The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​សម្បុក​ចាប​ទៅ​នៅ​ភូមិ​អណ្តូង​មិន​ព្រម​ចាក​ចេញ​ជា​លើក​ទី២

អ្នក​សម្បុក​ចាប​ទៅ​នៅ​ភូមិ​អណ្តូង​មិន​ព្រម​ចាក​ចេញ​ជា​លើក​ទី២

អ្នក​សម្បុក​ចាប​ទៅ​នៅ​ភូមិ​អណ្តូង​មិន​ព្រម​ចាក​ចេញ​ជា​លើក​ទី២

121004_07
អតីតអ្នកភូមិសម្បុកចាប ដែលបង្ខំឲ្យទៅនៅភូមិអណ្តូង ត្រូវបង្ខំឲ្យរើចេញជាលើកទី២ ផា លីណា

ភ្នំពេញៈ សហគមន៍​ពលរដ្ឋ​មួយ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​ផ្តុំ​គ្នា​នៅ​លើ​ផ្លូវ​មួយ​ដែល​សុទ្ធ​តែ​ភក់​ពី​ម្សិលមិញ ព្រោះ​តែ​បារម្ភ​ខ្លាច​អាជ្ញាធរ​មក​បណ្តេញ​ពួក​គេ​ជា​លើក​ទីពីរ។

ប្រជា ពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​ភូមិ​អណ្តូង​ មិន​ទៅ​ធ្វើ​ការងារ​ទេ ហើយ​ប្រសិន​បើ​នរណា​ចុះ​មក​រុះរើ​ផ្ទះ​គាត់​ ពួក​គេ​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ការពារ។

លោក ហម ហូយ អាយុ​៣៣​ឆ្នាំ ​និយាយ​ថា​៖«យើង​នឹង​មិន​ទៅ​ណា​ទេ​។ ​យើង​បារម្ភ​ថា​ អាជ្ញាធរ​ចុះ​មក​បំផ្លាញ​ផ្ទះ​យើង ពីព្រោះ​ពេល​កំណត់ គឺ​នៅ​ថ្ងៃ​នេះ»។

ពលរដ្ឋ​១៩​គ្រួសារ​ បាន​ទទួល​លិខិត​ពី​អាជ្ញាធរ​កាល​ពី​សប្តាហ៍​មុន ដែល​ពួក​គេ​បញ្ជា​ឲ្យ​គ្រួសារ​ទាំង​នោះ​រុះរើ​ផ្ទះ​ចាក​ចេញ​ពីទី នេះ ដោយ​មិន​មាន​សំណង​ដើម្បី​ធ្វើ​ផ្លូវ​ និង​លូ​បង្ហូរ​ទឹក។

អ្នក​ ភូមិ​ប្រាប់​ថា គេ​ត្រូវ​តែ​គោរព​តាម​បញ្ជា​របស់​អាជ្ញាធរ បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​នឹង​កម្លាំង​មាន​សមត្ថកិច្ច។

អ្នក​ភូមិ​ឈ្មោះ នួន ទុម អាយុ​៤៣​ឆ្នាំ ប្រាប់​ថា លិខិត​នោះ​ធ្វើ​ឲ្យ​គាត់​មាន​កង្វល់​ខ្លាំង​ណាស់​។

ដូច គ្រួសារ​១៨​ទៀត​ដែរ​ នួន​ ទុម ​និង​ក្រុម​គ្រួសារ​ក៏​ត្រូវ​បណ្តេញ​មក​ពី​សហគមន៍​សម្បុក​ចាប​ ក្នុង​ខណ្ឌ​ចំការមន​ នៅ​ឆ្នាំ​២០០៦​។ ​គាត់​បន្ត​ថា ខ្ញុំ​មិន​ចេញ​ទៅ​ណា​ទៀត​ទេ ពីព្រោះ​ថា​ វា​គ្មាន​កន្លែង​ណា​ត្រូវ​ទៅ​»។ គាត់​បន្ត​ថា​៖ «ខ្ញុំ​ដេក​មិន​លក់ និង​មិន​ទៅ​ធ្វើ​ការ​ពីព្រោះ​ខ្ញុំ​ខ្លាច​អាជ្ញាធរ​នឹង​ចុះ​មក​ បំផ្លាញ​ផ្ទះ​ខ្ញុំ​»។

ក្រុម​គ្រួសារ​ដែល​ភ័យ​ខ្លាច​នឹង​ការ​បណ្តេញ​ ចេញ​រស់​នៅ​ក្នុង​ផ្ទះ​តូចៗ ដែល​ពួក​គេ​បាន​សង់​បន្ទាប់​ពី​ត្រូវ​បង្ខំ​ឲ្យ​មក​រស់​នៅ​ក្នុង​ភូមិ ​អណ្តូង​នេះ​។ ​អាជ្ញាធរ​មិន​ដែល​ធ្វើ​តាម​ការ​សន្យា ដែល​ថា​នឹង​ផ្តល់​កន្លែង​ល្អ​ប្រសើរ​ជាង​មុន​ទេ។

អ្នក​ស្រី​ ទុម ​ថា ប្តី​គាត់​និង​កូន​ប្រាំ​នាក់​នៅ​ជាន់​ក្រោម ពួក​គេ​នៅ​បន្ទប់​រួម​គ្នា​តូច​ចង្អៀត ពេល​ភ្លៀង​ម្តងៗ បន្ទប់​នោះ​ត្រូវ​ទឹក​លិច។​

គាត់​បន្ត​ថា​៖ «យើង​បាន​ព្យាយាម​រស់​នៅ​ឲ្យ​មាន​សុភមង្គល​នៅ​ទី​នេះ​ បើ​ទោះ​ជា​យើង​មិន​មាន​ម្ហូប​អាហារ​ឬ​ប្រាក់​កាស​គ្រប់គ្រាន់​ក៏​ដោយ តែ​ឥឡូវ​គេ​ចង់​បណ្តេញ​យើង​ចេញ​ពី​កន្លែង​នេះ​ទៀត​»។

ផ្នែក​មួយ​ចំនួន​ នៃ​ភូមិ​អណ្តូង​ពេញ​ទៅ​ដោយ​ភក់​កាល​ពី​ម្សិលមិញ ដោយ​សារ​ផ្លូវ​មិន​មាន​ការ​ឈូសឆាយ​ត្រឹម​ត្រូវ និង​ទឹកភក់ ធ្វើ​ឲ្យ​រថយន្ត​ធំ​ៗ​មិន​អាច​ចូល​ទៅ​ភូមិ​នេះ​បាន​ទេ សូម្បី​តែ​ដើរ​ដោយ​ថ្មើរ​ជើង​ក៏​ពិបាក​ដែរ ​ព្រោះ​ទឹក​លិច​ និង​មាន​សំរាម និង​កាក​សំណល់​ផ្សេងៗ​ពាសពេញ​។

មេ​ភូមិ​អណ្តូង​៣ លោក សុខ ឆាម ​បាន​និយាយ​ថា អាជ្ញាធរ​បាន​សុំ​ឲ្យ​អ្នក​ភូមិ​ទាំង​នោះ​រើ​ផ្ទះ​ចេញ​ ខណៈ​ដែល​អាជ្ញាធរ​ចុះ​ធ្វើ​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

លោក ថា៖ «យើង​មិន​បណ្តេញ​ពួក​គេ​រហូត​ទេ។ យើង​គ្រាន់​តែ​ឲ្យ​គាត់​ចេញ​មួយ​រយៈ​ ដោយ​សារ​យើង​ត្រូវ​ការ​ធ្វើ​លូ ដើម្បី​កុំ​ឲ្យ​ទឹក​ជន់​លិច​កន្លែង​ពួក​គេ​រស់​នៅ​។​ មិន​គួរ​ភ័យ​ខ្លាច​ទេ ពី​ព្រោះ​យើង​នឹង​ឲ្យ​គាត់​មក​វិញ និង​រស់​នៅ​កន្លែង​ដដែល​បន្ទាប់​ពី​ដាក់​លូ​ទឹក​រួច​»។

ប៉ុន្តែ​ អ្នក​ភូមិ​ បូ សុផាន អាយុ​៣៦​ឆ្នាំ ប្រាប់​ថា អាជ្ញាធរ​សង្កាត់​ហៅ​គ្រួសារ​ទាំង​អស់​ទៅ​ប្រជុំ​ពី​ថ្ងៃ​អង្គារ ដែល​និយាយ​កាន់​តែ​ពិបាក​យល់​ថែម​ទៀត​។  គាត់​ថា ៖ «ពួក​គេ​ប្រាប់​យើង​ថា វា​ស្រេច​តែ​យើង​ថា​តើ​ចង់​ចេញ​ឬ​​មិន​ចង់ ខ្ញុំ​មិន​ដឹង​ថា​តើ​ពួក​គេ​ចង់​បាន​អ្វី​នោះ​ទេ​»។

លោក​បន្ត​ថា​ នោះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​ភូមិ​​នៅ​តែ​ចាំ​យាម​ការ​ពារ​ផ្ទះ​របស់​ ខ្លួន ត្រៀម​ខ្លួន​ទប់ទល់​នឹង​នគរបាល​ឬ​មន្រ្តី​ដទៃ​ទៀត​ដែល​អាច​មក​បំផ្លាញ ផ្ទះ​របស់​ពួក​គេ។​

លោក សុផាន បន្ត​ឲ្យ​ទៀត​ថា​៖ «តើ​យើង​នឹង​ទៅ​រស់​នៅ​កន្លែង​ណា​ទៅ? ពួក​គេ​មិន​បាន​បង្ហាញ​យើង ​ឬ​ក៏​ប្រាប់​ពួក​យើង​អំពី​ទី កន្លែង​ដែល​យើង​ត្រូវ​ទៅ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ទេ​ ថ្ងៃ​កំណត់​ក៏​បាន​មក​ដល់​»៕ PS

អត្ថបទគួរចាប់អារម្មណ៍