កោះកុងៈ អតីត​បេក្ខ​ជន​ក្រុម​ប្រឹក្សា​ឃុំ​មកពី​ពី​គណ​បក្ស​ប្រឆាំង​នៅ​ខេត្ត​កោះ​កុង​ នៅ​ថ្ងៃ​ទី​៣០​ ខែ​មេសា​នេះ​ បាន​ឲ្យ​ដឹង​ថា ​​គាត់​កំពុង​ស្ថិតនៅ​កន្លែង​មាន​សុវត្ថិ​ភាព​បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ពី​ភូមិ​ជុំនាប់​ដោ​យ​សាមានការ​គំរាម​ពី​ក្រុម​ប្រឹក្សា​ឃុំ​មកពី​គណ​បក្ស​កាន់​អំ​ណាច។

លោក ​វ៉ែន​ អែត​​ ជា​ប្អូន​ប្រុស​របស់​សកម្ម​ជន​លោ​កវ៉ែន​វ៉ន​បាន​អះ​អា​ង​ថា​ក្រុម​ប្រឹក្សាឃុំ​មក​ពី​​គណ​បក្ស​ប្រជា​ជន​ឈ្មោះ​ ទិ​ល ​ចាន់​ កាលពី​កាល​ពី​ថ្ងៃទី១៧ ​ខែ​មេសា ​បាន​និយាយ​មក​កាន់​​គាត់​ថា​គាត់​នឹង​ត្រូវ​ស្លាប់ក្នុង​ពេល​ឆាប់ៗ​។

ការ​គំរាម​កំហែង​នេះ​កើត​ឡើង​នៅពេល​​​ពួក​គេ​ទាំង​២នាក់​បាន​ទៅ​ចូល​រួម​ពិធី​មង្គល​ការ​របស់​អ្នក​ជិត​ខាង។ លោក ​អែត​ បាន​រត់​គេច​ខ្លួន​ កាល​ពី​ថ្ងៃទី ​២៣​ ខែ​មេ​សា​។

លោក​បាន​បញ្ជាក់​ថា៖​ «ឈ្មោះ​ចាន់​ បាន​ប្រាប់​ខ្ញុំ​ថា​ ឥឡូវនេះ​ពួកគេ​បាន​ដឹង​អំពី​ផែន​ការ​របស់​ខ្ញុំ​អស់​ហើយ។ ​មិន​យូរ​ទេ ​ឈ្មោះ​ អែត ​នឹង​ស្លាប់​ពី​លោ​កិយ ហើយ​សូម្បី​​រត់គេច​ខ្លួន​​ក៏​ពួក​គេ​នៅតែ​តាម​ដាន​ចាប់​ខ្លួន​ដែរ។​គាត់​បាន​និយា​យ​បែប​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​និង​អ្នក​ដទៃ​ទៀត»។

លោក​ ចាន់​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ​។

អតីត​សមា​ជិក​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​១២​នាក់​ នៅ​​ឃុំ​ជុំនាប់​​បាន​ចុះ​ចូល​ជា​មួយ​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​មុន​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ទាំង​បង្ខំ​។

លោក​បន្ត​ថា៖«ខ្ញុំ​មិន​ចុះ​ចូល [គណ​បក្ស​ប្រជា​ជន​កម្ពុជា] ទេ​ ប៉ុន្តែ​ពួកគេ​បាន​ចុះចូល​ ដូច្នេះ​ហើយ​ពួក​គេ​មិន​មាន​បញ្ហា​អ្វី​ទេ»។ លោក​បន្ថែម​ថា​លោក​ជឿថា​គេ​កំពុង​តាម​ឃ្លាំ​មើល​រូប​គាត់​។

លោក​អែត​ បាន​រៀប​រាប់​ថា ​មាន​ម្តង​នោះ​គាត់​បាន​ឃើញ​បុរស​២​នាក់​មាន​ស្ពាយ​កាំភ្លើង​មួយ​ដើម ដើរ​នៅ​ចម្ងាយ​ប្រ​ហែល​១០ម៉ែត្រ​ពី​ផ្ទះ​គាត់​នៅ​ម៉ោង​ប្រ​ហែល ​១​ យប់​។

លោក​អែត​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​មេប៉ុស្ដិ៍​​ប៉ុស្តិ៍​ជុំ​នាប់​ កាលពី​ថ្ងៃទី​២០​ខែមេសា​ ដើម្បី​សុំ​អន្ត​រាគ​មន៍​​ចំពោះ​សុវត្ថិ​ភាព​។ ក្រៅ​ពីនោះ​គាត់​ក៏បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​អង្គការ​សិទ្ធិ​មនុស្ស​​លីកា​ដូ​ ផង​ដែរ។

លោក​ថ្លែង​ថា៖« វា​គឺជា​ការ​គំរាម​កំហែង​ដល់​ជីវិត​យ៉ាង​ធ្ងន់ធ្ងរ​​ ដូច្នេះហើយ​ខ្ញុំ​ត្រូវ​តែ​គេ​ចេញពី​ភូមិ​ជា​មួយ​ប្រពន្ធ​និង​កូន​ប្រុស​អាយុ​៦ឆ្នាំ​របស់​ខ្ញុំ។ ឥឡូវ​នេះ​ខ្ញុំ​កំពុង​នៅ​ទី​កន្លែង​មាន​សុវត្ថិ​ភាព»។

គាត់​បាន​បន្ត​ថា ​លោក ​សុខ​ ណង​ មេប៉ុស្តិ៍​ឃុំ​ជុំនាប់​បាន​ទូរស័ព្ទ​ទៅ​គាត់​កាលពី​ថ្ងៃ​ចន្ទ ​ហើយ​បាន​ប្រាប់​គាត់​ថា​គេ​នឹង​ធ្វើ​របាយ​រាយ​ការណ៍​ទៅ​នគរ​បាល​ស្រុក​។ លោក​ណង​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ។ លោក​ ស៊ឹម វ៉ា​រី​ អធិ​ការ​ស្រុក​ថ្មបាំង​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​។

លោក​ ហួរ​ អ៊ីន​ មន្ត្រី​​ឃ្លាំមើល​របស់​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ថ្លែង​ថា​លោក​បាន ស៊ើប​អង្កេត​បន្ទាប់​ពី​មាន​បណ្តឹង​នេះ។ លោក​បញ្ជាក់​ថា ​អង្គ​ការ​លីកា​ដូ​នឹង​ជំ​រុញឱ្យ​អាជ្ញា​ធរ​ចាត់វិ​ធាន​ការ​ច្បាប់​ចំពោះ​លោក​ ចាន់។

តាម​ការ​ចង្អុល​បង្ហាញ​បាន​ឲ្យ​ដឹងថា​ លោក ​អែត​ បាន​ចូលរួម​តវ៉ា​ទាម​ទារ​ឱ្យ​ដោះលែង​សកម្មជន​អង្គ​ការ​មាតា​ធម្ម​ជាតិ​ដែល​ត្រូវ​ជាប់​ពន្ធនា​គារ​ទាក់ទង​រឿង​រាយ​ការណ៍​ករណី​បូម​ខ្សាច់​កាលពី​ឆ្នាំ២០១៥ និង​បាន​ធ្វើ​ដំណើរ​ទៅ​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋា​ភិបាល​កាលពី​ដើមខែ​​នេះ​ដើម្បី​ជំរុញ​ឱ្យមាន​ការ​ទទួល​ស្គាល់ ​សហ​គមន៍​ជន​ជាតិ​ភាគ​តិច​ជង​។

លោក​ថ្លែ​ថា៖«ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​និន្នា​កា​នយោ​បាយ​ ពីព្រោះ​គាត់​គឺជា​បេក្ខ​ជន​លេខ​រៀង​ទី២ របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុងការ​បោះ​ឆ្នោត​ឃុំ​សង្កាត់។​ មិត្ត​រួម​ការងារ​របស់គាត់​បា​ន​ចុះចូល​អស់​ហើយ​ ប៉ុន្តែ​គាត់​មិន​បាន​ចុះ​ចូល​ទេ»​៕​ NS