The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​៦នាក់​ចាប់​ខ្លួន​នៅ​ព្រៃវែង




អ្នក​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​៦នាក់​ចាប់​ខ្លួន​នៅ​ព្រៃវែង

អ្នក​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​៦នាក់​ចាប់​ខ្លួន​នៅ​ព្រៃវែង

ព្រៃវែងៈ ជន​សង្ស័យ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿង​ញៀន​៦នាក់​រួម​នឹង​វត្ថុតាង​ជក់ និង​ថង់​ដាក់​ថ្នាំ​ញៀន​៣០​កញ្ចប់​តូច​ត្រូវ​នគរបាល​ខេត្ត​ព្រៃវែង​ចាប់​ បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កាល​ពី​រសៀល​ម្សិលមិញ​ បន្ទាប់​ពី​កម្លាំង​នគរបាល​ស្រុក​ពារាំង​សហការ​ជាមួយ​កម្លាំង​ខេត្ត​ ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​កាល​ពីថ្ងៃ​ទី៥ និង ៦ មីនា ។

លោក​ ពេជ្រ ​សុត្ថារ័ត្ន ស្នង​ការ​រង​នគរបាល​ខេត្ត​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ​ជន​សង្ស័យ​ចំនួន​៦​នាក់​ជាអ្នក​ជក់​និង​ចែក​ចាយ​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ ចាប់​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ហើយ​កាល​ពីរ​សៀល​ថ្ងៃទី​៧​ ខែ​មីនា។

លោក​ថ្លែង​ថា​៖​«ជន​ទាំង​៦​នាក់​យើង​គ្រាន់​តែ​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ ក្នុង​បទល្មើស​ជាក់​ស្តែង​ប៉ុណ្ណោះ ប៉ុ​ន្តែ​ខ្ញុំមិ​នដឹ​ង​ថា ​តើ​ខាង​តុលាការ​លោក​ត្រូវ​ចាត់​ការ​បន្ត​យ៉ាង​ណា​នោះ​ទេ​»។

លោក​ អ៊ុម​ វណ្ណ​ថា​ អធិការ​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យទាំ​ង​៦​នាក់​នោះ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បន្ត​បន្ទាប់​គ្នា​ដោយ​ជន​៣នា​ក់​សមត្ថកិច្ច​ចាប់ ​បាន​កាល​ពីថ្ងៃទី​៥ពា​ក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ទី១​ឈ្មោះ ​ឆេង​ ខេង​ ភេទ​ប្រុស​ អាយុ​ ២១ឆ្នាំ​ ជាម្ចាស់​ផ្ទះផ្តល់​កន្លែងជក់​ ២-ឈ្មោះ ​សុន រ៉ាឌី​ ភេទ​ប្រុស​ អាយុ ១៨ឆ្នាំ​នៅ​ភូមិ​ ព្រៃព្នៅ ​ឃុំ​ព្រៃព្នៅ ​ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង និង​ទី៣​-ឈ្មោះ ​ជាង​ សុខ​ហេង​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ជាមួយ​គ្នា​ ដោយ​រឹបអូស​វត្ថុតាង​បាន​សម្បក​ទុយោបឺត​ចំនួន​៨ និង​ដប​ទឹក​សុទ្ធ​១។ ឯ​ជន​សង្ស័យ​​​៣នាក់ ​ទៀត ពាក់ព័ន្ធ​នឹងការ​ចែកចាយ​ថ្នាំញៀន​ទី១​ឈ្មោះ ​ម៉ៅ ​ជីន​ ភេទប្រុស ​អាយុ​ ២៥​ឆ្នាំ ទី២-​ឈ្មោះ ​ស៊ឹម​ សុន​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ទី៣-​ឈ្មោះ​ហ៊ាន ឌឿន​ ភេទ​ប្រុស​ អាយុ​ ២៩ឆ្នាំ ​អ្នក​ទាំង​៣ ​រស់​នៅ​ភូមិ​ព្រៃព្នៅ ​ឃុំ​ព្រៃព្នៅ ​ស្រុក​ ពារាំង។ ចំពោះ​វត្ថុតាង​មាន ដែក​កេះ​ ថ្មដែក​កេះ​១៥​គ្រាប់ ថង់​ប្លាស្ទិក​តូច​៣០​ថង់​សម្រាប់​ច្រក​ថ្នាំ​និង​ទុយោបឺត​សម្រាប់​ជក់់​ចំនួន​២២ កំប៉ុង​ម្សៅពណ៌​ស ស្នាប់​ដៃ​ ដែក​ឆាប និង​កាំបិត៕

អត្ថបទគួរចាប់អារម្មណ៍