The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស្រ្តី​ ​១០០ ​ស្លាប់​ក្នុង​ឆ្នាំ ​២០១៥ ​អំឡុង​ពេល​ពរពោះ​និង​ ​ឆ្លង​ទន្លេ

ស្រ្តី​ ​១០០ ​ស្លាប់​ក្នុង​ឆ្នាំ ​២០១៥ ​អំឡុង​ពេល​ពរពោះ​និង​ ​ឆ្លង​ទន្លេ

Content image - Phnom Penh Post
ម្តាយនិងកូន រង់ចាំ​ទទួល​ការ​ពិនិត្យ​សុខភាព នៅ​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា រាជធានី​ភ្នំពេញ កាល​ពី​ខែ​មុន។ ផា លីណា

ស្រ្តី​ ​១០០ ​ស្លាប់​ក្នុង​ឆ្នាំ ​២០១៥ ​អំឡុង​ពេល​ពរពោះ​និង​ ​ឆ្លង​ទន្លេ

ភ្នំពេញៈ គណៈ​កម្មាការ​ស្រាវ​ជ្រាវ​មរណភាព​មាតា​ថ្នាក់​ជាតិ​នៃ​ក្រសួង​សុខាភិបាល​កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​ថា ​ស្រ្តី​ចំនួន ​១០០ ​បាន​ស្លាប់​ក្នុង​ឆ្នាំ ​២០១៥ ​អំឡុង​ពេល​ពរពោះ​និង​ ​ឆ្លង​ទន្លេ ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​បន្ត​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​ដើម្បី​ធានា​ពី​សុវត្ថិភាព​មាតា​និង​ទារក។

យោង​តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ ស្រ្តី​ ១០០ ​នាក់​ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​បាន​ស្លាប់​និង​ ៩០ ​ករណី​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​គណៈកម្មការ​ចុះ​អង្កេត​ក្នុង​ឆ្នាំ ​២០១៥ ។ ​ចំនួន​នេះ​មាន​ការ​ថយ​ចុះ​បន្តិច​បន្តួច​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១៤ ​មាន​ស្រ្តី​ស្រ្តី ​១១៣ ​បាន​រាយ​ការណ៍​ថា ​ស្លាប់​ និង ​១១០ ​ករណី​ត្រូវ​បាន​ចុះ​អង្កេត។​

ចំនួន​មាតា​ស្លាប់​កើន​ឡើង​វិញ ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១៣ ​មាន​ស្រ្តី ​៩៦ ​នាក់​ បាន​ស្លាប់​និង​ ៨៩ ​ករណី​ចុះ​មក​អង្កេត។

ខេត្ត​ដែល​មាន​ករណី​មាតា​ស្លាប់​ច្រើន​ជាង​គេ​មាន​ ដូច​ជា​នៅ​ កំពង់​ចាម ​បាត់​ដំបង ​ក្រចេះ​ កំពត ​តាកែវ ​និង ​កំពង់​ធំ ​ជា​ដើម ​ហើយ​មូល​ហេតុ​ចំបង​នៃ​ការ​ស្លាប់​របស់​មាតា​មក​ពី​កត្តា​ធ្លាក់​ឈាម ​ជំងឺ​បេះ​ដូង ​ឆ្លង​មេរោគ ​រហែក​ស្បូន ​ក្រឡា​ភ្លើង​ និង ​ការ​រំលូត​ ដោយ​គ្មាន​សុវត្ថិភាព​។​

លោក​ស្រី​សាស្រ្តា​ចារ្យ ​តាន់ ​រួច​ឆេង ​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល ​និង ​ជា​ប្រធាន​គណៈ​កម្មការ​ស្រាវ​ជ្រាវ​បាន​ថ្លែង​ថា​ ស្រ្តី​មាន​ផ្ទៃ​ពោះ​ចាំ​បាច់​ណាស់​ត្រូវ​ទទួល​ការ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព​ជា​ប្រចាំ​។​

លោក​ស្រី​ និយាយ​ថា «គណៈ​កម្មាការ​ចុះ​អង្កេត​ករណី​នីមួយៗ​ ដើម្បី​សិក្សា​និង​រក​មូល​ហេតុ​ពិត​ប្រាកដ​បណ្តាល​ឲ្យ​មាតា​ស្លាប់​ហើយ​ស្រ្តី​ត្រូវ​តែ​ទៅ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព»។

យោង​តាម​របាយ​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ស្រ្តី ​៧៣,៣៣ ​%​ ​ជ្រើស​រើស​ឆ្មប​ជំនាញ​ក្នុង​ឆ្នាំ ​២០១៥ ​កើន​ឡើង​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ​២០១៤ ​មាន ​៦៥,៤៥ ​% ​និង​ស្រ្តី ​៧,៧៨ ​% ​ជ្រើស​រើស​ឆ្មប​បុរាណ​ក្នុង​ឆ្នាំ​២០១៥ ​និង ​១០,៩១​% ​ក្នុង​ឆ្នាំ ​២០១៤។​

ម្យ៉ាង​វិញ​ មាន​ស្រ្តី​ចំនួន ​៦១,១១​%​ ក្នុង​ឆ្នាំ ​២០១៥ ​សម្រាល​នៅ​មន្ទីរ​ពេទ្យ​ និង ​២០​% ​សម្រេច​ចិត្ត​សម្រាល​នៅ​ផ្ទះ​។​ ជាមួយ​គ្នា​នេះ មាន​ស្រ្តី​ ៥៩​% ​ក្នុង​ឆ្នាំ ​២០១៥ ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​នៅ​ឆ្នាំ​ ២០១៥ ​និង​ស្រ្តី​ ១១​% ​ស្លាប់​នៅ ផ្ទះ​។​

លោក​ស្រី​​ Momeo Takeuchi តំណាង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​ថ្លែង​ថា ​តាម​ការ​ពិនិត្យ​របាយ​ការណ៍​ស្រាវ​ជ្រាវ​មើល​ឃើញ ស្រ្តី​ខ្មែរ​បច្ចុប្បន្ន​ជ្រើស​រើស​ការ​សម្រាល​នៅ​មណ្ឌល​សុខ​ភាព​ជាមួយ​ឆ្មប​ជំនាញ​ជា​ជាង​សម្រាល​នៅ​ផ្ទះ​ជាមួយ​ឆ្មប​បុរាណ។​

លោក​ស្រី​ថ្លែង​ថា​ «ស្រ្តី​មាន​ការ​យល់​ដឹង​ពី​ហានិភ័យ​នៃ​ការ​សម្រាល​កូន​តែ​ស្រ្តី​នៅ​តែ​បន្ត​ការ​ពារ​និង​តាម​ដាន​សុខ​ភាព​នៅ​មណ្ឌល​សុខ​ភាព​ជា​ប្រចាំ​​ដើម្បី ធានា​សុវត្ថិភាព»៕​

អត្ថបទគួរចាប់អារម្មណ៍