The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ដាក់​សារ​ឲ្យ​បញ្ឈប់​ការ​ជួញ​ដូរ​សត្វ​ព្រៃ

អាជ្ញាធរ​ដាក់​សារ​ឲ្យ​បញ្ឈប់​ការ​ជួញ​ដូរ​សត្វ​ព្រៃ

អាជ្ញាធរ​ដាក់​សារ​ឲ្យ​បញ្ឈប់​ការ​ជួញ​ដូរ​សត្វ​ព្រៃ

130603_06
សត្វទន្សងដែលចិញ្ចឹមនៅក្នុងសួននៃមជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញៈ អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និង​សៀមរាប បាន​ដាក់​បង្ហាញ​សារ​អេឡិច​ត្រូនិក​អំពី «​ការ​បញ្ឈប់​ការ​ជូញ​ដូរ​សត្វ​ព្រៃ​» ដែល​ជា​កម្មវិធី​សម្រាប់​លើក​កម្ពស់​ការ​យល់​ដឹង​នៅ​អាកាស​យានដ្ឋាន អនុវត្ត​ដោយ​អង្គការ Wildlife Alliance រួម​ជាមួយ​នឹង USAID និង​អង្គការ Freeland Foundation។

អាកាស​យានដ្ឋាន​នឹង​បង្ហាញ​សារ​ចំនួន​១៥ និង​ការ​ប្រកាស​ពី​សេវា​សាធារណៈ ៣០ វិនាទី​នៅ​មណ្ឌល​ព័ត៌មាន​សម្រាប់​ភ្ញៀវ​ទេសចរ ក្នុង​រយៈ​ពេល​១ឆ្នាំ។

លោក​ស្រី Amy Van Nice អ្នក​គ្រប់​គ្រង​អភិវឌ្ឍន៍​អន្តរជាតិ បាន​ថ្លែង​ថា គោល​ដៅ​គឺ​ធ្វើ​ឲ្យ​អាកាស​យានដ្ឋាន​ក្លាយ​ជា​ខ្សែ​ការពារ​ដើម្បី​បង្អាក់​ការ​ដឹក​ជញ្ជូន​ចេញ​ចូល។ លោក​ស្រី​បន្ត​ថា៖ «មនុស្ស​រាប់​ពាន់​នាក់​ឆ្លង​កាត់​រៀង​រាល់​ថ្ងៃ​អ្នក​ចេញ​ចូល​អាកាស​យានដ្ឋាន​អាច​ឃើញ​សារ​និង​វីដេអូ។ ពួកគេ​ផ្តល់​សារ​ដែល​យើង​ទាំង​អស់​គ្នា​ចាំ​បាច់​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ការពារ​សត្វ​ព្រៃ​»។

សញ្ញា​សារ​នីមួយៗ​បង្ហាញ​ពី​សត្វ​ផ្សេងៗ និង​ទូរស័ព្ទ​ទាន់​ហេតុការណ៍​នៃ​ក្រុម​សង្គ្រោះ​សត្វ​ព្រៃ​បន្ទាន់ ២៤ម៉ោង​សម្រាប់​ផ្តល់​ដំណឹង​ពី​ជន​អនាមិក​ធ្វើ​សកម្មភាព​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។

លោក Dean Lague ទីប្រឹក្សា​បច្ចេកទេស WRRT អះអាង​ថា ខ្សែ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​នេះ​ជា​ធម្មតា​ទទួល​បាន​ការ​ហៅ​ចូល ៤​ទៅ​៦ ដង ក្នុង​មួយ​ថ្ងៃ។

លោក ហេង គឹមឆាយ មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ថ្លែង​ថា វា​ពិបាក​សម្រាប់​សមត្ថកិច្ច​លោក​ក្នុង​ការ​រក​ឲ្យ​ឃើញ​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ។

លោក គឹមឆាយ បន្ថែម​ថា៖ «ពេល​នេះ​គឺ​ពិបាក​សម្រាប់​យើង​។ យើង​ពុំ​មាន​ច្បាប់​គ្រប់​គ្រាន់​ទេ។ ប៉ុន្តែ​យើង​មាន​អ្នក​ឲ្យ​ការណ៍​ដែល​ផ្តល់​ព័ត៌មាន​ត្រឹម​ត្រូវ​ដល់​យើង​»។

ទីផ្សារ​ខុស​ច្បាប់​សម្រាប់​សត្វ​ព្រៃ​នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​ប៉ាន​ប្រមាណ​ក្នុង​តម្លៃ​ពី​១០​ទៅ​៣០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ អាកាស​យានដ្ឋាន​ជា​មណ្ឌល​នៃ​ការ​ដឹក​ជញ្ជូន​សត្វ​ព្រៃ​ខុស​ច្បាប់។

WRRT ចាប់​ផ្តើម​កម្មវិធី​នេះ​ក្នុង​ខែ​មករា ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ការ​ជួញ​ដូរ​ខុស​ច្បាប់​និង​បន្លំ​ឯកសារ​។ លោក គឹមឆាយ ថ្លែង​ថា ក្រុម​ការងារ​បាន​បណ្តុះ​បណ្តាល​និយោជិត​អាកាស​យានដ្ឋាន​ឲ្យ​កំណត់​ជំពូក​សត្វ​ព្រៃ​ដើម្បី​ធ្វើ​ការ​ចាប់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។

លោក​បន្ថែម​ថា អ្នក​ជួញ​ដូរ​សត្វ​ត្រូវ​ទទួល​ទោស​ពី​៥​ទៅ​១០ ឆ្នាំ ផ្អែក​លើ​ជំពូក​សត្វ និង​លើ​សកម្មភាព​ទាក់​ទិន​នឹង​សត្វ​ព្រៃ​។ អ្នក​ជួញ​ដូរ​ខុស​ច្បាប់​មួយ​ចំនួន​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ផ្ទាល់​ខណៈ​ដែល​អ្នក​ខ្លះ​ទទួល​ពិន័យ ២ ៥០០ ទៅ ២៥ ពាន់​ដុល្លារ។

ចាប់​តាំង​ពី​ឆ្នាំ ២០០១ WRRT ចាប់​បាន​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ជិត ៣ពាន់​នាក់ ហើយ​បាន​សង្គ្រោះ​សត្វ​ព្រៃ​បាន​រហូត​ជាង ៥៥ ពាន់​ក្បាល​៕ TK

អត្ថបទគួរចាប់អារម្មណ៍