រដ្ឋាភិបាលកម្ពុជាទើបបានផ្តល់សច្ចាអនុម័តទៅលើផែនការមួយដែលស្នើដោយ Australian Migration Agents PTY LTD មានមូលដ្ឋាននៅទីក្រុង Perth នៃប្រទេសអូស្ត្រាលីភាគខាងលិចដើម្បីដាក់ការិយាល័យតំណាងមួយរបស់ខ្លួននៅទីក្រុងភ្នំពេញក្នុងនាមជាភ្នាក់ងារអន្ដោប្រវេសន៍ស្របច្បាប់នៅក្នុងតំបន់នេះ។
ឥឡូវនេះប្រជាជនកម្ពុជាអាចជួបទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងភ្នាក់ងារអន្ដោប្រវេសន៍ដែលមានបទពិសោធខ្ពស់គឺ លោក Robert Chelliah (អត្តលេខសំគាល់ ៖ MARA Reg No.92-54011) ដែលមានតួនាទីជាតំណាងពេញសិទ្ធិរបស់ក្រុមហ៊ុនដើម្បីផ្តល់នូវជំនួយផ្នែកអន្ដោប្រវេសន៍នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Australian Migration Agents ហៅកាត់ថា AMA នឹងរៀបចំសិក្ខាសាលារយៈពេល ២ ថ្ងៃគឺនៅថ្ងៃទី ១៧ និងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅរាជធានីភ្នំពេញសំដៅសង្កត់ធ្ងន់ទៅលើការធ្វើអន្ដោប្រវេសន៍ទៅប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន AMA គឺជាទីភ្នាក់ងារមានឯកទេសទៅលើទិដ្ឋាការអាជីវកម្មដែលរួមមានផែនការអាជីវកម្ម ការធ្វើអន្ដោប្រវេសន៍ជាគ្រួសារ ទិដ្ឋាការអាពាហ៍ពិពាហ៍ ទិដ្ឋាការជំនាញឯកទេស ទិដ្ឋាការត្រឡប់មកប្រទេសដើមវិញ ទិដ្ឋាការសិស្សនិស្សិតព្រមទាំងសេវាកម្មជាច្រើនដទៃទៀត។ AMA មានបទពិសោធជាង ៣០ ឆ្នាំក្នុងការដោះស្រាយបញ្ហាស្មុគស្មាញនានានៅក្នុងដំណើរការធ្វើអន្ដោប្រវេសន៍ទៅប្រទេសអូស្ត្រាលីដូចជា បណ្តឹងតវ៉ាលើមតិបដិសេធការបដិសេធមិនលុបចោលទិដ្ឋាការ និងការលុបចោលទិដ្ឋាការ។
ព័ត៌មានបន្ថែមអាចស្វែងរកបាននៅគេហទំព័ររបស់ក្រុមហ៊ុន AMA (www.austmigration.com.au) ឬទំព័របណ្តាញសង្គម Facebook (www.facebook.com/RKChelliah) ការធ្វើចំណាកស្រុកទៅកាន់ប្រទេសអូស្ត្រាលីគឺជាគោលដៅជីវិតដែលមនុស្សជាច្រើនប៉ុនប៉ងសម្រេចឲ្យបាន។ ក៏ប៉ុន្តែការស្វែងរកវិធីដើម្បីបានទៅរស់នៅក្នុងប្រទេសនេះនៅតែត្រូវបានចាត់ទុកថាជាការងារមួយដែលមានការលំបាក ព្រោះតែការងារពោរពេញទៅដោយនីតិវិធីការិយាល័យធិបតេយ្យ និងច្បាប់ជាច្រើនដែលមនុស្សជាច្រើនពិបាកយល់។
ច្បាប់អន្តោប្រវេសន៍របស់ប្រទេសអូស្ត្រាលីមានភាពស្មុគស្មាញខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះច្បាប់នេះមានលក្ខណៈប្រាកដជាក់លាក់ និងត្រូវបានតាក់តែងធ្វើឡើងដោយប្រើប្រាស់ភាសាច្បាប់ដ៏ស្មុគស្មាញជាមួយនឹងនីតិវិធីរដ្ឋបាលយ៉ាងតឹងរ៉ឹង។ អត្រានៃការបដិសេធចំពោះការដាក់ពាក្យសុំ ដែលមិនបំពេញតាមតម្រូវការផ្នែកច្បាប់ និងរដ្ឋបាលទាំងនេះគឺពិតជាខ្ពស់ខ្លាំងណាស់។
ជាទូទៅអ្នកដាក់ពាក្យសុំដែលមានគម្រោងចង់ចេញទៅរស់នៅក្នុងប្រទេសអូស្ត្រាលីត្រូវបានតម្រូវឲ្យមានភាពខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសំណុំបែបបទនានាសម្រាប់ការដាក់ពាក្យសុំរបស់ពួកគេដើម្បីទទួលបានបទពិសោធដែលផ្លាស់ប្តូរជីវិតរបស់ពួកគេ។
អ្នកខ្លះចង់សាកល្បងធ្វើអ្វីៗដោយខ្លួនឯងទាំងអស់ដោយមិនស្វះស្វែងរកជំនួយពីភ្នាក់ងារស្របច្បាប់ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់នឹងត្រូវបានចុះបញ្ជីជាមួយនឹងអាជ្ញាធរទីភ្នាក់ងារអន្តោប្រវេសន៍ដែលនឹងធ្វើឲ្យពួកគេប្រឈមនឹងការត្រូវគេបដិសេធ ខណៈអ្នកខ្លះទៀតនឹងស្វែងរកជំនួយពីទីភ្នាក់ងារអន្តោប្រវេសន៍ចុះបញ្ជីភ្នាក់ងារអន្តោប្រវេសន៍ត្រឹមត្រូវក្នុងការដាក់ពាក្យសុំដើម្បីធានាឲ្យបាននូវអត្រាភាពជោគជ័យខ្ពស់។ អ្នកដាក់ពាក្យសុំគប្បីគួរតែស្វែងរកការប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារអន្តោប្រវេសន៍ដែលបានចុះបញ្ជីត្រឹមត្រូវ និងមិនគួរធ្លាក់ទៅក្នុងឧបាយកលរបស់ជនបោកប្រាស់ ឬអ្នកសម្រុះសម្រួលដែលតាំងខ្លួនជាភ្នាក់ងារនោះទេ។
ជាការល្អបំផុតអ្នកគួរតែធានាឲ្យបានថាអ្នកកំពុងតែប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារដែលត្រូវបានចុះបញ្ជីត្រឹមត្រូវ និងធ្វើការតទល់ជាមួយអ្នកគ្រប់ពេលវេលាទាំងអស់។ វាមានសារៈសំខាន់ណាស់សម្រាប់អ្នកដាក់ពាក្យសុំក្នុងការធ្វើការទាក់ទងជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ស្របច្បាប់របស់អូស្ត្រាលី។
កាន់តែសំខាន់ទៅទៀតនោះអ្នកស្នើសុំគួរតែទាក់ទងទៅទីភ្នាក់ងារស្របច្បាប់ ត្រូវបានចុះបញ្ជីជាមួយនឹងអាជ្ញាធរចុះបញ្ជីអន្តោប្រវេសន៍របស់ប្រទេសអូស្ត្រាលីដោយផ្ទាល់។
មាត្រា ២៨០ ក្នុងជំពូកទី ២ នៃច្បាប់អន្តោប្រវេសន៍របស់ប្រទេសអូស្ត្រាលី ចែងថា៖ បុគ្គលដែលមិនមែនជាភ្នាក់ងារអន្តោប្រវេសន៍ចុះបញ្ជីស្របច្បាប់ មិនត្រូវផ្តល់ជំនួយក្នុងការធ្វើអន្តោប្រវេសន៍នោះឡើយ។ ចំណុចនេះមានន័យថា វាគឺជាអំពើខុសច្បាប់ ប្រសិនជាបុគ្គលរូបណាដែលមិនមែនជាភ្នាក់ងារអន្តោប្រវេសន៍ដែលចុះបញ្ជីជាមួយអាជ្ញាធរប្រទេសអូស្ត្រាលី ធ្វើការផ្តល់ជំនួយអន្តោប្រវេសន៍ដែលក្នុងនោះរួមមានការផ្តល់យោបល់ផ្នែកអន្តោប្រវេសន៍ណាមួយថែមផងដែរ។
ច្បាប់នេះមិនមែនត្រឹមតែគ្របដណ្តប់ តែនៅក្នុងប្រទេសអូស្ត្រាលីមួយប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ទីកន្លែងទាំងអស់ដែលមានភ្នាក់ងារអន្តោប្រវេសន៍អូស្ត្រាលី កំពុងធ្វើប្រតិបត្តិការ។ ភ្នាក់ងារត្រូវតែអនុវត្តតាមច្បាប់របស់ប្រទេសអូស្ត្រាលី រួមមានច្បាប់ការពារប្រយោជន៍សាធារណជនជាដើម។
ជាការបញ្ជាក់ឡើងវិញម្តងទៀតបណ្តាសាធារណជនត្រូវបានលើកទឹកចិត្តឲ្យទាក់ទងទៅភ្នាក់ងារអន្តោប្រវេសន៍អូស្ត្រាលីដែលចុះបញ្ជីត្រឹមត្រូវគ្រប់ពេលវេលាទាំងអស់។
ភ្នាក់ងារអន្តោប្រវេសន៍ស្ថិតនៅក្រោមការគ្រប់គ្រងប្រកបដោយសេចក្តីថ្លៃថ្នូរ មានក្រមសីលធម៌ ហើយប្រសិនជាបុគ្គលណាមួយក្នុងចំណោមសាធារណជនមានអារម្មណ៍ថាខ្លួនត្រូវបានបោកប្រាស់ដោយភ្នាក់ងារដែលត្រូវបានចុះបញ្ជីស្របច្បាប់បុគ្គលនោះអាចរាយការណ៍ពីភ្នាក់ងារនេះទៅកាន់ឧត្តមស្នងការអូស្ត្រាលី ឬគណៈកម្មាធិការចុះបញ្ជីនៃអាជ្ញាធរចុះបញ្ជីទីភ្នាក់ងារអន្តោប្រវេសន៍ (MARA) របស់ប្រទេសអូស្ត្រាលី ការធ្វើអន្តរាគមន៍ និងការការពារនេះនឹងមិនត្រូវបានអនុវត្តនោះទេ ប្រសិនជាអ្នកដាក់ពាក្យប្រើប្រាស់សេវាកម្មរបស់ភ្នាក់ងារដែលមិនបានចុះបញ្ជី។
ច្បាប់គ្រប់គ្រងការការពារសាធារណជនត្រូវបានរៀបចំយ៉ាងល្អក្រោមក្របខណ្ឌច្បាប់អូស្ត្រាលីហើយជំនួយច្បាប់ទាំងនេះអាចស្វែងរកបានយ៉ាងងាយស្រួលតាមរយៈរដ្ឋាភិបាលអូស្ត្រាលី។
ក្រុមហ៊ុន Australian Migration Agents គឺជាទីភ្នាក់ងារអន្តោប្រវេសន៍ដែលមានប្រតិបត្តិការយូរជាងគេបំផុតមួយនៅប្រទេសអូស្ត្រាលីជាមួយបទពិសោធន៍ធ្វើការងារដោយផ្ទាល់ និងជាក់ស្តែងរយៈពេល ២៧ ឆ្នាំ។
ក្រោមកិច្ចដឹកនាំរបស់ក្រុមអ្នកជំនាញក្នុងវិស័យនេះក្រុមហ៊ុន AMA បានដោះស្រាយបានដោយជោគជ័យនូវបញ្ហាស្មុគ្រស្មាញរាប់រយករណីរួមជាមួយនឹងបណ្តឹងតវ៉ាជាច្រើនដែលមនុស្សភាគច្រើនយល់ថាមិនអាចទទួលជោគជ័យបានថែមទៀតផង។
ជាមួយនឹងវត្តមាននៃភ្នាក់ងារអន្តោប្រវេសន៍អូស្ត្រាលីចុះបញ្ជីត្រឹមត្រូវដំបូងបំផុតនៅក្នុងប្រទេសនេះប្រជាជនកម្ពុជានៅពេលនេះអាចទុកចិត្តបានហើយ ថាបញ្ហាទាំងឡាយទាក់ទិននឹងការធ្វើអន្តោប្រវេសន៍ទៅប្រទេសអូស្ត្រាលី និងការរៀបចំទិដ្ឋាការអូស្ត្រាលីរបស់ពួកគេនឹងត្រូវបានដោះស្រាយផ្ទាល់ដោយភ្នាក់ងារអន្តោប្រវេសន៍ស្របច្បាប់។
ព័ត៌មានបន្ថែមទៀតអំពីក្រុមហ៊ុន Australian Migration Agents អាចរកឃើញបាននៅគេហទំព័រ www.austmigration.com.au ឬទំនាក់ទំនងដោយផ្ទាល់ទៅកាន់ភ្នាក់ងារអន្តោប្រវេសន៍ លោក Robert Chelliah បើសិនជាអ្នកត្រូវការអ្នកផ្តល់យោបល់សូមហៅទៅលេខទូរស័ព្ទ៖ +៨៥៥-១៥-៣៣៥-២៥៩ ឬ +៨៥៥-១២-៣៣៥-២៥៩ ឬ +៨៥៥-១៦-២៨១-៩៩៩ (កម្ពុជា) ឬ +៦១ ៤១២ ១៧៣៥០២ និង +៦០១២ ៣៤៨ ២៩៦១ (Roaming)។ អ៊ីមែល៖ ama@austmigration.com.au
ក្រុមហ៊ុន Australian Migration Agents PTY LTD ប្រចាំនៅប្រទេសកម្ពុជា (លេខចុះបញ្ជី៖ ០០០២៩៥០១) ផ្ទះលេខ ១៧ ផ្លូវលេខ ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញលេខកូដតំបន់៖ ១២៣០០ ក្នុងនាមជាអ្នកតំណាងពេញសិទ្ធិដើម្បីផ្តល់ជំនួយអន្តោប្រវេសន៍នៅក្នុងប្រទេសកម្ពុជា៕