ភ្នំពេញៈ សមត្ថ​កិច្ច​កង​រា​ជអាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍សែ​នជ័យ កំ​ពុង​ចាត់ការ​ទៅតាម​ប​ណ្ដឹង​របស់​ម្ចាស់​ផ្ទះ​សំណាក់​ KIS ដែល​ប្ដឹង​ចោទ​មន្ដ្រី​យោធា ​ថ្នាក់​វរ​សេនីយ៍​ទោ​ម្នាក់​ ពាក់​ព័ន្ធ​ករណី​ជេរ​ប្រមាថ​ និង ​គំរាម​កំ​ហែង​ ដោយ​ប្រើ​​អា​វុធ​នៅ​ពេល​រាត្រី ​ខណៈ​គូទំនាស់​គឺជា​អ្នក​ជិត​ខាង​នឹង​គ្នា។

លោក​ ជឹម​ ឫទ្ធី​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​នេះ​បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​​ កាល​ពី​ថ្ងៃ​អាទិ​ត្យថា​ មន្ត្រី​យោ​ធាដែល​រង​ការ​ប្ដឹង​មាន​ឈ្មោះ​ ជា​ សុខ​ហេង ​មាន​លំនៅ​ក្នុង​សង្កាត់​ចោម​ចៅ ៣ ​ខណ្ឌពោ​ធិ៍សែន​ជ័យ ​រាជធា​នីភ្នំពេ​ញ ជាប់​នឹងផ្ទះ​សំណាក់​​ KIS ផ្នែក​ខាង​ក្រោយ​។

លោក​បាន​ប​ន្តថា​ តាម​ពាក្យបណ្ដឹង​ដែល​មាន​ភ្ជាប់​ខ្សែ​វីដេ​អូគ្លីប ​ជនសង្ស័យ​បាន​កាន់​កាំភ្លើ​ង​ដើរចូ​ល​ទៅ​អង្រួន​ទ្វារ​រប​ងផ្ទះ​សំណាក់ ​KI​S ហើយ​បានស្រែក​ជេរ​ប្រមាថ ​កាល​ពី​ម៉ោង​ជាង​ ១ រំលង​អធ្រា​ត្រ ឈា​នចូល ​ថ្ងៃទី​ ១​ ខែ​ ឧសភា ​ឆ្នាំ​ ២០​២០។

លោក ​ឫទ្ធី​ បាន​ថ្លែង​ថា​ ម្ចាស់​ផ្ទះ​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា៖​ «ខ្ញុំ​ និង​ លោក​ ជា​ សុខ​ហេង ​គឺ​ជា​អ្នក​ជិត​ខាង​នឹង​គ្នា ហើយ​ពួក​យើង​ពុំ​ធ្លាប់​មាន​បញ្ហា​ឈ្លោះ​ប្រ​កែក​ ឬ ​ទំនាស់​អ្វី​នឹង​គ្នា​នោះ​ទេ​កាល​ពី​មុន​មក​។ ប៉ុន្តែ​នៅ​យប់​ថ្ងៃកើ​តហេ​តុ ខ្ញុំមិន​​ដឹងថា​ គាត់​មានកំហឹ​ងពី​ណាម​កទេ​ហើយ​មាន​គោល​បំណ​ងអ្វីម​កលើ​ខ្ញុំនោះដែ​រ ដោយគា​ត់​បាន​កាន់​កាំភ្លើង​ស្រែកឡូ​ឡា និង ​ចូ​លមក​គំរាម​ដល់​មុខ​ផ្ទះ​សំណាក់​របស់​ខ្ញុំ​ផ្អើល​អស់​គេ​ឯង​»។

លោក​បាន​បន្ត​ថា ​ដោយ​បារម្ភ​ពី​សុវត្ថិ​ភាព​ក្រុម​គ្រួសា​រ និង ​បុគ្គលិក ​ម្ចាស់​ផ្ទះ​សំណាក់​នេះ ​ក៏បាន​ដាក់​ពាក្យ​ប្ដឹង​មក​សមត្ថ​កិច្ច​កង​រាជ​អាវុ​ធហត្ថ​ខណ្ឌ​ ដើម្បី​ជួយ​អន្ត​រាគមន៍​កោះហៅ​​មន្ត្រី​​យោ​ធា​ខាង​លើនេះ​មកសួ​រ​នាំនិ​ង​ចា​ត់វិ​ធា​នអ​ប់​រំតា​ម​វិន័​យ​កង​ទ័ព។​ ​

លោក​បាន​បញ្ជាក់​ថា៖​ «ក្រោយកើ​តហេតុ​ជ​ន​សង្ស័យ​បាន​គេច​ខ្លួន។ តែ​ទោះជា​បែប​ណា​ពេល​នេះ​មន្ត្រី​ជំនាញ​យើង​កំពុង​ចាត់​កា​រ​លើ​សំណុំ​រឿង​នេះ​ទៅតា​មនី​តិ​វិធី​ច្បា​ប់»​៕ ​