
កំពង់ស្ពឺៈ កងយោធពលខេមរភូមិន្ទ ចាប់ផ្តើមធ្វើសមយុទ្ធ ៥ថ្ងៃ ចាប់ពីថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីសាកនិងឲ្យកងទ័ពស្គាល់ពីអានុភាពអាវុធថ្មី។
លោក ឧត្តមសេនីយ៍ឯក អ៊ិត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកហ្វឹកហ្វឺនយោធា បានឲ្យដឹងថា សមយុទ្ធនេះ នឹងផ្តោតលើការប្រើយុទ្ធសាស្រ្តយោធា និងការប្រើប្រាស់គ្រាប់ BM-21 ដែលទើបនឹងទិញ និងរថពាសដែកដោយប្រើកាំភ្លើងបាញ់គ្រាប់ BM-21 ប្រមាណ ២០ ដើម និងរថក្រោះ ១៩ គ្រឿង។
លោក បញ្ជាក់ថា៖ «គ្រាប់ BM-21 នឹងបាញ់ចម្ងាយចន្លោះពី ៣០ ទៅ ៤០ គ.ម.ក្នុងអំឡុងសមយុទ្ធនេះ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងយោធពលខេមរភូមិន្ទ បានប្រាប់ពលរដ្ឋនៅខេត្ត កំពង់ស្ពឺ ដែលរស់នៅក្បែរមូលដ្ឋានយោធាថា នឹងមានសំឡេងគ្រាប់ខ្លាំងៗ ក្នុងអំឡុងព្រឹត្តិការណ៍សមយុទ្ធ ចំនួន ៥ ថ្ងៃនេះ៕ NR