The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​យ៉ុងវ៉ា​ឈប់​បិទ​ផ្លូវ​ ខណៈ​ពួកគេ​នឹង​ទទួល​ប្រាក់​ខែ​ថ្ងៃ​ស្អែក

កម្មករ​យ៉ុងវ៉ា​ឈប់​បិទ​ផ្លូវ​ ខណៈ​ពួកគេ​នឹង​ទទួល​ប្រាក់​ខែ​ថ្ងៃ​ស្អែក

កម្មករ​យ៉ុងវ៉ា​ឈប់​បិទ​ផ្លូវ​ ខណៈ​ពួកគេ​នឹង​ទទួល​ប្រាក់​ខែ​ថ្ងៃ​ស្អែក

IMG_5593
កម្មករជាង៧០០០នាក់នៅរោងចក្រយ៉ុងវ៉ាតវ៉ាបិទផ្លូវកាលពីម្សិលមិញ ផា លីណា

កម្មករ​​ជាង​៧០០០​នាក់​នៅ​រោងចក្រ​យ៉ុង​វ៉ា​ដែលមាន​ទីតាំង​នៅ​ក្រុងតាខ្មៅ​ខេត្ត​កណ្តាល​ដែល​បាន​ធ្វើ​ការតវ៉ា​​ ដោយបាន​បិទ​ផ្លូវ​លេខ២១បេ​រយៈ​ពេល​២​ថ្ងៃ​មកហើយ​នោះ​ បានយល់​ព្រម​បើក​ផ្លូវ​ឲ្យ​ធ្វើ​ចរាចរណ៌​ជាធម្មតា​ វិញ​ហើយ​កាល​ព្រឹក​មិញ​នេះ​ បន្ទាប់ពី​ពួក​គេ​ទទួល​ព័ត៌មាន​ថា​ ប្រាក់ខែ​សម្រាប់​ខែ​មករា​នឹងត្រូវបាន​បើក​នៅ​ថ្ងៃ​ស្អែក​នេះ។

លោក អ៊ុំ វិសាល​ មន្រ្តី​ដោះ​ស្រាយវិវាទ​នៃ​សហជីព​ស៊ី​ខៅឌូ​បានមានប្រសាសន៌​ថា​ កម្មករ​បានដើរចេញ​ ពីលើ​ផ្លូវ​ហើយ​ បន្ទាប់​ពេលមន្រ្តីមន្ទីរ​ការងារ​បាន​ប្រាប់​ពួកគេ​ថា​ ប្រាក់ខែ​ប្រចាំខែ​មករា​នឹងត្រូវ​បាន​បើក​នៅ​ថ្ងៃ​ស្អែក​ នេះ។

លោកបាន​បន្ថែម​ថា​៖ «មន្ត្រីការងារ​បាន​និយាយ​ថា​ រាចរដ្ឋា​ភិបាល​បាន​រៀប​ចំ​ថវិកា​សំរាប់​កម្មករ​ហើយ​ ហើយពួកគេ​អាចនឹង​ទទួលបាន​នៅថ្ងៃ​ស្អែក​នេះ​​ »។​

លោក​បានបន្ត​ថា​ ខណៈពេលនេះដែរ​គណៈកម្មការ​ចំរុះ​ក៏​កំពុង​តែ​ចុះ​មកពីនិត្យ​មើល​សំភារៈ​នៅក្នុង​រោង​ចក្រ និង​ធ្វើ​ការ​គិត​មើល​ទៅ​លើ​តម្លៃ​របស់វា​ មុនពេលដាក់​លក់​ឡៃ​ឡុង​។

លោក​អ៊ុំ វិសាល​បាន​បន្ថែម​ថា៖​ «សំ​ភារៈ និងផលិត​ដែល​បន្សល់នៅ​ក្នុង​រោង​ចក្រ​មាន​ប្រហែល​ជា​៥០%​តែ​ ប៉ុណ្ណោះ​»។

អ្នកនាង​សុខ​ ផល្លា​ តំណាង​កម្មករ​ បាន​និយាយ​ថា​ កម្មករ​យល់​ព្រម​ទទួល​យក​ប្រាក់​ខែ​របស់​គេ​ដែល​ផ្តល់​រាជ​ រដ្ឋាភិបាល​នេះ​ដោយ​មិនអស់​ចិត្ត​ ព្រោះពួក​គេ​មិន​ចង់បាន​លុយ​ពីរដ្ឋា​ភិបាល​ទេ​ គេ​ចង់បាន​លុយ​របស់​ថៅ​កែ​ រោងចក្រ​។

អ្នកនាង​បន្ត​ថា​៖​ «កម្មករ​រអ៊ូថា​ ពួកគេ​ខំ​ប្រឹង​ធ្វើ​ការ​ឲ្យ​ថៅ​កែ​ ចុះ​ហេតុអី​បាន​រាជ​រដ្ឋាភិបាល​ជាអ្នក​ចេញ​លុយ​ ជំនួស​ថៅកែ​ទៅវិញ»។

អ្នកនាង​បន្ថែម​ថា​ កម្មករ​ព្រម​ទទួល​យក​ដោយបង្ខំ​ទេ​ ដោយសារ​ពួកគេ​ត្រូវ​ការ​ចំណាយ​សំ​រាប់​ជីវភាព​ និង​ថ្លៃ​លើ​ការ​ចំណាយ​ឲ្យ​ផ្ទះ​ជួល​ និង​ឡាន។​

អត្ថបទគួរចាប់អារម្មណ៍