សួស្តី​ឆ្នាំ​ថ្មី! ឆ្នាំឆ្លូវ ជូនពរ​អ្នករាល់​គ្នា​រីករាយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី និង​ពិធីជប់លៀង​ដ៏អស្ចារ្យ! ស្វែងរក​មុខម្ហូប​បែប​ចិន​កាតាំង​ដ៏ឈ្ងុយឆ្ងាញ់ ដែល​ត្រូវបាន​រៀបចំ​ឡើង​យ៉ាង​ប្រណីត​ដោយ​មេចុងភៅ​ដ៏ល្បី​លោក លូ ម៉េង និង​ក្រុមការងារ ដែល​មុខម្ហូប​ទាំងនោះ​មាន​នៅ​ភោជនីយដ្ឋាន យ៉ី សាង និង ភោជនីយដ្ឋាន សេវីន ស៊ី។

ចំពោះមុខ​ម្ហូប​ប្រចាំ​ហាង​នៅ​ឆ្នាំ​នេះ​លោក លូ ម៉េង និង​ក្រុមការងារ​បាន​ចំណាយពេល​ជាច្រើន​ខែ​ដើម្បី​ស្វែងរក​គ្រឿងផ្សំ​ដែល​ល្អ​បំផុត​ទៅ​តាម​តំបន់​មិន​ថា​នៅ​លើដី នៅក្នុង​សមុទ្រ​ដែល​មាន​ដូចជា​សាច់ គ្រឿង​សមុទ្រ និង​បន្លែ​សរីរាង្គ​ក្នុងស្រុក ដើម្បី​រៀបចំ​មុខម្ហូប​ពិសេស​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​។ ម្ហូប​ពិសេសៗ​ទាំងនេះ​មាន​តែ​នៅ​ភោជនីយដ្ឋាន យ៉ី សាង និង ភោជនីយដ្ឋាន សេវីន ស៊ី តែ​ប៉ុណ្ណោះ​។

ការជួបជុំ​ពិសារ​អាហារ​ពេល​ល្ងាច​ភាគច្រើន គឺ​ផ្តោតលើ​មុខម្ហូប​ប្លែកៗ ឬ​ក៏​គ្រឿង​សមុទ្រ​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​ជា​មុខម្ហូប​ពិបាក​ស្វែងរក​។ ចំណែក​មនុស្ស​មួយចំនួន​ទៀត ចូលចិត្ត​ទទួលទាន​ស៊ុប​ឆ្នាំងភ្លើង ដែល​គេ​យល់ថា​តំណាង​ឱ្យ​ការជួបជុំ​គ្រួសារ​ និង​មិត្តភក្តិ​ជិតស្និទ្ធ នៅពេល​អង្គុយ​ជុំវិញ​តុ​។

ចាប់ផ្តើម​ជាមួយ​នឹង​មុខម្ហូប​ញ៉ាំ​សាលាដ ត្រី​សាលម៉ុន​ឆៅ “​ឡូវសាង​” ដ៏​ពេញនិយម​ដែល​គេ​ជឿជាក់​ថា​នឹង​នាំ​លាភ នាំ​សុភមង្គល​ចូល​ក្នុង​ក្រុមគ្រួសារ រួម​នឹង​មុខម្ហូប​ឆ្នាំងដី បង្កង​នាគ ជ្រូក​ខ្វៃ​នាំ​លាភ និង​មានមុខ​ម្ហូប​ជាច្រើន​ទៀត ដែល​មាន​ការពេញនិយម​ និង​ចូលចិត្ត​ពី​ប្រជាជន​ក្នុង​តំបន់​។

ម្ហូប​ដែល​មិន​អាច​ខ្វះ​បាន​មួយ​ទៀត​គឺ ផុន ឆយ ជា​ម្ហូប​ដែលមាន​គ្រឿងផ្សំ​ចម្រុះ ដូចជា ប៉ាវហ៊ឺ ផ្សិត សាច់ និង​បន្លែ​ជាច្រើន​មុខ​ដែល​ត្រូវបាន​ចម្អិន​នៅក្នុង ឆ្នាំងដី ដែល​តំណាង​ឱ្យ​ការជួបជុំ​មូលមីរ​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​។

រីឯ​បង្អែម​វិញ គឺ​យើង​មាន នំជាល ដែល​ចិន​ហៅថា នៀនកាវ ក៏​ជា​ជម្រើស​ដ៏ពេញនិយម​ផងដែរ​។

ដូច្នេះ​មិន​ថា​អ្នក​កំពុង​អបអរសាទរ​ឥឡូវនេះ ឬ​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន ឬ​សូម្បីតែ​អំឡុងពេល​ ១៥ ​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ទេ នៅចាំ​អី​ទៀត​! សូម​អញ្ជើញ​មក​ភ្លក្ស​រសជាតិ​មុខម្ហូប​ពិសេស​ដ៏ឈ្ងុយឆ្ងាញ់​ប្រចាំ​ហាង ដែល​មាន​ចាប់ពី​ពេល​នេះ​តទៅ​។ លោកអ្នក​អាចទាក់ទង​មក​ឥឡូវនេះ​ដើម្បី​ធ្វើការ​កក់ ឬ​ការវេចខ្ចប់ ឬ​ដឹកជញ្ជូន​ទៅដល់​គេហដ្ឋាន​របស់​លោក​អ្នក​តែម្តង​។

លោកអ្នក​អាច​ទទួលទាន​មុខម្ហូប​ដ៏ពិសេស​ទាំងនេះ​នៅតាម​សាខា​ភោជនីយដ្ឋាន ដូចជា​នៅ​ភោជនីយដ្ឋាន យ៉ី សាង សុធារស / ភោជនីយដ្ឋាន យ៉ី សាង ទួលគោក / ភោជនីយដ្ឋាន សេវិនស៊ី / ភោជនីយដ្ឋាន វើលដាយនីង បឹងស្នោ ចាប់ផ្តើម​ពី​ពេលនេះ​រហូត​ដល់​ថ្ងៃទី​ ២៨ កុម្ភៈ ឆ្នាំ​ ២០២១៕