The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​ជាង ៣០០ នាក់​តវ៉ា​ដុត​កង់​ឡាន​មុខ​រោង​ចក្រ

កម្មករ​ជាង ៣០០ នាក់​តវ៉ា​ដុត​កង់​ឡាន​មុខ​រោង​ចក្រ

កម្មករ​ជាង ៣០០ នាក់​តវ៉ា​ដុត​កង់​ឡាន​មុខ​រោង​ចក្រ

PP-post
កង់ឡានត្រូវបានដុតនៅមុខរោងចក្រកាលពីព្រឹកមិញ ម៉ៃ វីរៈ

ភ្នំពេញៈ កម្មករ​ជាង​៣០០​​នៅ​រោងចក្រ​ D & L Ultimate (Cambodia) Co., Ltd.​ ក្នុង​សង្កាត់​ព្រៃ​ស​ ខណ្ឌ​ដង្កោ​ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​ដោយ​មាន​ការ​ដុត​កង់​ឡាន និង​ចាក់​ភ្លេង រាំ​កំសាន្ត​នៅ​មុខ​រោងចក្រ​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៣​នេះ។

លោក សុត សៀម​ មន្ត្រី​ដោះ​ស្រាយ​វិវាទ​ការងារ​នៃ​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីខៅឌូ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ព្រឹក​នេះ​ថា កម្មករ​បាន​នាំ​គ្នា​បះ​បោរ​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​មក​ម្ល៉េះ តែ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​យក​បាន។

លោកសុត សៀម បាន​ថ្លែង​ថា៖ «កម្មករ​បាន​ទាមទារ​សុំ​ឲ្យ​រោង​ចក្រ​ទទួល​យក​ប្រធាន​សហជីព​របស់​ពួកគេ​ប្រចាំ​រោងចក្រ​ដែល​ទើប​តែ​ជាប់​ឆ្នោត​ឲ្យ​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បញ្ឈប់​គាត់​ក្រោយ​ពី​ដឹង​ថា​គាត់​ជាប់​ជា​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​នេះ»។

លោក​សៀម បាន​បន្ត​ទៀត​ថា ក្រៅ​ពី​ការ​ទាមទារ​ឲ្យ​សកម្មជន​សហជីព​ចូល​ធ្វើ​ការ​វិញ ពួកគេ​ក៏​បាន​ទាមទារ​នូវ​លក្ខ​ខណ្ឌ​មួយ​ចំនួន​ទៀត​ផង​ដែរ។

លោក​ប៉ែន សុផល ប្រធាន​សហជីព​ថ្មី​ប្រចាំ​រោង​ចក្រ​នេះ បាន​និយាយ​ថា លោក​ត្រូវ​បាន​ក្រុមហ៊ុន​ចោទ​ថា អ្នក​ដើរ​ញុះញង់​កម្មករ​បង្ក​ភាព​រញ៉េ​រញ៉ៃ ដែល​ជា​លេស​ក្នុង​ការ​បញ្ឈប់​រូប​គាត់​ពី​ការងារ។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

អត្ថបទគួរចាប់អារម្មណ៍