ខេត្តកែប៖ គិត​មក​ដល់​ត្រឹម​ពេល​​នេះ មានមនុស្ស ៧ នាក់បានស្លាប់ និង ១៨ នាក់​ផ្សេង​ទៀត បាន​រង​របួស នៅ​ក្នុង​ឧបទ្ទេវហេតុ​នៃ​ការបាក់ ​​រលំ​អគារ កម្ពស់ ៦ ជាន់​នៅ​ក្នុង​ខេត្ត​កែប កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី ៣ មករា ឆ្នាំ ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃសៅរ៍ ៤ មករា របស់រដ្ឋបាលខេត្តកែប បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ៣ មករា ម៉ោង ៤និង ១៥នាទី មានករណីបាក់រលំអគារមួយ ដែលកំពុងដំណើរការសាងសង់កម្ពស់ ៦ ជាន់ មានទីតាំងនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ក្រុម​ការងារ​កំពុង​បន្ត​ជួយ​សង្រ្គោះ​ជន​រងគ្រោះ ដែល​​កំពុង​ជាប់​ក្នុង​គំនរ​បាក់​បែក។

សកម្មភាព​​រុក​រក​​ជន​រងគ្រោះ​នៃ​ការ​បាក់​រលំ​អគារ នៅខេត្ត​កែប។ហេង ជីវ័ន