
កំពង់ស្ពឺៈ កម្មការិនី ២១ នាក់រួមទាំងស្ត្រីជនជាតិចិនម្នាក់នៅរោងចក្រស្បែកជើង Wing Star Shoe បានដួលសន្លប់នៅពេលភ្លើងអគ្គិសនីបានដាច់ កាលពីព្រឹកថ្ងៃចន្ទនេះ ខណៈពេលពួកគេចូលធ្វើការតាមកន្លែង។ ការដួលសន្លប់តគ្នានេះ គឺបន្ទាប់ពីមានឧបត្តិហេតុបាក់ពិតានសង្កត់លើកម្មករ បណ្តាលឲ្យស្លាប់ ២ នាក់នៅរោងចក្រនេះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោក ហុង សេងលីម ប្រធានសហជីពអភិវឌ្ឍន៌ចលនាការងារកម្ពុជានៅរោងចក្រ Wing Star Shoe បានឲ្យដឹងថា ពួកគេមិនជាមានបញ្ហាធ្ងន់ធ្ងរទេ ពីព្រោះភាគច្រើនពួកគេភ័យតក់ស្លត់ នៅពេលឃើញអ្នកផ្សេងដួលសន្លប់។
លោកបញ្ជាក់ថា «កម្មករដួលសន្លប់នៅម៉ោង ៧ព្រឹកនៅពេលពួកគេចាប់ផ្តើមធ្វើការ បន្ទាប់មកចរន្តភ្លើងបានដាច់ លឺសម្លេងខ្លាំង បណ្តាលឲ្យពួកគេទាំងអស់គ្នារត់ចេញពីរោងចក្រ ហើយមានអ្នកខ្លះបានដួលសន្លប់»។
លោកបន្តថា កម្មករដែលសន្លប់ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកភ្លាមៗ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍