ភ្នំពេញ៖ លោក​ឃួង​ ស្រេង អភិ​បាល​សាលា​រាជ​ធា​នី​ភ្នំពេញ​បាន​សម្រេច​​ផ្អាក​ដំ​ណើរ​កា​រ​ជា​បណ្តោះអា​សន្ន​ម​ជ្ឈ​មណ្ឌ​លពាណិជ្ជ​កម្មផ្សា​រអូរ​ឫស្សីរ​យៈ​ពេល​ ២ ​សប្តាហ៍​​បន្ទាប់​ពី​មាន​អាជី​វករនិង​កម្លាំង​សន្តិសុ​ខ​ផ្សារ​មួយ​ចំនួន​បាន​ឆ្លង​វីរុស​កូវីដ ១៩ ​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​ ២០​កុម្ភៈ​។

ក្នុង​លិខិត​ជូន​ដំណឹង​របស់​​រដ្ឋបាល​រាជ​ធានីភ្នំ​ពេញ ​ដែល​ចុះ​ហត្ថ​លេ​ខាដោយ​ លោក​ ឃួង​ ស្រេង​ កាល​ពី​ថ្ងៃទី០៣ ​ខែមេសា ឆ្នាំ​២០២១​ បាន​លើក​ឡើងថា ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​មាន​អាជីវ​ក​រនិង​សន្តិសុខ​ផ្សារ​អូរឫស្សី​បាន​ឆ្លង​វីរុស​កូវីដ​១៩ ​ដែល​​ស្ថាន​ភាព​បាន​រីក​រាល​ដាល​ជា​បន្ត​បន្ទាប់នៅ​ច្រើន​តូប​និង​ទីតាំង​ខុសៗ​គ្នា​ក្នុង​បរិវេណ​ផ្សារ​គួរ​ឱ្យ​បារម្ភនិង​ចាំ​បាច់​ត្រូវ​មាន​វិធាន​ការ​សុខាភិ​បាល​ដើម្បី​ទប់​ស្កាត់​ជា​បន្ទាន់​។

លោក​ឃួង ​ស្រេង ​បាន​បញ្ជាក់​ថា ​៖ «ចំពោះ​មុខ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ​សូម​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ផ្សារ​អូរឫស្សី​ រយៈ​ពេល​ ១៤ ​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី ​០៤ ដល់​ថ្ងៃទី ​១៧ ​ខែមេសា ដើម្បី​បង្ការ​និង​ទប់​ស្កាត់​​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​កូវីដ​១៩​ទៅ​ដល់​អាជី​វករ​ អតិ​ថិ​ជន ក៏ដូ​ចជា ​ប្រជាព​លរដ្ឋ​ដែល​ចេញ​-ចូល​ផ្សារ​នេះ»។​

ក្នុង​អំឡុ​ង​ពេលនៃ​ការផ្អាក​ដំណើរកា​រជាបណ្តោះ​អាសន្ន​នេះ​ដែរ ​រដ្ឋបាល​រាជធា​នីភ្នំពេ​ញធានា​រ៉ាប់រង​លើការ​ងារ​សន្តិ​សុខ និ​ង សុវ​ត្ថិភាព​លើសម្ភារ​ និង​អីវ៉ាន់​គ្រប់​ប្រភេ​ទរប​ស់ប​ងប្អូន​អាជីក​រ ដែល​​បានរ​ក្សា​ទុកក្នុង​តូប​នី​មួយៗ ​មិន​ឱ្យ​មាន​ការ​បាត់ប​ង់ និង​មិនតម្រូវ​ឱ្យ​មាន​កា​របង់​ថ្លៃ​សេ​វាទៅ​ឱ្យភាគី​ពាក់​ព័​ន្ធណា​មួ​យ​​ឡើយ​៕