The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ​អភិរក្ស​សត្វព្រៃ ​បារម្ភ​ពី​ការ​ថយចុះ​សត្វត្រ​ដក់​តូច




អង្គការ​អភិរក្ស​សត្វព្រៃ ​បារម្ភ​ពី​ការ​ថយចុះ​សត្វត្រ​ដក់​តូច

Content image - Phnom Penh Post
សត្វ​ត្រដក់តូច​ដែល​មានវត្តមាននៅ​កម្ពុជា។ រូបថត WCS

អង្គការ​អភិរក្ស​សត្វព្រៃ ​បារម្ភ​ពី​ការ​ថយចុះ​សត្វត្រ​ដក់​តូច

ភ្នំពេញ៖ ​អង្គការ​​​អភិរក្ស​សត្វព្រៃ​ ​និង​សត្វ​ប្រភេទ​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក ​បាន​​សម្តែង​នូវ​ការ​បារម្ភ​ពី​ការ​ថយ​ចុះ​នូវ​ចំនួន​សត្វ​ត្រដក់​តូច​ដែល​មក​ដល់​ពេល​នេះ​នៅ​ប្រទេស​កម្ពុជា ​មាន​ចំនួន​ប្រមាណ​ជា ​៨០០ ​ក្បាល​ប៉ុណ្ណោះ ​ខណៈ​នៅ​​លើ​ពិភព​លោក​មាន​ចំនួន​សរុប​ប្រហែល ​៣ ០០០ ​ក្បាល​។​

អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ ​(WCS) ​បាន​បង្ហាញ​ថា ​ចំនួន​សត្វ​ត្រដក់​តូច​មក​ដល់​ពេល​នេះ​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង ​ដែល​បណ្តាល​មក​ពី​កត្តា​គំរាម​កំហែង​ជា​ច្រើន​គួរ​ឱ្យ​​ព្រួយ​បារម្ភ។​ សត្វ​ត្រដក់​តូច​ត្រូវ​បាន​កត់​ត្រា​ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គ​ការ​ ​IUCN ​ជា​ប្រភេទ​សត្វ​ដែល​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក​។

លោក​ ​តាន់​ ​សេដ្ឋា​ ទីប្រឹក្សា​បច្ចេកទេស​ ​WCS បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​សត្វ​ត្រដក់​តូច​មាន​ចំនួន​ប្រមាណ​ជា ​៤០០ ​គូ ​ឬ​ប្រហែល​ជា ​៨០០ ​ក្បាល ​ដែល ​ភាគ​ច្រើន​មាន​នៅ​បឹង​ទន្លេ​សាប ​ក្នុង​តំបន់​ព្រែក​ទាល់ ​និង​មាន​តិច​តួច​នៅ​តំបន់​មួយ​ចំនួន​ទៀត​ក្នុង ​​ខេត្ត​ព្រះ​វិហារ​និង​ខេត្ត​មណ្ឌលគិរី​។​ កត្តា​គំរាម​កំហែង​ផ្សេងៗ ដល់សត្វ​ប្រភេទ​នេះ​ ​គឺ​ការ​លួច​ប្រមូល​យក​ពង ​និង​កូន​ត្រដក់​តូច​ពី​ហ្វូង​របស់​វា​មក​ចិញ្ចឹម ​ដើម្បី​បរិភោគ​ ​ការ​បាត់បង់​ទី​ជម្រក ​ស​ម្រាប់​ធ្វើ​សម្បុក​ពង​កូន ​ដោយសារ​ការ​កាប់​ដើម​ឈើ​ធំៗ​ដែល​សត្វ​នេះ​ចូល​ចិត្ត​ធ្វើ​សម្បុក​​ពង​កូន​ ការ​ផ្លាស់​ប្តូរ ​និង​ការ​បាត់បង់​តំបន់​ដី​សើម​សកម្មភាព​ដាក់​ថ្នាំ​បំពុល​ក្នុង​ទឹក ​ដើម្បី​ចាប់​ត្រី​ការ​ប្រមាញ់​ពី​សត្វ​ស៊ី​សាច់​ជា​អាហារ​​ដូច​ជា​សំពោច​ ក្អែក​ និង​​គ្រោះ​ធម្មជាតិ។

លោក​ ​តាន់​ សេដ្ឋា​ ​បាន​ឱ្យ​ដឹង​ថា​ WCS បាន​ជួយ​ផ្តល់​ជា​ថវិកា​ទៅ​ដល់​ពលរដ្ឋ​​សម្រាប់​ធ្វើ​ការ​ការពារ​ពង កូន​សត្វ​ត្រដក់​តូច​រហូត​ញាស់ ​និង​អាច​ហើរ​បាន​។​ កម្មវិធី​ការពារ​សំបុក​ពង​កូន​សត្វ​ត្រដក់​តូច​នេះ​​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ​១៩៩៤។​ បើ​នៅ​ក្នុង​តំបន់​អភិរក្ស​ គឺ​មាន​មន្រ្តី​ឧទ្យានុរក្ស​សម្រាប់​ការពារ​ បើ​តំបន់​មិន​មាន​មន្រ្តី​អនុរក្ស​​ គឺ​ត្រូវ​​ជួល​ប្រជាពលរដ្ឋ​ឱ្យ​យាម​សំបុក​ពង​កូន​។ ​សត្វ​ត្រដក់​តូច​ត្រូវ​បាន​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ ​និង​នេសាទ ចាត់​ចូល​ក្នុង​បញ្ជី​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា​។ តាម​ច្បាប់​ជន​ល្មើស​នឹង​ត្រូវ​ពិន័យ​ពី ​១០ ម៉ឺន ​ទៅ ​១ លាន​រៀល៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។