ភ្នំពេញៈ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាលចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ មិថុនាដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញមួយចំនួនក្នុងការបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។
ក្នុងសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា (EDC) កាលពីថ្ងៃអង្គារបានឱ្យដឹងថានៅថ្ងៃទី ៣ មិថុនាចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ រសៀលនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ភូមិសំរោង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, តំបន់មួយចំនួននៅភូមិកោះក្របី ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងភូមិស្ទឹងជ្រៅ ឃុំដើមមៀន ស្រុកតាខ្មៅ ខេត្តកណ្តាល។
សម្រាប់ថ្ងៃទី ៤ មិថុនា ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៤ រសៀលនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ, ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ភូមិចំរើនផល ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងតំបន់មួយចំនួនដែលស្ថិតនៅភូមិនពោងពាយ ភូមិភ្នំពេញថ្មី ភូមិដីថ្មី ភូមិច្រេស ភូមិដំណាក់ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែកការផ្អាកផ្គត់ផ្គង់អគ្គិសនីសម្រាប់ថ្ងៃទី ៥ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាចគឺនៅនៅតំបន់ភ្លើងលេខ ប.ត ៦០៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ, ភូមិវាលស្បូវ ភូមិស្វាយតាអុក ភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ភូមិតាងៅ ភូមិបឹងឈូក ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងតំបន់មួយចំនួនដែលស្ថិតនៅភូមិកោះក្របី ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
អគ្គិសនីកម្ពុជាបានសុំការអធ្យាស្រ័យពីសាធារណជនចំពោះការដាច់ចរន្តអគ្គិសនីនេះ៕