The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - NGO អំពាវនាវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ការ​ប្រែ​ប្រួល​អាកាសធាតុ




NGO អំពាវនាវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ការ​ប្រែ​ប្រួល​អាកាសធាតុ

NGO អំពាវនាវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ការ​ប្រែ​ប្រួល​អាកាសធាតុ

ភ្នំពេញៈ ដោយ​លើក​ពី​ភាព​ងាយ​រងគ្រោះ​នូវ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ខណៈ​ដែល​អង្គការ​សហ​ប្រជាជាតិ​ត្រៀម​រៀបចំ​អនុសញ្ញា​ស្តីពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ប្រចាំ​ឆ្នាំ​នៅ Lima ប្រទេស​ប៉េរូ។

សន្និសីទ​លើក ទី២០ របស់​ភាគី​ចាប់​ពី​ថ្ងៃ ទី១ ដល់​ថ្ងៃ ទី១២ ខែ​ធ្នូ នឹង​ប្រមូល​ផ្តុំ​អ្នក​តំណាង​ពី​ជាង ៤០ ប្រទេស។

អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​ពី​កិច្ច​ព្រម​ព្រៀង​ជា​សកល​គឺជា​គោល​បំណង​នៃ​អនុសញ្ញា​ឆ្នាំ​ក្រោយ​នៅ ទីក្រុង​ប៉ារីស។ ថ្វី​បើ​បែប​នេះ​ក្តី សេចក្តី​ប្រកាស​រួម​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ ដោយ​អង្គការ​ផ្សេងៗ​ក្នុង​នោះ រួម​មាន អង្គការ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​និង​បណ្តាញ​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា​បាន​ជំរុញ​ឲ្យ​ប្រទេស​ផ្សេងៗ​ពិចារណា​ពី​ការ​ប្តេជ្ញា​អ្វី​ខ្លះ​ដែល​ពួក​គេ​នឹង​សន្យា​ដើម្បី​កាត់​បន្ថយ​ការ​ផ្តល់​ហិរញ្ញវត្ថុ និង​ការ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ថា៖ «ជា​ប្រទេស​ក្រីក្រ និង​ងាយ​រង​គ្រោះ​កម្ពុជា​ត្រូវ​ការ​ធនធាន​ហិរញ្ញវត្ថុ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាន»។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បន្ត​ថា ប្រទេស​នានា​ចាំ​បាច់​ត្រូវ​កំណត់​គោល​ដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល ដើម្បី​រឹត​ត្បិត​ការ​កើន​ឡើង​នៃ​អាកាស​ធាតុ ត្រឹម ២ អង្សាសេ នៅ​ត្រឹម ឆ្នាំ​២១០០ ហើយ​ធានា​ថា ការ​គាំទ្រ​ចំពោះ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច គួរ​មាន​ទម្រង់​ជា​ជំនួយ​ឥត​សំណង មិន​មែន​ជា​ប្រាក់​កម្ចី​ទេ៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។