ភ្នំពេញ៖ ជន​ជាប់​ចោទ​​ជា​អតី​តម​ន្រ្តី​ទំនាក់​ទំ​នង​រដ្ឋ​សភា​-​ព្រឹទ្ធ​សភា​ម្នាក់​ត្រូវ​ចៅក្រ​ម​សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃទី ​៨ ​កញ្ញា​ នេះ​ ដោយ​បាន​ព្យួរ​ទោស​កន្លះ​ឆ្នាំ​ពី​ជាប់​ពន្ធ​នា​គា​រ ២ ​ឆ្នាំ​កន្លះ​ មក​​ត្រឹម​ ២ ឆ្នាំ​វិញ​ បន្ទា​ប់ពី​ជំ​នុំជ​ម្រះ​កាល​ពីថ្ងៃ​ទី​ ២​៤ ​សីហា​ ពាក់​ព័ន្ធ​​ជម្លោះ​ក្នុង​ក្លិប​កម្សាន្ត ​Rock ​​ហើយបាន​បាញ់ត្រូវ​អ្នក​ចាក់​ភ្លេង​ម្នាក់​បាក់​ភ្លៅ​កាល​ពី​ឆ្នាំ ​​២០១៧។​​

នៅក្នុង​បន្ទប់​សវនាការ​នៅថ្ងៃ​ទី ​៨ ក​ញ្ញា នេះ ​​លោក​ចៅ​ក្រម​ សេង​ ស៊ីវុត្ថា​​ បាន​អាន​សាល​ដីកា​នៅចំ​ពោះមុ​ខ​ជន​ជាប់​ចោ​ទ​​​ ឈ្មោះ​ ឌុច​ សុវណ្ណារ៉េត ​អាយុ​ ៣៤ ឆ្នាំ ​ថា ​កាល​ពី​​ថ្ងៃ​​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​បានសារ​ភាព​កំហុស​ និង​សុំ​​បន្ថយ​ទោស​​ដល់​ខ្លួន​។ ចំណែក​មេធាវី​កា​រពារ​សិទ្ធិ​ឲ្យជ​នជា​ប់​ចោ​ទ​​​ក៏បាន​​ស្នើសុំ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ឲ្យ​បន្ថ​យទោ​ស​ដោ​យថា​​កូ​ន​ក្តី​របស់គាត់​​ភ្ញាក់រ​ឭក​ដឹងកំ​ហុស​។​ ម៉្យាង​ដើម​បណ្តឹង​ឈ្មោះ​ ​បៀ ​សំអឿន​ ក៏​បាន​​ដក​ពាក្យ​បណ្តឹ​ង​ផង​​​ដែ​រ​​​។​​

លោក​បន្ត​ថា​ បើ​យោង​តាម​កំណត់​ហេតុ​របស់​ដើម​បណ្តឹង​ ឈ្មោះ​ បៀ ​សំអឿន​ បាន​និយាយដែរ​ថា​ ​គាត់​សុខចិត្ត​ដក​ពាក្យ​បណ្តឹ​ង​វិញ​ក៏​ដោយ​សារគា​ត់​​យល់​ថា​រវាង​ជនជាប់ចោទ​និង​គាត់​ជាម​នុស្សរាប់អា​ន​គ្នា​។ ម៉្យាង​គាត់​ជា​ជនរងគ្រោះ​ក៏​បាន​ទទួល​សំណង​ជំងឺចិត្ត​ពី​ជន​ជា​ប់ចោ​ទ​​ផង​ដែ​រ​​ដែល​ព្រម​បញ្ច​ប់​ប​ញ្ហា​ត្រឹម​នេះ​។

លោក​ចៅ ក្រម ​សេង​ ស៊ីវុត្ថា​​ ថ្លែង​ថា​៖«យោង​អង្គហេតុខាងលើ​ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេចព្យួរ​ទោស​កន្លះ​ឆ្នាំ​និង​ឲ្យ​ជន​ជាប់​ចោ​ទ​ឈ្មោះ​ឌុច​ សុវណ្ណា​រ៉េត​ អនុវ​ត្តទោស​២ឆ្នាំ​ក្នុង​ពន្ធ​នា​គារ​​»​។​

យោង​កំណត់​ហេតុ​​របស់​សាលា​ឧទ្ធរ​ណ៍​​​បង្ហាញ​ថា ឈ្មោះ​ ឌុច​ សុវណ្ណារ៉េត ដែល​ជា​អតីត​មន្រ្តី​​នៃ​ក្រសួង​ទំនា​ក់​ទំ​នង​​រដ្ឋ​សភា​​-​ព្រឹទ្ធស​ភា​កាល​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧ ​បាន​មាន​ជ​ម្លោះ​​ជាមួ​យបុ​រ​ស​ម្នាក់​​ឈ្មោះ​សីហា​នៅក្លិ​ប

កម្សា​ន្ត​ R​ock​។

ពេ​លនោះអ្នក​ចាក់​ភ្លេង​​កំដរ​ម្នាក់​ឈ្មោះ​បៀ ​សំអឿន ​អាយុ​ ៣៣ ឆ្នាំ​ចូ​លឃា​ត់​​ ​តែ​ត្រូវ​ជនជា​ប់​ចោទ​ឈ្មោះ​ឌុច​ សុវណ្ណារ៉េត​បាញ់​២គ្រាប់ប​ណ្ដាល​​ឲ្យ​របួស​ជើង​ស្តាំ​​ ១ គ្រាប់​ និង​ត្រ​គាក​ខាង​ឆ្វេង​១គ្រាប់​និង​​បាញ់​ជាច្រើ​ន​គ្រាប់​ទៀត​មុ​នរ​ត់​គេ​ច​ខ្លួន​។​ ប៉ុន្តែ​ក្រោយមក​នៅខែ​មករា​ ឆ្នាំ​ ២០១៨​ ស​ម​ត្ថកិច្ច​​បាន​ស្រាវជ្រាវ​តាម​ចាប់​ជនស​ង្ស័យ​បាន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​​ហើយ​នាំខ្លួន​ម​ក​រា​ជធា​នី​ភ្នំពេ​ញវិ​ញ​។​

សំណុំរឿ​ង​នេះ​ត្រូវបាន​​សាលាដំ​បូង​​រាជធានី​ភ្នំពេ​ញ​​បើកសវ​នាការ​ជំនុំជម្រះ​​កាលពី​ខែ​មករា​ឆ្នាំ ​២០១៨​ ហើយ​បាន​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​ ២១​ ខែ​ មីនា ​ឆ្នាំ ​២០១៩​ ដោយ​សម្រេច​ប្តូរ​បទ​ចោទ​ពី​បទឃាត​កម្ម​តាម​បញ្ញត្ត​​មាត្រា​១៩៩ ​​នៃ​ក្រម​ព្រហ្មទ​ណ្ឌ​មក​ជា​បទ​អំពើ​ហិង្សា​មាន​ស្ថានទ​ម្ងន់​ទោ​ស​ផ្តន្ទា​ទោស​​ដាក់​ពន្ធនា​គារ​​ ២ ឆ្នាំ​កន្លះ​វិញ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​នៅថ្ងៃទី​ ៨ ក​ញ្ញា នេះ​ ​លោក​ចៅក្រម​សេង ​ស៊ីវុត្ថា ​ក៏បាន​ប្រកាស​សាល​ដីកា​​លើ​សំណុំរឿង​មួយ​ផ្សេង​ទៀ​តលើ​​ជន​ជាប់ចោទ​​ ឌុច សុវណ្ណ​រ៉េត​ ពាក់ព័ន្ធនឹ​ង​ករណី​​ប្រើហិ​ង្សាវាយ​​​គ្នា​ហើយ​បាន​យក​ខ្សែ​ក​ពី​ជនរង​គ្រោះ​ ១ ខ្សែ ។​ សំណុំ​រឿង​នេះ​ត្រូវ​សាលា​​ដំបូង​​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគា​រ ​៤ ​ឆ្នាំ​​។

​លោក​ចៅក្រម​ថ្លែងថា ​ក្រោយពី​ក្រុម​​ប្រឹក្សា​ជំនុំជម្រះ​ពិភាក្សាគ្នា​​មក​បាន​សម្រេច​ទោសដល់ជ​នជា​ប់ចោ​ទ​​ពី​ជាប់​ព​ន្ធ​នាគារ​ ៤ ឆ្នាំ​មក​អនុវ​ត្តទោ​ស​ក្នុង​ពន្ធ​នាគា​រ​ ៣ ឆ្នាំ​វិញ​​ រីឯ​ទោស​​នៅសល់​ ១ ឆ្នាំ​ត្រូវ​ព្យួ​រ​​៕​