ព្រះសីហនុៈ អយ្យការ​អមសាលា​ដំបូង​ខេត្ត​​ព្រះសី​ហនុ​នៅ​ថ្ងៃទី ២៧ តុលា នេះ​ ចោ​ទ​ប្រកាន់​បុរស​សង្ស័យ​ជន​ជាតិ​ចិ​ន ​២ នាក់​​ ពាក់ព័ន្ធ​ជួញ​ដូរ​គ្រឿង​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE)​ និង​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ (WY) សរុប​ទម្ងន់ ​៩២២,២ ក្រាម​ ​ប​ន្ទាប់ពី​ស​ម​ត្ថកិ​ច្ចបញ្ជូ​នខ្លួ​ន​ដ​ល់តុលា​កា​រ​ពីថ្ងៃ ​២​៦​ តុលា​ ​ក្រោយ​ពេ​ល​ចាប់​ខ្លួន​នៅ​​សង្កាត់​លេខ​ ៤ ​ក្រុង​​​ខេត្ត​ព្រះ​សីហ​នុ​ កាល​ពី​យប់​ថ្ងៃ​ទី​ ២៣ ​តុលា ​។​

​លោក ​លឹម​ ប៊ុនហេង​ អ្នក​នាំ​ពាក្យ​អយ្យការ​អម​សា​លា​ដំបូង​ខេត្ត​ព្រះ​សីហនុ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃនេះ​ថា​ បុរស​សង្ស័​យ​ឈ្មោះ​​ HUANG XIAO HUI អាយុ​ ៣០ ​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ HU JUN ភេទ​ប្រុស អាយុ​ ២៩​ ឆ្នាំ​ ត្រូវ​បាន​ព្រះរា​ជអាជ្ញា​ចោទ​ប្រកាន់​ពី​បទ​ដឹក​ជញ្ជូន​ជួញ​ដូរ​ដោយ​ខុស​ច្បាប់​នូវ​​សារធាតុញៀន​តាម​បញ្ញត្តិ​មាត្រា​ ៤០​ ច្បាប់​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន។ បន្ទាប់​ពី​មក​ពួក​គេត្រូ​វបាន​​បញ្ជូន​បន្ត​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​តាម​នីតិវិធី​​។​

លោក​ថ្លែង​ថា​៖ «ជន​ទាំង ២ នាក់ ​ត្រូវ​​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​​បញ្ជូន​ដល់​តុលាការ​ខេត្ត​ព្រះសីហនុ​​នៅ​ថ្ងៃ​ទី ​២៦​ តុលា។ ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​កា​រជួញ​ដូរ​គ្រឿងញៀន​»​។ ​

តាម​មន្រ្តី​នគរ​បាល ​​​១ ​រូប​ ស្នើ​សុំ​មិន​​បញ្ចេ​ញ​ឈ្មោះ​ឲ្យដឹង​នៅ​ថ្ងៃនេះ​ថា ​​ប្រតិ​ប​ត្តិការ​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នេះ​ ធ្វើ​ឡើង​ដោយ​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ​ន​ក្រសួង​មហាផ្ទៃ ​និង​មាន​ការ​សហ​ការ​ជា​មួយ​នគរ​បាល​ខេត្ត​ព្រះសីហ​នុ​។​ ការចុះ​បង្ក្រាប​ករណីនេះ​​ គឺ​សមត្ថ​កិច្ច​បាន​ប្រើ​វិធាន​ញុះ​ញង់​ទាក់​ទង​ជា​មួយ​ជន​សង្ស័យ​ ដើម្បី​ទិញ​គ្រឿង​ញៀន​​។

លោក​បា​នបន្ត​ថា​៖ «ការ​បង្ក្រាប​ជនសង្ស័យ​នេះ ​គឺ​សមត្ថកិច្ច​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ជាអ្ន​ក​ចុះ​មក​អនុវត្ត​ផ្ទា​​ល់​។ ចំណែក​យើង​ជា​ម្ចាស់​ដែនដី​ចូល​រួម​សហ​ការ​ក្នុង​ការ​ចង្អុល​បង្ហាញ​ទី​តាំង​​»។

លោក​ អ៊ិន​ សុង​ នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ប្រាប់​នៅថ្ងៃទី ២៧ តុលា នេះ​​ដែរ​ថា​ ប្រតិបត្តិការ​នេះអនុវត្ត​តាម​បញ្ជា​ពី​ឧត្តម​សេនីយ៍​ឯក ឡឹ​ក ​វណ្ណៈ ​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​និងអនុវត្តតាម​អនុសាសន៍​របស់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ​។ក្នុង​ប្រតិ​បត្តិ​កា​រនេះ​ក៏មា​នការ​ស​ម្រប​ស​ម្រួ​ល​ផ្លូវ​ច្បា​ប់​ពី​អយ្យកា​រ​អម​សា​លាដំ​បូ​ង​ខេ​ត្តព្រះ​សីហ​នុ​ផ​ងដែ​រ។

លោ​កប​ន្តថា​ ប​​ន្ទាប់​មក​សម​ត្ថកិ​ច្ចចម្រុះបានចុះប​ង្ក្រាប​នៅ​យប់​ថ្ងៃ​ទី​ ២៣​ ខែ​តុលា ​នៅ​សណ្ឋា​គា​រ​ឆាង​ឆឹង ​ក្នុង​ក្រុម ​១៨ ភូមិ​ ៣ សង្កាត់​លេខ ​៤ ក្រុង​-ខេត្ត​ព្រះ​សីហ​នុ​​។ ក្នុង​ប្រតិប​ត្តិកា​រ​នេះ​ដឹក​នាំដោ​យ​លោក​ឧត្តម​សេនីយ៍​ទោ ឃឹ​ង សា​រ៉ាត់ នា​យក​រង​មន្ទី​រប្រ​ឆាំង​គ្រឿង​ញៀន​ជាអ្ន​កដឹ​ក​នាំ​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិ​យាល័​យ​ជំនាញ​ទី​៤ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន។

ក្រោយឃា​ត់​ខ្លួនរួ​ចស​មត្ថកិ​ច្ចបា​នឆែ​កឆេ​រក្នុង​បន្ទប់​ស្នាក់នៅ​រប​ស់ពួក​គេ និង​រឹបអូស​បាន​វត្ថុ​តាង​សារធាតុ​ញៀនប្រ​ភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) និង​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ​(WY)​ ទម្ងន់​សុទ្ធ ៩២២,២​ ក្រាម​។​

លោកបា​នប​ញ្ជាក់ថា បន្ទាប់​ពីចាប់​ខ្លួន​បា​ន​សមត្ថ​កិច្ច​បា​នដឹក​ជន​សង្ស័យ​មក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​កសាង​​សំណុំរឿង​ ​រួច​បញ្ជូន​​ត្រឡប់ទៅ​​សាលា​ដំបូង​ខេត្ត​ព្រះសី​ហ​នុ​វិញ​​ ដើម្បី​ឲ្យ​តុលា​ការ​ចាត់កា​រ​ពួកគេ​តាម​នីតិវិ​ធី​​ច្បាប់​៕​