The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​ជាង​៣​ម៉ឺន​នាក់​ទូទាំង​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​ឲ្យ​ឈប់​សម្រាក ព្រោះ​ខ្លាច​អំពើ​ហិង្សា

កម្មករ​ជាង​៣​ម៉ឺន​នាក់​ទូទាំង​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​ឲ្យ​ឈប់​សម្រាក ព្រោះ​ខ្លាច​អំពើ​ហិង្សា

កម្មករ​ជាង​៣​ម៉ឺន​នាក់​ទូទាំង​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​ឲ្យ​ឈប់​សម្រាក ព្រោះ​ខ្លាច​អំពើ​ហិង្សា

IMG_0485
កម្មកររោងចក្រតវ៉ាបិទផ្លូវ ទាមទារតម្លើងប្រាក់ឈ្មួលពេលកន្លងមក ផា លីណា

ស្វាយរៀងៈ កម្មករ​ប្រមាណ​ជា ​៣ម៉ឺន​នាក់នៃ​រោង​ចក្រ​ជាង ​៤០ ​​នៅ​ទូ​ទាំង​ខេត្ត​ស្វាយ​រៀង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ដោយ​សារ​​អាជ្ញា​ធរ​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិ​ភាព និង​អំពើ​ហិង្សា​ណាមួយកើត​មាន​ឡើង​ បន្ទាប់​ពី​មាន​កម្មករ​មួយ​ចំនួនដើរ​​ធ្វើ​ការ​អុក​ឡុក​​ការ​ងារ​កម្មករ​​នៅ​តាម​បណ្តា​រោង​ចក្រ​ផ្សេង​ៗ​ទៀត​តាំង​ពី​ថ្ងៃ​ម្សិល​មិញ​។

លោក ​ហាស់ ប៊ុន​ធី ​ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​ ស្វាយ​រៀង ​បាន​និយាយ​ប្រាប់​កាសែត​ ភ្នំ​ពេញ ​ប៉ុស្តិ៍ ​នៅ​​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​ កាល​ពី​ថ្ងៃ​ច័ន្ទ​​ម្សិល​មិញ​ មាន​រោង​ចក្រ​ចំនួន​បី​បាន​ធ្វើ​ការ​តវ៉ា​សុំ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​ ហើយ​ពួក​គេ​បាន​ដើរ​អុក​ឡុក​ទៅ​ដល់​កម្មករ​នៅ​តាម​បណ្តា​រោង​ចក្រ​មួយ​ចំនួន​ទៀតដែល​កំពុង​ធ្វើត​ការ​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិ​សេស​ មេន​ហាធិន​ និង​នៅ​កន្លែង​ផ្សេង​ទៀត​។

លោក​បាន​ថ្លែង​ថា៖ «​ដោយ​មាន​ការ​ព្រួយ​បារម្ភ​ខ្លា​ច​មាន​ការ​ប៉ះ​ទង្គិច​ណា​មួយ​កើត​ឡើង​ លោក​អភិបាល​ខេត្ត​បាន​ស្នើ​សុំ​ទៅ​ខាង​ក្រុម​ហ៊ុន​ទាំង​អស់​ឲ្យ​កម្មករ​ឈប់​សម្រាក​​តាំង​ពី​រសៀល​ថ្ងៃ​ច័ន្ទ ​រហូត​មក​ដល់​ថ្ងៃ​នេះ​​»។

លោក ​ហាស់ ប៊ុន​ធី ​បាន​មាន​ប្រសាសន៌​ឲ្យ​ដឹង​ទៀត​ថា​ លោក​អភិបាល​​ខេត្ត អ្នក​តំណាងតាម​រោង​ចក្រ និង​មន្រ្តី​ពាក់​ព័ន្ធ​បាន​ជួប​ប្រជុំ​ ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​កម្មករ​នេះ​ ហើយ​លោក​ក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ការ​ដើរ​អុក​ឡុក​របស់​កម្មករ​មួយ​ចំនួន​ផង​ដែរ​។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា៖ «កម្មករ​នឹង​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ស្អែក​នេះ ដោយ​មាន​ការ​ការ​ពារ​ពី​សមត្ថកិច្ច​ដើម្បី​ចៀស​វាង​អំពើ​ហិង្សា​កើត​មាន​ឡើង​ ហើយ​យើង​សុំ​អំពាវ​នាវ​ឲ្យ​ខាង​កម្មករ​ស្ងប់​ស្ងៀម​រង​​ចាំ​ការ​សម្រេច​​ពី​ក្រុម​ការ​ងារ​ពិភាក្សា​ការ​តម្លើង​ប្រាក់​ឈ្នួល​ជូន​ពួក​គាត់»។​

កម្មករ​មួយ​រូប​នៃ​រោង​ចក្រ Best Way បាន​និយាយ​ថា អាជ្ញា​ធរ​បាន​ដល់​​ប្រាប់​កម្មករ​ និង​តៃ​កុង​ឡាន​ដែល​ដឹក​កម្មករ​មក​ធ្វើ​ការ​ឲ្យ​ឈប់​សម្រាក​​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​។

លោក​បាន​ថ្លែង​ថា​៖ «ខ្ញុំមិនដឹង​ថា ​ពេល​ណា​ក្រុម​ហ៊ុន​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ទេ។ យើង​តវ៉ា​ទាម​ទារ​តម្លើង​ប្រាក់​ឈ្នួល​ ១៥៤ ​ដុល្លារ​ក្នុង ​១​ខែ។​»

អត្ថបទគួរចាប់អារម្មណ៍