ព្រះសីហនុៈ យុវជនម្នាក់​បានស្លាប់​ និង​ស្ត្រី​ ២ នាក់ រួម​ទាំ​ងកុ​មា​រី​ម្នាក់​ផង ​បាន​រង​របួស​ធ្ងន់​ និង​ស្រាល​​ ដោយសា​រភ្លៀង​លា​យ​ឡំខ្យ​ល់​ក​ន្ត្រា​ក់ និ​ង​ខ្យល់​សមុទ្រ​បក់​បោកខ្លាំ​ងនៅ​ខេត្ត​ព្រះសី​ហ​នុ​កាល​ពី​រសៀល​ថ្ងៃអា​ទិត្យនិង​ពេល​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ចន្ទ​ទី​ ៣​ ខែ​សីហា ​ស្រប​ពេល​ដែល​ម​ន្ត្រីជំ​នា​ញ​អំពា​វ​នា​វ​ឲ្យព​ល​រ​ដ្ឋប​ន្ត​ប្រុង​ប្រ​យ័ត្ន ​ខណៈ​កម្ពុជា​រ​ងឥ​ទ្ធិ​ពល​​​ព្យុះSI​NL​AKU។

លោក​ វិត ​សុភ័ក្ដិ​ នាយ​ន​គរបាល​ប៉ុស្តិ៍​សង្កាត់​កោះ​រ៉ុង​សន្លឹម បា​នប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​យុវ​ជន​ម្នាក់​ឈ្មោះ ​សាំង ឈឿន ​អាយុ​ ១៩ ​ឆ្នាំ​ មាន​លំនៅ​ភូមិ-​សង្កាត់​កោះ​រ៉ុង​សន្លឹម​ ក្រុ​ងកោះរ៉ុង ខេត្ត​ព្រះសី​ហនុ និង​ជា​បុគ្គលិ​កបម្រើ​ការ​នៅ​រីស្សត​មូន​ឡាយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹក​នៅ​ចម្ងាយ​ប្រមាណ​ ២០០​ ម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​នៃ​ក្រុង​កោះ​រ៉ុង​។

លោក​ថ្លែង​ថា​ បើ​តាម​ការ​បំភ្លឺ​របស់​អ្នក​គ្រប់​គ្រង​រីស្សត​មូន​ឡាយ កាល​ពីល្ងាច​ថ្ងៃអា​ទិត្យ ​ជន​រងគ្រោះ​បាន​ជិះកា​យ៉ាក់​លេងតាម​បណ្ដោយ​ឆ្នេរ ហើយ​ក៏​ត្រូវ​រលក​សមុទ្រ​បោក​ពន្លិច​ និង​បាត់​ខ្លួន​ជន​រង​គ្រោះតែ​ម្ដង។ លុះ​ដល់​ព្រឹកថ្ងៃ​ចន្ទ​ ប​ន្ទាប់ពី​ស្ងប់​ខ្យល់​ និង​រលក​ ពលរ​ដ្ឋ​នៅភូ​មិកោះរ៉ុង​សន្លឹមក៏បានប្រ​ទះឃើញស​ពជ​នរងគ្រោះ​​អណ្ដែតទឹ​ក នៅចំ​ណុចកើ​ត​ហេតុ​ខាង​លើ​នេះ ហើ​យ​រាយ​ការណ៍​ដល់​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិច្ច័យ ​។

លោក​បាន​បញ្ជាក់​ថា៖ ​«ករណី​នេះ​សមត្ថ​កិច្ច​នគរ​បាល​ជំនាញ​បាន​សន្និ​ដ្ឋាន​ថា ជាក​រណីល​ង់ទឹក ព្រោះរ​កពុំ​ឃើញ​មាន​ស្លាក​ស្នាម​គួរ​ឲ្យស​ង្ស័យ​ណា​មួយ​នៅ​លើសា​កសព​ជនរ​ងគ្រោះ​ឡើ​យ​»​។

ចំណែក​នៅ​សង្កាត់​លេខ ​៣ ​ក្រុង​ព្រះសីហ​នុ ស្ត្រី​និង​កុមារី​សរុប​ចំនួន​៣​នា​ក់​បាន​រងរ​បួសធ្ងន់​ និង​ស្រាល ដោយសារការដួលរ​លំ​ដើម​ឈើ​ស​ង្កត់​លើ​ផ្ទះរ​បស់​ពួក​គេ បន្ទាប់​ពី​មាន​ភ្លៀង​ខ្យល់​បក់​បោកខ្លាំង កាលពី​ល្ងាច​ថ្ងៃអា​ទិត្យ។

លោក​ កាន់​ ឡឹង ​ចៅ​សង្កាត់​លេខ ​៣ ​ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ កាលពីថ្ងៃ​ចន្ទ​ថា កុមា​រីឈ្មោះ ​ឆាំ ​ចាន់​រ៉ា ​អាយុ​ ១២ ​ឆ្នាំ​ មាន​លំ​នៅ​ក្រុម​ ១​ ភូមិ ១ ​សង្កាត់​លេខ ​៣ ​ក្រុង-​ខេត្ត​ព្រះ​សី​ហនុ​ និង​ស្ត្រី ២​ នាក់​ទៀត ដែល​ជាអ្ន​ក​ជិត​ខាង​​រួម​មាន​ ឈ្មោះ អោម ​វន្នី អាយុ​ ៣៤ ឆ្នាំនិង​ឈ្មោះ ​ហេង ស្រី​ភា ​អាយុ​ ៣៦ ​ឆ្នាំ បាន​រងរ​បួស​ធ្ងន់​-ស្រាល និង​កំពុង​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​ចម្ការ​ចេក​ក្រុង​ព្រះ​សីហនុ ។

លោក​ ឡឹង បាន​បញ្ជាក់​ថា៖ «ពួក​គេ​រងរ​បួស​ផ្នែ​កក្បា​ល​ ដោយសា​រដើមឈើ​ដួលរលំ​សង្កត់​​ផ្ទះ​របស់​ពួកគេ បន្ទាប់​ពី​មាន​ភ្លៀង​ខ្យល់​កន្ត្រាក់​ កាល​ពី​ល្ងាច​ថ្ងៃអា​ទិត្យ។ ក្នុង​ហេតុ​ការ​ណ៍នោះ​​ផ្ទះអ្នក​ភូមិ ៨ ខ្ន​ង បានរ​ងកា​រខូច​ខាតផ​ងដែ​រ»។

ជុំវិញ​ករណី​នេះ លោក​ កែវ វី ​ទីប្រឹក្សា​ជា​ន់​ខ្ពស់​នៃ​គណៈក​ម្មា​ធិកា​រជាតិ​គ្រប់​គ្រង​គ្រោះម​ហន្តរា​យបាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា ករណី​​​ភ្លៀង​លាយ​ឡំខ្យ​ល់​កន្ត្រាក់​កាល​ពី​ថ្ងៃអាទិ​ត្យនោះ បាន​បណ្ដា​ល​ឲ្យ​ខូច​ខាត​ផ្ទះព​ល​រដ្ឋ​ ​រោង​សិប្បកម្ម​ និង​សាលា​រៀន​​សរុ​ប ៤១ ​ខ្នង ​ក្នុង​ខេត្ត​ចំនួ​ន ៣ រួមមា​ន ខេ​ត្ត​ព្រះសី​ហនុ ​កោះកុង ​និង​កំពត ។

លោក​បាន​ឲ្យដឹ​ង​ថា ករណីស្លាប់​និង​របួស​ពលរដ្ឋនៅខេត្ត​ព្រះសី​ហនុកាល​ពី​ថ្ងៃអាទិ​ត​នោះ បា​ន​ធ្វើ​ឲ្យ​កំណើន​ជន​រងគ្រោះ ដែល​ស្លាប់​ដោយ​សារខ្យល់​កន្ត្រាក់​កើន​ដល់ ​៥ នាក់ ខណៈ​អ្នករ​ងរ​បួស ​កើនដល់​ ៥៤ នាក់។ នេះបើគិ​ត​ពីដើម​ខែ​មករា ឆ្នាំ ២០២០​ រហូត​មក​ទល់​ពេល​នេះ។​

លោក​ កែវ វី ​បាន​បញ្ជា​ក់​​ថា៖ «តា​មរបា​យកា​រ​ណ៍បូក​សរុប​រយៈ​ពេល ​​៧ ខែ ឆ្នាំ ២​០២០ របស់​​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហ​ន្តរាយ បាតុ​ភូត​ភ្លៀង​លាយ​ឡំខ្យ​ល់​កន្ត្រាក់ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លា​ប់​ ៤ នាក់​ និង​របួស ៥​១ នា​ក់។ ខូច​ខាត​ផ្ទះ​ព​លរដ្ឋ​ទាំង​ស្រុង​អស់​ ៨០០​ ខ្នង​ និង​ ៤ ៨៨៦​ ខ្នង ​ផ្ទះ​ទៀ​តខូច​ខាត​មធ្យម ព្រម​ទាំង​ខូច​ខាត​ដំបូ​លសាលា​រៀ​ន និង​អគារ​រដ្ឋបាល​សាធា​រណៈ​សរុប ៥៥ ខ្ន​ង។ ដោយ​ឡែក​បាតុភូ​តរ​​ន្ទះបាញ់បានប​ណ្ដាល​ឲ្យមនុ​ស្ស ៤៧ នា​ក់​ស្លាប់ ​និង ​៣៤​ នាក់​ទៀត​រង​របួស ព្រម​ទាំងងា​ប់​គោក្រ​បីសរុប​ ៥៩ ក្បា​ល»​។

ជា​មួយ​គ្នា​នេះ លោក​ កែវ វី បាន​អំពាវ​នាវដល់​ពល​រដ្ឋ​ឲ្យ​បង្កើ​នកា​រប្រុងប្រ​យ័ត្នចំ​ពោះ​គ្រោះជំ​នន់​​ទឹក​ភ្លៀ​ងដែល​អាច​នឹង​កើត​មាន​ក្នុង​តំបន់​មួយ​ចំនួ​នជាប់​ជួរ​ភ្នំដ​ងរែ​ក ខ្ពង់​រាប​ឦសា​ន និងវាល​ទំនាប​ជាប់​ប្រព័ន្ធ​ផ្លូវ​ទឹក ព្រោះ​ក្នុង​អំឡុង​ពេល​នេះ​ កម្ពុជាកំពុង​ទទួល​ឥទ្ធិ​ពល​នៃ​ព្យុះ ​SI​NL​AKU​៕