ភ្នំពេញៈ អង្គការ​សង្គ​ស៊ីវិល​ចំនួន ១៤ បាន​ស្នើ​ឲ្យ​រដ្ឋាភិ​បាល​បន្ត​បង្កើន​ថវិកាជា​តិ​ទៅ​លើ​វិស័យ​ចំនួន​ ៤ រួមមាន​ដូច​ជា​ កសិ​កម្ម​ សុខា​ភិ​បាល​ បង្កើន​ថវិកា​ក្រោម​ជាតិ​ និង​ការ​គ្រប់​គ​ងធន​ធាន​ធម្ម​ជាតិ​ ជា​អ្វីដែល​ក្រុម​អង្គ​ការ​ទាំង​នេះ​យល់​ថា​ជា​កា​រចាំ​បាច់​។

ការ​លើក​ឡើង​នេះ​ បាន​ធ្វើ​នៅ​ក្នុង​សិក្ខា​សា​លា​ថ្នាក់​ជាតិ​មួយ​នៅភ្នំពេញនាថ្ងៃទី ៦ ខែ ធ្នូ នេះ ស្តីពី ​«ការ​ស្វែង​យល់​អំពី​ការរៀប​ចំ​ថវិកា​ជាតិ​ឆ្នាំ​ ២០១៩​»ដែល​មាន​ការ​ចូលរួម​រៀបចំ​ពី​អង្គការ​សង្គម​ស៊ីវិល​ យុវជន​សិស្ស​ និង​តំណាង​មន្រ្តី​មក​ពី​ក្រសួង​អប់រំ​ និង​ក្រសួង​មហា​ផ្ទៃ​ប្រមាណ​​ជាង ​១២០​ នាក់ ​។

លោក ​តឹក​ វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃវេ​ទិកា​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​ស្តីពី​កម្ពុជា​បាន​ថ្លែងថា ​អង្គការ​សង្គម​ស៊ីវិល​ ​បាន​​សិក្សា​ស្រាវ​ជ្រាវ​​ទាក់​ទង​នឹង​វិស័យ​ទាំង​នេះ​ ហើយ​យល់​ថា​ ជាការ​ចាំ​បាច់​ត្រូវ​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​កញ្ចប់​ថវិកា​។

លោក​បញ្ជាក់​ថា៖ «​ថវិកាបើ​អាច​បន្ត​នៅ​ក្នុង​ឆ្នាំ​ ២០១៩​ និង​បន្ត​ដល់ ២០២០​ ទៀត ការចាយវាយ ​វា​មានខ្ទង់ខ្លះ ​ចាយ​អស់​ និងខ្លះ​នៅសល់​ ។​ យើង​ បាន​ដាក់​ពាក្យ​ស្នើ​ហ្នឹង​ទៅ​រដ្ឋសភា ​និង​ព្រឹទ្ធសភា ​​ហើយ​យើង​ក៏​ចង់ឲ្យមាន​ការ​ចាយ​វាយ​មាន​ប្រសិទ្ធ​ភាព​និង​តម្លាភាព​ ពីព្រោះ​ជាថវិ​កាជាតិ​របស់​យើងទាំង​អស់គ្នា​»។

លោក​បានបន្ដថា​៖ «…​យើង​ចង់​ធ្វើ​ឲ្យ​បាន​ថវិកាក្រោម​ជាតិ​កាន់​តែ​សកម្ម​ក្នុងការម្រើ​សេវាកាន់​តែ​ល្អ​ជូនពលរដ្ឋ​និងមាន​ថវិកាដើម្បី​បម្រើ​ជូនពលរដ្ឋ​ដោយ​ផ្ទាល់​​ហើយ​ចំណុច​មួយទៀត​គឺ​ការ​គ្រប់គ្រង​ធន​ធាន​ធម្មជាតិ…ពិសេស​ផ្ទៃដី​ធនធានធម្មជាតិ​ឧទ្យានុ​រក្ស ដែល​មាន​ប្រមាណ​ ១៧,៥ ​លា​នហិកតា​»។

លោក​​បន្ថែម​ថា៖ «បើ​យើង​មើល​ឧទ្យានុរក្ស​អី​មើល​ទៅ​នៅមាន​គ្នា​តិច​ទេ​ក្នុង​ម្នាក់​តើ​គ្រប់គ្រង​បាន​ប៉ុន្មាន​ហិកតា​។​…វិស័យ​កសិកម្ម ​​ពលរដ្ឋ​យើង​នៅតែ​ធ្វើកសិកម្ម ។​យើង​ចង់ឃើញ​វិស័យ​ហ្នឺង​អាច​មានការ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង…»។

​ទន្ទឹម​នឹង​នេះដែរ ​លោក​ តឹក​ វណ្ណារ៉ា​ ​ក៏ចង់​ឲ្យរ​ដ្ឋាភិបា​លនិង​ក្រសួង​សេដ្ឋកិច្ច​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុងការ​រៀបចំ​ថវិកាជាតិ​និង​ជំរុញ​ឲ្យមានការចូលរួម​​ទូលំ​ទូលាយ​ពិ​សេស​ពី​រដ្ឋបា​ល​ថ្នាក់​ក្រោម​ជាតិ​និង​ពី​យុវជ​ន។​

លោក​បញ្ជាក់ថា៖​ «យើង​ចង់​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​ជំរុញ​ឲ្យព​លរដ្ឋ​ថ្នាក់​ក្រោមជាតិ​និង​យុជនបាន​ចូលរួម​ក្នុងការ​រៀបចំ​ថវិកា​ជាតិនេះ​។​ ពលរដ្ឋ​ចូលរួម​នៅ​មានកម្រិត​និង​ការ​យល់​ដឹង​របស់​គាត់​ក្នុងថវិកាជាតិក៏នៅ​មាន​កម្រិត»។​

​លោក​ស្រី​ ជា គីម ប្រធាន​​នាយកដ្ឋា​ន​ហិរញ្ញវត្ថុ​នៃ​ក្រសួង​អប់រំ​យុវជន​និងកីឡា​​ថ្លែងថាថិវការរបស់ក្រសួង​អប់រំ​បន្ត​កើន​ឡើង​ដោយ​ប្រើ​ប្រាស់​សម្រាប់​ប្រាក់​ខែ​បុគ្គ​លិក​ច្រើន​លើស​លប់​។​

លោក​ស្រី​បញ្ជាក់ថា៖ «…​កញ្ចាប់​ថវិកា​របស់​ក្រសួង​ដែលចំណាយ​គឺ​ ៨០ ​ភាគរយ​លើថ្លែប្រាក់ខែ​ហើយ​២០ភាគរយ​គឺ​ការ​ចំណាយ​អាទិ​ភាព​ដែល​មាន​ដូច​ជា​ការ​អភិវឌ្ឍ​លើ​ផ្នែក​មេរៀន​ ការបោះ​ពុម្ព​សៀវភៅ​ ការរៀចំ​ការប្រឡង​និង​ការពង្រឹង​ការ​សមត្ថភាព​គ្រូប​ង្រៀន​។​យើង​សង្ឃឹម​ថា​ការចំណាយ​អាទិ​ភាព​នេះ​កាន់តែ​កើន​ឡើងខ្ពស់»។​

យុវសិស្ស​ ចាន់​ មករា​ អាយុ ១៨ ឆ្នាំ​ រៀន​ថ្នា​ក់ទី ​១២​ មក​ពីខេត្ត​សៀមរៀប​ដែល​បាន​ចូលរួម​ក្នុងសិកា្ខ​សិលា​ថ្លែង​ថា​ខ្លួន​​បាន​ចាប់​ផ្តើម​ដឹង​អំពី​ការ​ចំណូល​ចំណាយ​ថវិកា​នៅ​ពេល​បាន​ចូល​ទៅរៀ​​នក្នុង​អង្គការ​ក្នុង​ស្រុក​មួយនៅ​ខេត្ត​សៀម​រាប។

មករា​ បាន​បញ្ជក់ថា​៖ «តាម​ខ្ញុំ​គិត​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្នុងភូមិ​គាត់ ​ដឹង​តែ​ជារៀងរាល់ ៥ ឆ្នាំ​គឺ​គេបោះ​ឆ្នោត​និង​គេ​ចាប់​ផ្តើម​កសាង​ផ្លូវ​ថ្នល់​ក្រៅ​ពី​ហ្នឹង​គាត់​អត់​ដឹង​អីច្រើ​នទេ។​ ខ្ញុំគិត​ថា​វាមាន​ប្រយោជន៍​ក្នុង​ការ​ដឹង​ពីថវិកា​រ​ទាំងនេះ​ដោយ​សារ​យើង​អាច​យក​លុយ​ទៅ​អភិ​វឌ្ឍ​និង​ពង្រឹង​វិស័​យ​ច្បាស់​លាស់» ៕