​ពី​ក្រោយ​សម្លាប់ រួច​ហើយ​ទើប​យក​ស្កុត​បិទ​មាត់ ដាក់​ក្នុង​គូថ​ឡាន ពេល​រសៀល​ទើប​ដឹក​យក​ទៅ​ប្លុង​ចោល​នៅ​ក្បែរ​វត្ត​ល្វា ឃុំ​អង្គ​ពពេល ស្រុក​គង​ពិសី​ខេត្ត​កំពង់​ស្ពឺ។

លោក​ប្រាប់​ដែរ​ថា ក្រោយ​មក​ស្រ្តី​ជា​ជន​ដៃដល់​បាន​បើក​ឡាន​ហាយ​ឡេន​ឌ័រខ្លួន ពាក់​ស្លាក ភ្នំពេញ 2-N8566 មក​ណាត់​ជួប​ផឹក​ស៊ី​ជាមួយ​សង្សារ លឹម ឈាង អាយុ​២៦​ឆ្នាំ ហើយ​យក​ទូរស័ព្ទ​ជន​រង​គ្រោះ ផ្ញើសារ​ទៅ​ជំរិត​ទារ​លុយ​ពី​ប្តី​និង​ម្តាយ​ឪពុក​នាង​តែ​ម្តង។

121026_1
ស្ដ្រីជនដៃដល់ក្នុងករណីឃាតកម្មលើកញ្ញាឯកក្រុមហ៊ុនស្ពាយ៍ នៅពេលត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ

លោក​បាន​បញ្ជាក់​ថា៖ «ជន​ដៃដល់​បាន​ជំរិត​ទារ​ប្រាក់​ដំបូង​៥​ម៉ឺន​ដុល្លារ លុះ​មក​ដល់​ព្រលឹម​ថ្ងៃ​ទី​២៤ ខែ​តុលា បាន​ទារ​ត្រឹម​៣៦.០០០​ដុល្លារ រហូត​ចុះ​មក​នៅ​ត្រឹម​១៦.០០០​ដុល្លារ និង​ណាត់​ទី​តាំង​ប្រគល់​លុយ​តែ​ម្តង»។

លោក​បន្ត​ឲ្យ​ដឹង​ថា ករណី​នេះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏​បាន​ពង្រាយ​កម្លាំង​នៅ​កន្លែង​ណាត់​ប្រគល់​លុយ នៅ​ក្បែរ​ធនាគារ​កម្ពុជា​សាធារណៈ លើ​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ក្នុង​រាជធានី​ភ្នំពេញ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ទី​នោះ។

លោក​បន្ត​ថា៖ «តាម​កម្លាំង​ជំនាញ​និង​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ជន​ដៃដល់​ធ្វើ​សកម្មភាព​សម្លាប់​ជន​រងគ្រោះ​តែ​ម្នាក់​ឯង​ទេ ព្រោះ​ជន​ដៃ​ដល់​មាឌ​ធំ​ហើយ​ជន​រងគ្រោះ​មាឌ​តូច»។

នៅ​លំនៅ​ឋាន​ជន​រងគ្រោះ​នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោក កាល​ពី​ម្សិល​មិញ ក្រុម​គ្រួសារ​កំពុង​ធ្វើ​បុណ្យ។ ពេល​សុំ​សម្ភាស​ឪពុក​ម្តាយ​ជន​រង​គ្រោះ លឹម ស្រីពេជ្រ បាន​បដិសេធ​ថា «ជាប់​រវល់»។ ប៉ុន្តែ បុរស​ម្នាក់​ជា​តំណាង​ឲ្យ​ឪពុក​ម្តាយ​នាង​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ជន​រងគ្រោះ​មាន​បង​ប្អូន​៣​នាក់ នាង​ជា​កូន​ច្បង និង​មាន​ប្អូន​ប្រុស​២នាក់។ លឹម ស្រី​ពេជ្រ អាយុ ២៣​ឆ្នាំ​ជា​កញ្ញា​ឯក​ក្រុម​ហ៊ុន​ស្ពាយ៍ មាន​ប្តី​ឈ្មោះ ម៉េង ឌីយ៉ា​ម៉ឺន អាយុ ២៦​ឆ្នាំ ជា​អ្នក​ទិញ​លក់​រថយន្ត។

សាច់​ញាតិ​ជន​រងគ្រោះ​ម្នាក់​នេះ​រៀប​រាប់​ថា កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ម៉ោង​១២​កន្លះ ស្រី្ត​ជា​ជន​ល្មើស​បាន​ទូរស័ព្ទ​មក ស្រី​ពេជ្រ ណាត់​ជួប​នៅ​ក្នុង​ផ្សារ​សុវណ្ណា ឲ្យ​ប្តី​ជា​អ្នក​ជូន​ទៅ។ បាត់​ប្រហែល​ជា​៣​ម៉ោង​ក្រោយ ប្តី​នាង​ទូរស័ព្ទ​ទៅ​លែង​ចូល​ហើយ​បាត់​ដំណឹង​តែ​ម្តង។

ក្រុម​គ្រួសារ​បាន​ដើរ​រក​គ្រប់​កន្លែង​តែ​រក​មិន​ឃើញ​រហូត​ដល់​ថ្ងៃ​ទី២៤ ខែ​តុលា ម៉ោង​ជាង​២​រសៀល ទើប​ឮ​ដំណឹង​ថា មាន​សព​ស្ត្រី​ម្នាក់​ត្រូវ​គេ​សម្លាប់​ប្លុង​ទុក​ចោល​ក្នុង​ទឹក​ប្រឡាយ នៅ​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ ភិន​ភាគ​ស្លៀក​ខោ​ខូវ​ប៊យ​ជើង​ខ្លី ពាក់​អាវ​ខូវ​ប៊យ​ដៃវែង។ គាត់​បញ្ជាក់​ថា៖​«ក្រុម​គ្រួសារ​ទៅ​ពិនិត្យ​សព​នៅ​កន្លែង​កើត​ហេតុ​ក៏​ស្គាល់​ច្បាស់​ជា ស្រី​ពេជ្រ ពិត​ប្រាកដ​មែន»។

លោក​បន្តថា ស្រី​ពេជ្រ ទើប​តែ​បាន​ប្រឡង​ជាប់​លេខ​១ ជា​កញ្ញា​ឯក​ក្រុម​ហ៊ុន​ស្ពាយ៍ ក្នុង​ឆ្នាំ​២០១២​នេះ។ នាង​ជា​កូន​ស្រី​របស់​អ្នក​ជំនួញ​ទិញ និង​លក់​រថយន្ត​ម្នាក់ ហើយ​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​លោក ម៉េង ឌីយ៉ាម៉ឺន អាយុ​២៦​ឆ្នាំ កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា ដើមឆ្នាំ។

លោក ភីណា តាឆៃ ជា​បុគ្គលិក​ក្រុម​ហ៊ុន​ភេសជ្ជៈស្ពាយ៍​ប្រាប់​ដែរ​ថា លឹម​ស្រី​ពេជ្រ បាន​ប្រឡង​ជាប់​ជា​កញ្ញា​ឯក​ប្រចាំ ក្រុម​ហ៊ុន​ស្ពាយ៍​នៅ​ចុង​ខែ​កញ្ញា​ឆ្នាំ​នេះ តែ​មិន​ទាន់​បាន​ចូល​ធ្វើ​ការ ប៉ុន្តែ ខាង​ក្រុម​ហ៊ុន​មាន​គម្រោង​ឲ្យ​នាង​ថត​ស្ប៉ត​ផ្សាយ​ពី​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ដែរ តែ​ឥឡូវ​នាង​ក៏​ត្រូវ​គេ​សម្លាប់​ទៅ​ហើយ។ លោក​បន្ត​ថា ៖ «ខ្ញុំ​មាន​ការ​សោក​ស្តាយ​ណាស់ នឹង​សូម​ចូល​រួម​មរណ​ទុក្ខ​គ្រួសារ​សព​នាង​ផង»៕

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។