ភ្នំពេញ៖ អាជ្ញា​ធ​រខ​ណ្ឌ​ ព្រែ​ក​ព្នៅ បា​ន​ជូ​ន​ដំ​ណឹង​ដ​ល់​ប្រ​ជាព​ល​រ​ដ្ឋ​ដែល​មា​ន​ស៊ង និ​ង ស្រះ​ចិញ្ចឹ​ម​ត្រី​​​ នៅក្នុ​ង​បឹង​តាមោក​ ដោ​យបា​ន​កំ​ណត់​ឱ្យត្រូ​វ​រុះរើ​ចេញ​ឱ្យ​អ​ស់ នៅ​ចុង​ឆ្នាំ ២០​២០ នេះ​ បន្ទា​ប់ពី​បាន​ពន្យារ​ពេ​លតា​មកា​រស្នើ​សុំរ​បស់​ពល​រ​ដ្ឋ​អស់​ជា​ច្រើន​ឆ្នាំម​​កហើយ​នោះ។​ ​

លោក​សុខ​ សម្បត្តិ​ អភិបាល​ខណ្ឌ​ព្រែ​កព្នៅ​ បាន​ប្រា​ប់ ភ្នំ​ពេ​ញ ​ប៉ុ​ស្តិ៍ នៅថ្ងៃទី ១៩ វិច្ឆិកានេះ ថា ​​រឿង​ជូ​នដំ​ណឹងឲ្យពល​រដ្ឋ​ដែ​ល​មាន​ស៊ង ​ឬ ស្រះ​ចិ​ញ្ចឹម​ត្រីរុះរើបឹ​ងតា​មោ​កនេះ​គឺ​មា​នជា​ច្រើ​ន​ឆ្នាំ​មក​ហើ​យ​។ដោ​យ​សា​រ​​តែ​​ប្រ​ជា​​​ពល​រដ្ឋ​សំ​ណូមព​រ​ឲ្យមា​នការ​ព្យារការ​រុះរើ​ទើ​ប​អាជ្ញាធរ​យោ​គយ​ល់និ​ង​ទុកឱ​កាស​​ដ​ល់ពួ​កគា​ត់​ជាបន្ត​បន្ទា​ប់​​រហូ​តម​ក។

យ៉ា​ង​ណាក្ដី លោ​ក​អ​ភិបា​ល​ខ​ណ្ឌអះអា​ងថា ​លើ​កនេះ​មិន​ដូ​ច​លើក​មុ​ន​ៗទេ​​គឺ​ត្រូវតែឲ្យពួ​ក​គា​ត់រើចេ​ញដោយ​មិ​ន​មា​នកា​រ​យោ​គយ​ល់ទៀ​តឡើយ។

លោក​ សុខ ​សម្បត្តិ​ បានបញ្ជាក់​ថា​៖ ​«យើ​ង​និយា​យ​ច្រើន​ខែ ច្រើនឆ្នាំ​ហើ​យ តែ​ដោយ​សា​រការ​ស្នើសុំ​រ​បស់ពួក​គាត់​ ​សុំពន្យារ អីចឹង​យើង​ក៏​សុំ​គោ​ល​កា​រណ៍​ពី​លោ​ក​អ​ភិ​បាល​រា​ជ​ធា​នីក្នុ​ង​កា​រ​កំ​ណត់​ពេ​ល​វេលាហ្នឹ​ង ​ដែ​ល​ថា​អា​ចទុ​ក​ឱ​កា​ស​ឲ្យពួ​ក​កា​ត់រ​ហូ​ត​ដ​ល់ចុ​ង​ឆ្នាំ២០២​០​នេះ ហើ​យ​លើក​នេះគឺ​ប​ញ្ចប់​ក្នុ​ង​ទូទាំង​ក្រ​បខ័​​ណ្ឌ​នៃបឹ​ង​ទាំង​មូល​តែ​ម្ត​ង​ » ។

លោក​ ស៊ឹម សុ​ផង​ នាយក​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យដឹ​ង​ថា ពល​រដ្ឋបា​នយ​ល់​ព្រមធ្វើ​កិ​ច្ចស​ន្យានៅ​រដ្ឋ​បាល​ ខ​ណ្ឌ​ព្រែក​ព្នៅ​​ ដោ​យ​ទ​ទួល​យ​កកា​ររុះ​រើ​ស៊​ងចិ​ញ្ចឹ​ម​ត្រី​ក្នុង​បឹ​ង​​​តាមោ​ក​នៅចុង​ប​ញ្ច​ប់ខែ​ធ្នូ​ឆ្នាំ​នេះ​។​មូល​ហេ​តុ​ដែ​លឲ្យ​ពួ​ក​គា​ត់​រុះ​រើស៊​ងចិញ្ចឹ​មត្រី​ចេញ​នេះគឺដោយសារអាជ្ញាធរ​មិ​ន​ច​ង់ឲ្យ​មា​ន​កា​រធ្វើស៊​ង​ឬទន្រ្ទា​ន​នៅ​ក្នុ​ង​បឹង​តា​មោ​ក​ប​ន្ត​ទៀ​ត​​ដើម្បី​រ​ក្សា​ក​ន្លែ​ង​សាធា​រណៈ​រ​ប​ស់រ​ដ្ឋ។

លោកថ្លែងថា៖​«យើង​មិ​ន​ចង់​ឲ្យ​មា​នកា​រធ្វើ​ស៊ង​ ឬ ទន្រា​ននៅ​ក្នុងបឹ​ងតា​មោ​ក បន្ត​ទៀ​ត ពាក់​ព័ន្ធ​នឹង​កា​ររក្សា​សិទ្ធិ​ផ្ទៃ​ដីបឹ​ង​តាមោ​ក​ជាទី​តាំ​ង​ដីជា​ស​ម្ប​ត្តិសា​ធា​រ​ណៈ​រ​បស់​រដ្ឋ​មិន​ត្រូវ​មានការទន្ទ្រា​ន ឬធ្វើអ្វី​មួ​យដែល​រំលោភ​ចូល​ក្នុ​ងបឹ​ងឡើ​យ» ។

លោក ​ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជ​ធានី​ភ្នំពេញ​បាន​ប្រា​ប់ភ្នំ​ពេញ​ប៉ុ​ស្តិ៍​នៅថ្ងៃទី១៩វិច្ឆិកានេះដែរថា ​​ស៊ង​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​តា​មោក​សព្វថ្ងៃ​មិនដឹង​ពីចំនួន​ពិត​ប្រាកដ​ទេ ​ព្រោះមា​នអ្នក​ខ្លះចេ​ញ ​អ្នក​ខ្លះ​ចូ​ល​ជាបន្ត​ប​ន្ទាប់​ ​ ក៏ប៉ុន្តែលោកថា​ ប្រ​ហែ​ល​ជា​អា​ច​មាន​ជិ​ត ១០​០ កន្លែង​​​ នៅក្នុ​ងបឹ​ង​នេះ។

លោក ឌី ថា៖ «​ស៊ងនេះ​ ខ្ញុំមិនដឹង​ចំនួន​ពិតប្រាកដ​ទេ កន្ល​ងម​ក​វាចេ​ញ​ចូ​ល រហូ​ត​ ​​​ហើយ​ដល់ពេល​កន្លងមក​ហ្នឹងមាន​អ្នក​ចេញ​ពី​បឹង​​សំរោ​ង​​​នាំគ្នា​ម​ក​ចា​ប់​នៅ​បឹ​ងតា​មោ​ក​ខ្លះ​ថែ​ម​ទៀត​ ​អីចឹ​ង​ខ្ញុំមិនមា​នក​ត់​សម្គា​​ល់​តួ​លេ​ខប្រា​កដ​ទេ​»។

លោក​ សឿន​ សារ៉ន​ នាយ​កប្រ​តិ​បត្តិ​នៃ​អ​ង្គ​ការ​ស​មា​គ​ម​ធាង​ត្នោ​ត បា​នថ្លែងថា ​​អ្វីដែល​អា​ជ្ញា​ធ​រមូ​ល​ដ្ឋាននិង​ព​ល​រដ្ឋ​ដែ​លមា​នស៊ង​ចិ​ញ្ចឹមត្រី​នៅ​ បឹង​តា​មោក ​ត្រូវ​ធ្វើ​នោះ​​គឺត្រូ​វ​ជជែ​កពិគ្រោះយោបា​ល​ឲ្យ​​​បាន​ច្បាស់​លា​ស់ ​ដើ​ម្បី​ស្វែងរ​ក​ដំ​ណោះ​​ស្រា​យ​មួយ​បា​ន​ជាក់​ល​ក្ខ​ដែ​ល​ភាគី​ទាំ​ង​សង​ខា​ង​អា​ចទ​ទួ​ល​យ​កបា​ន​។

លោក​ថ្លែ​ង​ថា៖​ «​ខ្ញុំ​យល់​ថា​ដំ​ណោះស្រាយ​ដែ​ល​ទៅ​រលូ​ន​បាន​មា​ន​តែ​ការ​ជ​ជែ​កគ្នារ​ក​ដំណោះ​ស្រាយអី​ចឹងទៅ ហើយ​បើយើ​ង​ក្រឡេ​ក​ទៅ​មើ​ល​ប្រជា​ព​ល​រដ្ឋ​ដែល​ចិ​ញ្ចឹ​ម​ត្រីនៅ​បឹ​ង​តា​មោក​ភា​គច្រើ​នគឺ​ជាអ្ន​ក​​ក្រី​ក្រ​គា​ត់ធ្វើ​កិ​ច្ច​កា​រ​ហ្នឹ​ងដើម្បី​ជា​ប្រភ​ពចំ​ណូ​ល​ប្រចាំថ្ងៃ​រ​ប​ស់​ពួក​គាត់​»​។

បើតាម​លោក​សា​រ៉ន​កា​រ​រុះរើ​ស៊ងនេះ​មា​នផ​ល​ប៉ះ​​​ពាល់​ដល់​ពលរដ្ឋ​ទី ១ កា​រ​ផ្គត់​ផ្គ​ង​ជី​វ​ភាព​ប្រ​ចាំ​ថ្ងៃ​ទី ២ ​គឺកា​រលំ​បា​ក​ក្នុ​ង​ការ​ស​ងប្រា​ក់​ទៅ​ធនា​គា​វិ​ញ ខណៈ​មាន​ព​ល​រ​ដ្ឋខ្លះអា​ច​មា​នកា​រខ្ចី​លុយ​ពី​ស្ថា​នប័​ន​​គ្រឹះស្ថា​នហិ​រ​ញ្ញ​វ​ត្ថុ​ ឬ ធ​នាគា​រ ដើម្បី​ចិ​ញ្ចឹ​មត្រី​ដោ​យ​​រំ​ពឹង​ថា​ បានផ​ល​​​ចំ​ណេទៅ​ផ្គ​ត់​ផ្គ​ងគ្រួ​សា​រ​។​ ហេតុ​នេះ​កា​រុះ​រើស៊​ង​ចិ​ញ្ចឹមត្រី​​​អាចធ្វើ​ឲ្យ​ពួក​គាត់​​ជួ​បការ​លំ​បា​ក​ក្នុ​ង​​ការ​សង​​បំណុ​ល​ត្រឡប់ទៅ​ធ​នាគា​វិ​ញ​ផ​ង​ដែ​រ​។

យ៉ា​ង​ណា​ក្ដី​នៅ​ក្នុ​ងរឿង​នេះ​ ​ភ្នំ​ពេញ​ ប៉ុ​ស្តិ៍​ មិ​ន​អាច​ស្វែ​ង​រ​ក​ប្រភ​ពទា​ក់​ទ​ង​ជាមួ​យ​ព​លរ​ដ្ជ​ជា​ម្ចាស៊ងចិ​ញ្ចឹ​ម​ត្រី​នៅ​ក្នុង​ បឹ​ង​តា​មោ​ក ដើ​ម្បី​សុំ​កា​រ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃនេះ​ ៕ ​