The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្មករ​រោងចក្រ​ពីរ​ផ្សេង​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់​ខែ

កម្មករ​រោងចក្រ​ពីរ​ផ្សេង​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់​ខែ

កម្មករ​រោងចក្រ​ពីរ​ផ្សេង​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់​ខែ

12-005
កម្មកររោងចក្រ ម៉ារូឈុនគប់ដុំថ្មនៅមុខរោងចក្រទាមទារលក្ខខណ្ឌការងារល្អប្រសើរ ម៉ៃ វីរៈ

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ កម្មករ​រោងចក្រ ម៉ារូឈុន បន្ត​ធ្វើ​បាតុកម្ម​ហឹង្សា ដោយ​មាន​ការ​គប់​ដំ​ថ្ម លើ​រថយន្ត​កុង​តឺន័រ និង​ទៅ​ក្នុង​រោងចក្រ ដោយ​មិន​ឲ្យ​មាន​ការ​ចេញ​ចូល​ក្នុង​រោង​ចក្រ បន្ទាប់​ពី​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយកើត​ឡើង។

កាល​ពី​ព្រឹកម្សិលមិញ ​កម្មករ​ជាង ១០នាក់ ដែល​កំពុង​ធ្វើ​ការ​តវ៉ា​នៅ​រោងចក្រ​មារ៉ូឈុន ស្ថិត​នៅ​ក្នុង​ខ័ណ្ឌ​ពោធិ​សែន​ជ័យ សង្កាត់​ចោម​ចៅ​ បាន​រង​របួស​ធ្ងន់ និង​ស្រាល​ ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​សមត្ថកិច្ច និង​កម្មករ ខណៈពេល កម្មករ​ជាង ១០០០​នាក់ បាន​តវ៉ា​បិទ​ផ្លូវ​វេង​ស្រេង​និង​ដោយ​មាន​ដុត​កង់​ឡាន​ចំនួន​ ២០​ផង​ដែរ។

កម្មកររោងចក្រម៉ារូឈុននេះ បាន​ធ្វើ​ការ​តវ៉ា​ជាង​មួយ​សប្តាហ៍​មក​ហើយ​ដើម្បី ទាមទារ ​១១ ​ចំនុច ​ដែល​មាន​ដូចជា​សុំ​តម្លើង​ប្រាក់​អប្បបរមា ប្រាក់​ធ្វើ​ដំណើរ​ ប្រាក់​ធ្វើ​ការ ទៀង​ទាត់ ឈប់​បង្ខំ​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ជា​ដើម។

រីឯ​នៅ​ខេត្ត​កំពង់​ស្ពឺ​វិញ កម្មករ​រោងចក្រ New Star Shoes ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៣ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ប្រមាណ ៦.០០០ នាក់ បានធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល ១២០ ដុល្លារ និង​លក្ខខណ្ឌ​ការងារ ១៥ ចំណុច​។

ក្រុមកម្មករ បាន​​ឈរបិទ​ផ្លូវ​ជាតិ​លេខ​៣ ប្រហែល​ជាង ១ម៉ោង​។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

អត្ថបទគួរចាប់អារម្មណ៍