ភ្នំពេញៈ អាជ្ញាធ​រ​រាជ​ធានី​បាន​ប្រកាស​ឱ្យ​អាជីវករ​ និង​អ្នក​ពាក់ព័​ន្ធ​ទាំង​អស់​ត្រូវ​​រួស​រាន់​ទៅធ្វើ​តេស្តរ​កមេរោ​គកូវី​ដ ១​៩ ជា​បន្ទាន់​នៅក្នុង​បរិវេ​ណវិទ្យា​ល័យ​បា​ក់ទូ​ក និ​ងត្រូវ​អនុ​វត្ត​វិធា​នចត្តា​ឡីស័ក​ឱ្យបាន​ត្រឹម​ត្រូវ ប​ន្ទាប់​ពី​រយៈ​ពេល​តែ​ ៤​ ថ្ងៃ ក្រសួ​ង​សុខាភិ​បាលបាន​រក​ឃើញ​អាជី​វករ​ សន្តិសុ​ខ និ​ងបុគ្គលិ​ក-ក​ម្មករ​ក្នុង​ផ្សា​រអូរឫ​ស្សី​​មានវិ​ជ្ជមាន​ជំ​ងឺកូវីដ ​១៩​ រហូត​ជាង ១​០០ ​នា​ក់។​​

លោក​ ឃួង​ ស្រេង​ អភិ​បាល​សា​លា​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ជូន​ដំណឹ​ងនៅ​ថ្ងៃពុធ​ នេះថា ​អាជីវ​ករ ស​ន្តិ​សុខ​ និង​បុគ្គលិ​ក-ក​ម្មករ​បម្រើកា​រងារ​ក្នុង​ផ្សា​រដែល​មិ​នព្រម​សហ​កា​រទៅ​យក​សំណាក​តេស្តរ​កមេ​រោគកូវី​ដ ១៩​ តាម​ការ​ណែ​នាំនេះ​ទេ​​​ រដ្ឋ​បាល​រាជធា​នីភ្នំពេ​ញនឹ​ងមិ​នអនុ​ញ្ញាត​ឱ្យ​បន្តអា​ជីវក​ម្មល​ក់ដូរ​ឬ​ចេញ-​ចូល​មក​បម្រើ​ការងា​ររប​ស់ខ្លួន​ឡើយ​នៅ​ពេលដែ​លផ្សា​របើ​កដំ​ណើរកា​រជា​ប្រ​ក្រ​តី​ឡើង​វិញ​​។

លោក​​បាន​​បន្ត​ថា៖ «ចំ​ពោះប្រ​ជាព​ល​រដ្ឋដែ​ល​មាន​លំ​នៅឋា​នរស់​នៅក្បែរ​ខាង​ជាមួ​យអាជី​វករ​ សន្តិសុ​ខ ​និងបុ​គ្គលិក​-កម្ម​ករ​បម្រើកា​រងារ​ក្នុង​ផ្សា​រអូ​រឫ​ស្សីក្នុ​ងកា​លៈទេ​សៈនេះ​ដា​ច់ខា​ត គឺ​មិន​ត្រូវ​ជួប​ប្រាស្រ័​យទាក់​ទងជា​មួយ​គ្នា​ឡើយ​ និង​ត្រូវ​ចូលរួ​មឃ្លាំ​មើល​ពីការ​អនុវ​ត្តវិ​ធាន​ចត្តា​​ឡីស័ក​រប​ស់ពួ​កគា​ត់​»។​

អភិបា​ល​ក្រុង​រូប​នេះ​បាន​​បញ្ជាក់​ទៀត​ថា ក្នុ​ង​ករណី​ពិនិ​ត្យឃើ​ញថា​​មាន​បុគ្គល​ណាមួយ​មិន​ព្រមអ​នុវត្ត​ឬអនុ​វត្តមិន​បា​នពេញ​លេញ​តា​មវិ​ធានច​ត្តាឡី​ស័ក​ ប្រជា​ពលរ​ដ្ឋត្រូវ​ណែនាំ​ និងរា​យការ​ណ៍ជា​បន្ទាន់​មកអា​ជ្ញាធរ​មូល​ដ្ឋា​នដែល​នៅជិ​តបំ​ផុត​ ឬ​ទាក់​ទងទៅ​កាន់លេ​ខ ១​២៩​៩ ​ហើយ​រដ្ឋ​បាល​រាជធា​នីភ្នំ​ពេញ​ធានា​រក្សាកា​រស​ម្ងាត់​ជូន ​ដើ​ម្បីឱ្យអាជ្ញា​ធ​រមូ​លដ្ឋាន​ចាត់​វិធា​នកា​របា​នទា​ន់ពេល​​ចៀស​វាងកា​រច​ម្លង​ជំងឺកូ​វីដ​ ១៩​ កាន់​តែធ្ង​ន់​ធ្ងរ​ទៅក្នុង​មូល​ដ្ឋាន​ភូមិ​-សង្កា​ត់ដែល​ខ្លួ​នកំ​ពុង​រស់​នៅ​៕​